macOS High Sierra Bug អនុញ្ញត​ឱ្យអ្នកណាម្នាក់ចូលទៅដំណើរការ Root Access ដោយមិនចាំបាច់មានលេខសម្ងាត់នោះទេ

0

 

ប្រសិនបើអ្នកកំពុងតែប្រើប្រាស់កុំព្យូទ័រ Mac នឹងដំណើរការនូវ Version ចុងក្រោយបំផុតនៃ macOS High Sierra របស់ក្រុមហ៊ុន Apple នោះ អ្នកត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងកុំព្យូទ័ររបស់អ្នក។ តាមរយៈកំហុសឆ្គងនៅលើ macOS High Sierra អនុញ្ញតឱ្យអ្នកប្រើប្រាស់អាចធ្វើការចូលទៅកាន់ Root នៅលើ Mac ដោយមិនចាំបាច់ប្រើប្រាស់ Password ឬ Security Check ដែលធ្វើឱ្យគ្រោះថ្នាក់ដល់ទិន្នន័យរបស់អ្នក។ ការរកឃើញនេះតាមរយៈអ្នកអភិវឌ្ឍ Lemi Orhan Ergin នៅថ្ងៃអង្គារ៍បញ្ជាក់ថា ចំណុចរងគ្រោះនេះទាមទារឱ្យអ្នកណាម្នាក់ធ្វើការ Root ទៅលើ Username ដោយទុកលេខ Password ទទេរហើយចុច Enter ជាច្រើនដងព្រមគ្នា។ ពួកគេអាចធ្វើការចូលទៅគ្រប់គ្រងម៉ាស៊ីនដោយមិនចាំបាច់ប្រើប្រាស់លេខសម្ងាត់នោះទេ។

វិធីសាស្រ្តក្នុងការ Login ចូលទៅក្នុង Root ដោយមិនប្រើប្រាស់ Password

ប្រសិនបើអ្នកប្រើប្រាស់នូវ Mac ហើយអ្នកចង់ព្យាយម អ្នកអាចធ្វើតាមជំហាននេះចេញពី Admin ឬ Guest Account បាន៖

— ចូលបើកនៅក្នុង System Preferences នៅលើម៉ាស៊ីន

— ចុចនៅលើ Users & Groups

— ចុចនៅលើ Lock Icon ដើម្បីធ្វើការកែប្រែ

— ចុចនៅលើ Root នៅក្នុង Username នៃផ្ទាំង Login

— ធ្វើការអូស Cursor ទៅលើ Password និងចុច Enter ជាច្រើនដងព្រមគ្នា

macOS High Sierra អនុញ្ញាតឱ្យអ្នកប្រើប្រាស់ចូលទៅកាន់កុំព្យូទ័ររបស់អ្នកជាប្រភេទ “superuser” ជាមួយនឹងការអនុញ្ញាតក្នុងការ Read និង​ Write ទៅលើ System Files រួមទាំង macOS accounts ផងដែរ។ ក្រុមហ៊ុន​ Apple ត្រូវគេរាយការណ៍ថាកំពុងតែធ្វើការនៅលើរឿងនេះផងដែរ។ ដើម្បីធ្វើការបើកនូ Root User និងប្តូរលេខសម្ងាត់សូមចូលទៅកាន់ https://support.apple.com/en-us/HT204012

វិធីសាស្រ្តក្នុងការជួសជុលទៅលើ macOS High Sierra Bug ជាបណ្តោះអាសន្ន

សំណាងល្អ អ្នកអភិវឌ្ឍកម្មវិធីស្នើរឱ្យមានការបិទជាបណ្តោះអាសន្នទៅលើបញ្ហានេះតាមរយៈការបើកទៅលើ Root User ជាមួយនឹង Password ។ នេះគឺជាវិធីក្នុងការធ្វើរឿងនេះ៖

— បើក System Preferences និង Select Users & Groups

— ចុចនៅលើ Lock Icon និងវាយបញ្ចូលនូវ administrator name និង password

— ចុចនៅលើ “Login Options” និងចុចនៅលើ “Join” នៅផ្នែកខាងក្រោមនៃអេក្រង់

— ចុចនៅលើ “Open Directory Utility”

— ចុចនៅលើ Lock Icon ដើម្បីធ្វើការផ្លាស់ប្តូរ និងវាយបញ្ចូលនូវ Username និង Password នៅទីនេះ

— ចុច “Edit” នៅផ្នែកខាងលើនៃ Menu Bar

— ចុចនៅលើ “Enable Root User” និងចុចនៅលើ Password សម្រាប់ root user account

ការធ្វើដូចនេះនឹងការពារ Account មិនអាចចូលដំណើរការបានដោយគ្មាន Password ឬទុកវាចោលទទេរនោះទេ។ អ្នកអាចបិទទៅលើ Guest accounts ក្នុងកុំព្យូទ័រ Mac ផងដែរ។ អ្នកអាចចុចនៅក្នុង System Preferences → Users & Groups ហើយអ្នកអាចរើសយក Guest User បន្ទាប់មកចុចនៅលើ admin password និងបិទទៅលើ “Allow guests to log in to this computer” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here