មជ្ឈមណ្ឌលជំងឺមហារីកត្រូវផាកពិន័យទឹកប្រាក់ 2,3 លានដុល្លារពីបទមិនបានរក្សាទិន្នន័យសម្ងាត់របស់អ្នកជំងឺ

0

 

មជ្ឈមណ្ឌលព្យាបាលដោយកាំរស្មី និងជំងឺមហារីកយល់ព្រមបង់ប្រាក់ពិន័យចំនួន 2,3 លានដុល្លារពីបទរំលោភបំពានទិន្នន័យសម្ងាត់របស់អ្នកជំងឺដែលកើតឡើងនៅឆ្នាំ 2015 ។ នៅថ្ងៃទី 11 ខែធ្នូ តុលាការរបស់សហរដ្ឋអាមេរិកនៅខាងត្បូង(The United States Bankruptcy Court) នៃរដ្ឋញូវយ៉ក ទទួលការអនុម័តលើកិច្ចព្រមព្រៀងទៅលើដំណោះស្រាយរឿងក្តីដែលទាក់ទងទៅនឹងមជ្ឍមណ្ឌលព្យាបាលជំងឺមហារីក 21st Century Oncology ។ កិច្ចព្រមព្រៀងនេះចែងថាមជ្ឈមណ្ឌលផ្តល់ការព្យាបាលមហារីកនឹងត្រូវទទួលការផាកពិន័យដោយបង់ប្រាក់ចំនួន 2,3 លានដុល្លារដល់ការិយាល័យសិទ្ធិឯកជន (OCR) នៅក្រសួងសុខាភិបាល និងសេវាកម្មមនុស្សរបស់សហរដ្ឋអាមេរិកសម្រាប់ឧប្បត្តិហេតុដែលពត៌មានសម្ងាត់របស់អ្នកជំងឺត្រូវខ្ចរខ្ចាយអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។

តាមការស៊ើបអង្កេតបង្ហាញថា ការលួចទិន្នន័យកើតឡើងនៅថ្ងៃទី 3 ខែតុលាឆ្នាំ 2015 នៅពេលដែលភាគីទីបីដែលគ្មានការអនុញ្ញាតទទួលនូវទិន្នន័យដែលរក្សាដោយវិទ្យាស្ថានជំងឺមហារីក 21st Century Oncology ។ គេជឿជាក់ថាអ្នកទាំងនោះមើលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជំងឺជាបន្តបន្ទាប់ដូចជាឈ្មោះ លេខសន្តិសុខសង្គម និងព័ត៌មានទាក់ទងទៅនឹងការព្យាបាលរបស់អ្នកជំងឺចំនួន 2,2 លាននាក់។

លោកវេជ្ជបណ្ឌិតព្យាបាលជំងឺមហារីកដែលធ្វើការនៅសហរដ្ឋអាមេរិក និងអាមេរិកឡាទីនដឹងពីហេតុការរំលោភបំពាននេះពី FBI ។ នៅពេលនោះមជ្ឈមណ្ឌល 21st Century Oncology ចាត់វិធានការដើម្បីពង្រឹងសុវត្ថិភាពនៃប្រព័ន្ធរបស់ខ្លួន។ ជនរងគ្រោះទទួលការការពារពីការលួចអត្តសញ្ញាណ (identity theft protection) រយៈពេលមួយឆ្នាំដោយអត់បង់ប្រាក់ដើម្បីសងជំងឺចិត្តទៅលើការប៉ះពាល់ដល់សិទិ្ធបុគ្គលនេះ។
មជ្ឈមណ្ឌលជំងឺមហារីក 21st Century Oncology ក៏ប្រកាសអំពីហេតុការណ៍នេះនៅក្នុងខែមីនាឆ្នាំ 2016 ។ បន្ថែមលើការពិន័យជាប្រាក់ចំនួន 2,2 លានដុល្លារ កូនក្តីក៏ព្រមព្រៀងតាមច្បាប់ក្នុងការបង្កើតការិយាល័យដើម្បីផ្តល់ពត៌មានពីការរំលោភបំពានផ្ទៃក្នុងព្រមទាំងកែប្រែគោលនយោបាយសន្តិសុខរបស់ខ្លួន និងធ្វើការវិភាគហានិភ័យ។ មជ្ឈមណ្ឌលនេះត្រូវចងភ្ជាប់ដោយកិច្ចព្រមព្រៀងដំណោះស្រាយមួយផ្សេងទៀតដែលដាក់នៅក្នុងរដ្ឋហ្លររីដាពីគោលនយោបាយសំណងរបស់ធានារ៉ាប់រងផ្នែកឌីជីថលនៃជំងឺមហារីកនៅមជ្ឈមណ្ឌល 21st Century Oncology ។
អង្គការថែរក្សាសុខភាពបានថ្លែងថា មជ្ឈមណ្ឌលជំងឺមហារីក 21st Century Oncology គួរតែធ្វើកិច្ចប្រឹងប្រែងដើម្បីការពារកំណត់ត្រាសុខភាពអេឡិចត្រូនិចរបស់អ្នកជំងឺរបស់ខ្លួន។ Checkbox compliance មិនមានសុវត្ថិភាពគ្រប់គ្រាន់ទេ។ ក្រុមហ៊ុនគួរចាត់វិធានការបន្ថែមដោយការទទួលយកការគ្រប់គ្រងមូលដ្ឋានបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here