ហេគឃ័រវ័យ 22 ឆ្នាំម្នាក់ចោទប្រកាន់ពីបទហេគទៅលើ Yahoo ក្នុងឆ្នាំ 2014 ជួយទីភ្នាក់ងារចារកម្មរបស់រុស្សី

0

 

Karim Baratov គឺជាពលរដ្ឋនៃប្រទេសកាណាដាកើតនៅ Kazakhstan វ័យអាយុ 22 ឆ្នាំត្រូវបានចោទប្រកាន់ពីបទការហេគទៅលើទិន្នន័យរបស់ក្រុមហ៊ុន Yahoo នៅក្នុងឆ្នាំ 2014 ដែលប៉ះពាល់ទៅដល់គណនីចំនួន 3 ពាន់លានគណនី។ នៅខែមីនា ក្រសួងយុត្តិធម៌អាមេរិកប្រកាសការចោទប្រកាន់ប្រឆាំងនឹងមន្រ្តីចារកម្មរុស្សីពីរនាក់ (Dmitry Dokuchaev និង Igor Sushchin) មកពីសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) និងអ្នកវាយប្រហារពីរនាក់ (Alexsey Belan និង Karim Baratov) ដោយសារការវាយប្រហារទៅលើម៉ាស៊ីន Servers របស់ Yahoo នៅឆ្នាំ 2014 ។ ខណៈពេលដែល Karim Baratov (Kay, a.k.a Karim Taloverov, a.k.a Karim Akehmet Tokbergenov) ត្រូវគេចាប់ខ្លួននៅ Toronto នៅផ្ទះរបស់គាត់ក្នុងតំបន់ Ancaster ដោយប៉ូលីសតូរ៉ុនតូ (Toronto Police Department) នៅខែមីនាឆ្នាំនេះ លោក Alexsey Belan និងមន្ត្រីប៉ូលីស FSB ដែលបច្ចុប្បន្នរស់នៅក្នុងប្រទេសរុស្ស៊ីទំនងជាមិនត្រូវចោទប្រកាន់នោះទេ។ នៅក្នុងតុលាការស្រុករបស់សហព័ន្ធនៅសាន់ហ្វ្រាន់ស៊ីស្កូនៅថ្ងៃអង្គារនេះ លោក Baratov សារភាពថាគាត់ជួយដល់ចារកម្មរុស្ស៊ី និងសារភាពថាគាត់មានពិរុទ្ធភាពសរុបចំនួនប្រាំបួនដែលរាប់បញ្ចូលដូចជា:

— កំហុសទីមួយគឺការចូលបំពាន់តាមរយៈការក្លែងបន្លំទៅលើ Computer Fraud និងសកម្មភាពរំលោភបំពាន (Abuse Act) នៅក្នុងការលួចព័ត៌មានចេញពីកុំព្យូទ័រដែលបានការពារ និងបណ្តលឱ្យខូចទៅដល់ម៉ាស៊ីនកុំព្យូទ័រការពារនោះ

— កំហុស 8 ទៀតគឺការក្លែងបន្លំអត្តសញ្ញាណ (identity theft)

ព្រះរាជអាជ្ញាជឿថា មន្រ្តី FSB ដឹកនាំការហេគទៅលើ Yahoo និងចុះកុងត្រាជាមួយលោក Baratov នៅពេលគោលដៅរបស់ពួកគេរួមបញ្ចូលទាំងអ្នកសារព័ត៌មាន មន្រ្តីរដ្ឋាភិបាល និងបុគ្គលិកក្រុមហ៊ុនបច្ចេកវិទ្យា ដែលប្រើប្រាស់គណនីអ៊ីម៉ែលក្រៅពីប្រព័ន្ធរបស់ Yahoo ។ ទោះជាយ៉ាងណាក៏ដោយ យោងទៅតាមមេធាវីរបស់លោក Baratov បញ្ជាក់ថា នៅពេលដែលប្រព្រឹត្តិឧក្រិដ្ឋកម្មនោះលោក Baratov មិនដឹងថាគាត់កំពុងធ្វើការជាមួយភ្នាក់ងារ FSB របស់រុស្ស៊ីទេ។ លោកបារ៉ាតូវ (Baratov) ចូលប្រើប្រាស់គណនីអ៊ីម៉ែលមិនមែនជារបស់ក្រុមហ៊ុន Yahoo យ៉ាងហោចណាស់ 80 គណនីដែលក្នុងនោះមានគណនី Google ចំនួន 50 គណនីដើម្បីទទួលនូវព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេតាមរយៈការវាយប្រហារ “spear phishing” attacks ។ សម្រាប់សវនាការនៃការកាត់ទោសលោក Baratov នឹងប្រព្រឹត្តទៅនៅថ្ងៃទី 20 ខែកុម្ភៈឆ្នាំក្រោយ នៅតុលាការសហព័ន្ធនៅសាន់ហ្វ្រាន់ស៊ីស្កូបញ្ជាក់ថា លោក Baratov អាចជាប់គុកពី 70 ទៅ 87 ខែសម្រាប់ការចោទប្រកាន់ដំបូង និង 24 ខែទៀតសម្រាប់ការចោទប្រកាន់ពីបទលួចអត្តសញ្ញាណ (identity theft)។ ក្រៅពីការកាត់ទោសជាប់គុកនេះហើយ លោក Baratov ក៏យល់ព្រមបង់សំណងដល់ជនរងគ្រោះនៃក្រុមហ៊ុន Yahoo និងពិន័យជាទឹកប្រាក់រហូតដល់ 2,250,000 ដុល្លារ (250,000 ដុល្លារក្នុងមួយលើក) ។ ការចាប់ខ្លួនរបស់ Baratov គឺជាការចាប់ខ្លួនតែមួយគត់នៅក្នុងការស៊ើបអង្កេតនេះ។ បុរសបីនាក់ផ្សេងទៀតរួមទាំងមន្រ្តី FSB ពីរនាក់ និងពួក Hacker ព្រហ្មទណ្ឌម្នាក់បច្ចុប្បន្នរស់នៅក្នុងប្រទេសរុស្ស៊ីដែលសហរដ្ឋអាមេរិកគ្មានសិទ្ធិក្នុងការចូលទៅចាប់ខ្លួននោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here