ក្រុមហ៊ុន Nissan ប្រចាំនៅប្រទេសកាណាដាជូនដំណឹងដល់អតិថិជនចំនួន 1.1 លាននាក់អំពីករណីរំលោភបំពានទិន្នន័យ

0

 

ក្រុមហ៊ុន Nissan នៅប្រទេសកាណាដាកំពុងដំណើរការជូនដំណឹងដល់អតិថិជនចំនួន 1,13 លាននាក់ ថាទិន្នន័យរបស់អតិថិជនអាចនឹងត្រូវគេបង្ហាញដោយសារមានការលួចយកទិន្នន័យរបស់ពួកគេ។ នៅថ្ងៃទី 11 ខែធ្នូ ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនផលិតរថយន្ដនៅកាណាដារកឃើញថា ក្រុមហ៊ុន Nissan Canada Finance និង INFINITI Financial Services នៅក្នុងប្រទេសកាណាដាទទួលរងនូវការវាយប្រហារផ្នែកសន្តិសុខទិន្នន័យ។ ដូចដែលបានបង្ហាញនៅក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយ Marketwired បញ្ជាក់ថា អតិថិជនដែលផ្តល់ហិរញ្ញវត្ថុដល់ការទិញរថយន្តរបស់ពួកគេតាមរយៈ Nissan Canada Finance និង INFINITI Financial Services នេះអាចនឹងទទួលរងផលប៉ះពាល់។ នៅក្នុងករណីនេះ គេជឿថាទិន្នន័យទាំងនេះអាចបង្ហាញដូចជា៖ ឈ្មោះ អាសយដ្ឋាន ម៉ូដយានយន្ត លេខអត្តសញ្ញាណយានយន្ត (VIN), ពិន្ទុឥណទាន, ចំនួនប្រាក់កម្ចី និងការទូទាត់ប្រចាំខែ។ ក្រុមហ៊ុន Nissan ប្រចាំនៅប្រទេសកាណាដាមិនរកឃើញភស្តុតាងណាមួយដែលបង្ហាញពីការប៉ះពាល់នៃព័ត៌មានប័ណ្ណចំណាយរបស់អតិថិជននោះទេ។ អ្នកដែលមិនប្រើប្រាស់មធ្យោបាយហិរញ្ញវត្ថុ Nissan Canada Finance និង INFINITI Financial Services មិនមែនជាជនរងគ្រោះនោះទេ។ ចំពោះករណីនេះ ក្រុមហ៊ុន Nissan Cadana កំពុងធ្វើការជាមួយអ្នកអនុវត្តច្បាប់ និងអ្នកជំនាញសន្តិសុខ ឌីជីថល ដើម្បីស៊ើបអង្កេតព័ត៌មានលម្អិតនៃការរំលោភបំពានទិន្នន័យដែលកំពុងកើតឡើងនេះ។ ក្រុមហ៊ុននឹងផ្តល់ជូននូវសេវាពិនិត្យតាមដានឥណទានរយៈពេល 12 ខែ តាមរយៈ TransUnion ដល់ជនរងគ្រោះដោយឧបទ្ទវហេតុនេះ។ ព័ត៌មាននៃឧបទ្ទវហេតុនេះកើតឡើងជិតពីរឆ្នាំបន្ទាប់ពីក្រុមអ្នកស្រាវជ្រាវសន្តិសុខបង្ហាញពីភាពងាយរងគ្រោះនៅ Nissan LEAF cars ដែលអនុញ្ញាតឱ្យពួកហេគឃ័រអាចចូលដំណើរការទិន្នន័យបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here