ក្រុមហ៊ុន​ Airbnb បង្កប់កាមេរ៉ាលើសេវាកម្មរបស់ពួកគេដើម្បីលួចថត

0

 

អ្នកលេងបណ្តាញសង្គម Twitter ប្រកាសថា​ ភ្ញៀវម្នាក់រកឃើញវីដេអូកាមេរ៉ាត្រូវបង្កប់នៅក្នុងបន្ទប់ជួលរបស់គេដោយម្ចាស់ផ្ទះដែលតភ្ជាប់ជាមួយអ៊ីនធើណេត។ នេះមិនមែនជារឿងដែលទើបតែកើតឡើងនោះទេ។ ការបង្កប់ឧបករណ៍អេឡិចត្រូនិកត្រូវហាមឃាត់ដែលមានចែងក្នុងបទបញ្ជារបស់ Airbnb (per Airbnb rules) ។​​​ វាត្រូវហាមឃាត់ទាំងស្រុងចំពោះការដាក់កាមេរ៉ានៅទីកន្លែងឯកជនដូចជាបន្ទប់គេង និងបន្ទប់ទឹក ទោះបីវាត្រូវប្រាប់ដោយម្ចាស់ផ្ទះក៏ដោយ ។ (Airbnb ជាសេវាកម្មអនឡាញស្វែងរកបន្ទប់ ផ្ទះ អូតែល សម្រាប់ភ្ញៀវសម្រាករយៈខ្លី និង​វែង)។ បទបញ្ជានេះត្រូវអនុវត្តន៍ទាំងការលួចឃ្លាំមើលពីម្ចាស់ផ្ទះទៅភ្ញៀវក៏ដូចជាពីភ្ញៀវទៅកាន់ម្ចាស់ផ្ទះវិញផងដែរ។ កាមេរ៉ាទាំងនោះអាចបង្កប់នៅក្នុងអំពូលក្បាលគ្រែ រន្ធដោត USB ក្នុងនាឡិកាព្យួរជញ្ជាំង ប្រដាប់ព្យួរខោអាវ នៅលើស៊ុមរូបថត នៅលើជញ្ជាំង និងទីកន្លែងផ្សេងៗទៀតដែលនឹកស្មានមិនដល់។ រឿងរ៉ាវថ្មីៗនៃបទបញ្ជា ”គ្មានចារកម្ម”របស់ Airbnb មានដូចជា ម្ចាស់ផ្ទះម្នាក់របស់ ​ Airbnb ប្រាប់ថា គាត់ដំឡើងកាមេរ៉ានៅក្នុងបន្ទប់គេង។​ តែលោកបិទវាវិញនៅពេលដែលផ្ទះរបស់គាត់ត្រូវគេជួល។ តើនេះជាការពិតទេ? វាបង្កជាការភ្ញាក់ផ្អើលនៅពេលប៉ូលិសរឹបអូសឧបករណ៍កាមេរ៉ាពីកុំព្យូទ័រ កាតអេសឌី និងឧបករណ៍ផ្សេងទៀតដែលផ្ទុកទិន្នន័យរបស់ភ្ញៀវ Airbnb។ វាក៏មានជនរងគ្រោះជាច្រើនប្រាប់ពីការលួចថតសកម្មភាពរបស់ពួកគេផងដែរ។ លោក Wayne Natt ជាម្ចាស់ផ្ទះម្នាក់កំពុងត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋក្នុងការលួចថតនេះ។ ប្រសិនបើអ្នកជ្រើសរើសយកបន្ទប់សណ្ឋាគារនៅលើបញ្ជី Airbnb អ្នកនឹងមិនមានសុវត្ថិភាពពី Webcam ដែលតម្លើងដោយលាក់បាំង ឬបើកចំហក្តី ព្រោះម្ចាស់សណ្ឋាគារខ្លះត្រូវគេរកឃើញថាលួចតម្លើងការថតសកម្មភាពលើគ្រែរបស់ភ្ញៀវ។ អ្នកដឹងទេថាហេតុអ្វីបានជា Airbnb ចង់កត់ត្រាព័ត៌មានរបស់ភ្ញៀវ? ព្រោះពួកគេខ្លាចកន្លែងរបស់ពួកគេត្រូវធ្វើឱ្យខូចខាច និងមិនចង់ឱ្យវត្ថុរបស់ពួកគេត្រូវគេលួច។

