ស្ងាត់ៗ! HP ធ្វើការតម្លើងនូវ HP Touchpoint Analytics Client បង្កប់មេរោគនៅលើកុំព្យូទ័ររបស់អ្នក – នេះគឺជាវិធីសាស្រ្តក្នុងការលុបវា

0

 

តើលោកអ្នកកំពុងតែប្រើប្រាស់កុំព្យូទ័រ Hewlett-Packard (HP) Windows PC ឬ Laptop មែនទេ? អ្នកប្រើប្រាស់កុំព្យូទ័ររបស់ក្រុមហ៊ុន HP នៅជុំវិញពិភពលោករាយការណ៍ ក្រុមហ៊ុនបច្ចេកវិទ្យា HP ចាប់ផ្តើមបញ្ចេញនូវមេរោគ “spyware” នៅលើកុំព្យូទ័រយួរដៃរបស់ពួកគេដោយគ្មានការជូនដំណឹងពួកគេ ឬការសុំការអនុញ្ញាត​អ្វីនោះទេ។

កម្មវិធីដែលអ្នកប្រើប្រាស់ហៅថា spyware នេះគឺជាសេវាកម្ម Windows Telemetry service ដែលដាក់ឱ្យប្រើប្រាស់តាមរយៈក្រុមហ៊ុន​HP ហៅឈ្មោះថា “HP Touchpoint Analytics Client” ដែលត្រូវបានរកឃើញដំបូងបំផុតនៅថ្ងៃទី 15 ខែវិច្ឆិកានេះ។ យោងតាមរបាយការណ៍ជាច្រើននៅលើវេទិកាពិភាក្សាអនឡាញនោះ កម្មវិធី  telemetry software ដែលត្រូវបានអ្នកប្រើប្រាស់កុំព្យូទ័រ HP និយាយថា ពួកគេមិនដែលបានស្នើរឱ្យមានការតម្លើង ឬដំណើរការនៅលើម៉ាស៊ីនកុំព្យូទ័រស្រាប់តែធ្វើការអាប់ឌែតភ្លាមៗ។ យ៉ាងណាមិញ វានៅមិនទាន់ដឹងថាតើកម្មវិធី Software នេះភ្ជាប់មកជាមួយនឹង Microsoft’s Windows updates ឬដំណើរការនៃ Support Assistant Processes របស់ក្រុមហ៊ុន HP ។ នៅក្នុងការពិពរណ៍នាមួយរបស់កម្មវិធីនេះបញ្ជាក់ថា កម្មវិធីនេះប្រាក់អំពីព័ត៌មាននៃតួរលេខដែលប្រើប្រាស់ដោយសេវាកម្ម​HP Touchpoint’s analytical services ។

កម្មវិធី HP Touchpoint ធ្វើឱ្យកុំព្យូទ័ររបស់អ្នកយឺត។ អ្នកប្រើប្រាស់ម្នាក់និយាយថា ដោយសារតែការប្រើប្រាស់ច្រើនជាង 95% នៃ CPU តាមរយៈសេវាកម្ម analytics service នេះ ហើយកម្មវិធី Anti-malware របស់វាក៏ចាប់ផ្តើមឆែកទៅលើបញ្ហានេះភ្លាមៗ។ អ្នកប្រើប្រាស់ម្នាក់ទៀតនិយាយថា គាត់មើលឃើញបញ្ហានេះនៅក្នុង Task Manager ហើយកម្មវិធីនេះមានឈ្មោះថា  HP Touchpoint Analytics Client ដែលប្រើប្រាស់ម៉េមូរីធំ។ កម្មវិធីនេះស្ថិតនៅក្នុង  ‘Program Data/HP/HP Touchpoint Analytics Client/Transfer Interface’ នៅលើ Windows Drive ។ ក្រុមហ៊ុន HP និយាយថា ក្រុមហ៊ុនបញ្ចេញកម្មវិធី Software នៅលើកុំព្យូទ័រ HP ចាប់តាំងពីឆ្នាំ 2014 ដែលជាផ្នែកមួយនៃកម្មវិធី Support Assistant software ដើម្បីធ្វើការប្រមូលនូវព័ត៌មានអនាមិកអំពីដំណើរការ Hardware នៃកុំព្យូទ័រ។

របៀបនៃការលុប HP Touchpoint Analytics Client

ប្រសិនបើលោកអ្នកមិនចង់ឱ្យកម្មវិធីនេះបញ្ចូនទិន្នន័យចេញពីកុំព្យូទ័ររបស់អ្នកទៅកាន់ Servers របស់ក្រុមហ៊ុន HP លោកអ្នកអាចធ្វើការបិទទៅលើ Service ឬ Uninstall ទៅលើកម្មវិធីនេះបាន។ ដើម្បីធ្វើការ Uninstall ទៅលើសេវាកម្មនេះ សូមចូលទៅ Control Panel ហើយចុច Click ស្តាំនៅលើឈ្មោះនៃកម្មវិធី និងជ្រើសរើស Uninstall ។ លោកអ្នកអាចចុចនៅលើ  Windows+R វាយបញ្ចូលពាក្យថា “appwiz.cpl” និងចុច Enter ដើម្បីធ្វើការបើកទៅលើ Programs and Features control panel ។ ចុចជ្រើសរើសយក “HP Touchpoint Analytics Client” ចេញពីក្នុងបញ្ជី និងចុចនៅលើ  “Uninstall/Change” ដើម្បីលុបសេវាកម្មនេះចេញពីកុំព្យូទ័ររបស់អ្នក។

កាលពីប៉ុន្មានខែមុននេះ ក្រុមហ៊ុន HP ត្រូវគេចាប់បានផងដែរដោយប្រើប្រាស់នូវ  keylogger ស្ងាត់ៗនៅលើ Keystrokes ទាំងអស់របស់អ្នកប្រើប្រាស់ផងដែរ។ ថ្មីៗនេះ ក្រុមហ៊ុន Lenovo ក៏ត្រូវបានគណៈកម្មការពាណិជ្ជកម្មសហព័ន្ធ (FTC) ពិន័យទឹកប្រាក់ 3.5 លានដុល្លារអាមេរិកពីការតម្លើងកម្មវិធី Spyware នៅលើកុំព្យូទ័រអ្នកប្រើប្រាស់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here