Cryptocurrency Mining Scripts ឥឡូវនេះនៅតែដំណើរការបើទោះបីជាលោកអ្នកបិទ Browser ក៏ដោយ

0

 

គេហទំព័រមួយចំនួនត្រូវរកឃើញថាកំពុងតែប្រើប្រាស់នូវបច្ចេកទេសធម្មតាមួយក្នុងការរក្សាទុកនូវ cryptocurrency mining javascript របស់ពួកគេដំណើរការនៅលើ Background បើទោះបីជាពួកគេបិទទៅលើ Web Browser ក៏ដោយ។ តាមរយៈការកើនឡើងនៃតម្លៃរបស់ cryptocurrency នោះ ហេគឃ័រអាចធ្វើការចូលទៅគ្រប់គ្រងវេបសាយដោយប្រើប្រាស់នុវ JavaScript-based cryptocurrency ដើម្បីធ្វើការគ្រប់គ្រងទៅលើ CPU Power នៃកុំព្យូទ័ររបស់អ្នកចូលទស្សនាដើម្បីធ្វើការប្រមូល Bitcoin cryptocurrencies ។ បន្ទាប់ពីគេហទំព័រដ៏ពេញនិយម Torrent ឈ្មោះថា The Pirate Bay ត្រូវគេចាប់បានថាប្រើប្រាស់នូវ Coinhive ដែលជាសេវាកម្ម browser-based cryptocurrency នៅលើគេហទំព័រនេះកាលពីខែមុននេះ គេហទំព័ររាប់ពាន់ផ្សេងទៀតចាប់ផ្តើមប្រើប្រាស់សេវាកម្មនេះដើម្បីស្វែងរកប្រាក់តាមរយៈ Banner Ads ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ គេហទំព័រដែលប្រើប្រាស់ crypto-miner services អាចធ្វើការរកប្រាក់តាម cryptocurrencies លុះត្រាតែអ្នកនៅលើគេហទំព័ររបស់ពួកគេ។ នៅពេលដែលអ្នកបិទទៅលើ Browser Windows នេះ ពួកគេមិនអាចធ្វើការចូលទៅគ្រប់គ្រងធនធាន Resource របស់អ្នកបាននោះទេ។ អ្នកស្រាវជ្រាវមកពី Malwarebytes រកឃើញថា គេហទំព័រមួយចំនួនរកឃើញនូវវិធីសាស្រ្តថ្មីដើម្បីរក្សាទុកនូវកម្មវិធី cryptocurrency mining software នៅលើ Background បើទោះបីជាអ្នកបិទនូវ Browser Windows ក៏ដោយ។

តើបច្ចេកទេស Browser នេះដំណើរការដូចម្តេចទៅ?

យោងតាមប្លុកមួយចេញផ្សាយនៅព្រឹកថ្ងៃពុធនេះដោយក្រុមហ៊ុន Malwarebytes បច្ចេកទេសនេះដំណើរការដោយបើកនូវ pop-under browser window លាក់កំបាំងមួយនៅពីក្រោយ Taskbar នៅលើ Microsoft’s Windows របស់អ្នក។ វេបសាយនេះដំណើរការនូវ crypto-miner code ដើម្បីបង្កើតនូវ cryptocurrency ទៅលើមនុស្សដែលចូលទៅកាន់ Site របស់គេតាមរយៈការបង្កើននូវចំនួនជុំ CPU រហូតនៅលើកុំព្យូទ័ររបស់អ្នក។

អ្នកស្រាវជ្រាវនិយាយថា បច្ចេកទេសនេះគឺមានការពិបាកក្នុងការកំណត់អត្តសញ្ញាណ និងរារាំងពីការបិទទៅលើ Ad-blockers ។ Crypto-miner ដំណើរការនៅលើ crypto-mining engine ដែល Host ដោយម៉ាស៊ីន Amazon Web Servers ។ បច្ចេកទេសនេះដំណើរការនៅលើ Google’s Chrome web browser របស់ប្រព័ន្ធប្រតិបត្តិការ Microsoft’s Windows 7 និង Windows 10 ។

របៀបនៃការបិទទៅលើ Cryptocurrency Miners ដែលលាក់ខ្លួន

ប្រសិនបើអ្នកសង្ស័យថា CPU របស់កុំព្យ័ទ័រអ្នកដំណើរការតឹងជាងធម្មតានោះ អ្នកអាចមើលនៅក្នុង browser windows នៅក្នុង Taskbar ។ អ្នកអាចចូលទៅក្នុង Task Manager ដើម្បីមើលថាវាមិនមានដំណើរការនូវ Browser ណាមួយផ្សេងទៀ។ អ្នកអាចប្រើប្រាស់នូវកម្មវិធី Windows Defender antivirus software ដើម្បីបិទទៅលើ cryptocurrency miners នៅលើ Pages ដែលអ្នកទស្សនា។ អ្នកអាចប្រើប្រាស់នូវ web browser extensions ដូចជា No Coin ដើម្បីបិទទៅលើ Coin Hive និង cryptocurrency miners ផ្សេងទៀតដែលដំណើរការនៅលើ Google Chrome, Mozilla Firefox និង Opera ។ សម្រាប់ No Coin មិនទាន់អាចទ្រទ្រង់នៅលើកម្មវិធី Microsoft Edge, Apple Safari និង Internet Explorer នោះទេ។ ដូចនេះ អ្នកអាចប្រើប្រាស់នូវកម្មវិធី antimalware program ដើម្បីបិទទៅលើ cryptocurrency miners នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here