ទោះបីជាម្ចាស់ផ្ទះប្រើប្រាស់កាមេរ៉ាសុវត្ថិភាពដែលតម្លើងដោយលាក់បាំងដើម្បីការពារផ្ទះ និងទ្រព្យសម្បត្តិរបស់ពួកគេដោយគ្មានបំណងថតយករូបភាព ឬព័ត៌មានផ្ទាល់ខ្លួនពីភ្ញៀវរបស់ពួកគេក៏ដោយ សកម្មភាពនេះនៅតែត្រូវគេកំណត់ថាជាការបំពានយ៉ាងធ្ងន់ធ្ងរលើឯកជនភាពរបស់អ្នកស្នាក់នៅ។ទោះជាម្ចាស់ផ្ទះមិនមានគម្រោងលក់ ឬបង្ហោះរូបភាពអាក្រាតដែលថតបានក៏ដោយ តែក្រុមជនខិលខូចមួយចំនួននៅតែអាចលួចយកទិន្នន័យទាំងនោះតាមប្រព័ន្ធអ៊ីនធើណេតបានដែរ។

តើធ្វើដូចម្តេចដើម្បីរកមើលកាមេរ៉ាសុវត្ថិភាពដែលតម្លើងដោយលាក់បាំង?
លោក Derek Starnes ដែលធ្វើការជាមួយបច្ចេកវិទ្យា និងជាអ្នកដែលរកឃើញកាមេរ៉ាបង្កប់នៅ Florida Airbnb ប្រាប់ WFTS ថា គាត់ប្រទះឃើញរន្ធពណ៌ខ្មៅតូចមួយនៅលើនាឡិកា​រោទិ៍ និងឆ្ងល់យ៉ាងខ្លាំង។ ទីបំផុត គាត់រកឃើញកាមេរ៉ា និងមីក្រូហ្វូនដែលលាក់ទុក និងប្តឹងប៉ូលិសភ្លាមៗ។ តើធ្វើដូចម្តេចទើបអាចរកឃើញឧបករណ៍ចារកម្មទាំងនេះដោយមិនបាច់រកមើលពីរន្ធខ្មៅតូចៗព្រោះ Nest Dropcam ប្រាប់ថា វាក៏ត្រូវលាក់នៅពីក្រោយគ្រឿងសង្ហារឹម ឬរន្ធខ្យល់ដែរ? ដើម្បីឱ្យកាមេរ៉ាអាចថតរូបភាពរបស់អ្នកបានវាត្រូវបានដាក់នៅក្នុងបន្ទាត់ត្រង់បាញ់ទៅមុខដែលមានន័យថា អ្នកក៏អាចមើលឃើញវាដូចគ្នា។ ដូច្នេះ ក្រៅពីការពិនិត្យរកមើលរន្ធខ្មៅតូចៗទាំងនោះ អ្នកអាចបិទភ្លើងអោយអស់ ហើយប្រើពន្លឺពិល ឬទូរស័ព្ទរកមើលចំណាំងផ្លាតនៃកាមេរ៉ាបានផងដែរ។

តើត្រូវធ្វើដូចម្តេចបើអ្នករកឃើញកាមេរ៉ាបង្កប់?

— ថតរូបឧបករណ៍នោះទុកជាភស្តុតាង

— ថតរូបកន្លែងស្នាក់នៅរបស់អ្នកដើម្បីបញ្ជាក់ថាអ្នកមិនធ្វើអ្វីឱ្យខូចខាច ព្រោះម្ចាស់ផ្ទះខ្លះរាយការណ៍ថានេះជាការចោទប្រកាន់មិនពិត

— ស្លៀកសំលៀកបំពាក់របស់អ្នកឡើងវិញហើយចេញពីទីនោះ

— រាយការណ៍ទៅប៉ូលិសដើម្បីបញ្ឈប់សកម្មភាពនេះ

— ប្រសិនបើអ្នកប្រើប្រាស់សេវាកម្មជួលរបស់ Airbnb សូមរាយការណ៍ទៅកាន់ Airbnb ជាមួយនឹងភស្តុតាងរបស់អ្នកមុននឹងវាកើតឡើងចំពោះជនរងគ្រោះផ្សេងទៀត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here