ក្រុមហ៊ុនបច្ចេកវិទ្យា Google ធ្វើការ Block ទៅលើកម្មវិធី 3rd Party Software ចេញពី  Injecting Code នៅលើ Chrome Browser

0

ដើម្បីធ្វើការពង្រឹងទៅលើល្បឿនដំណើរការ និងការកាត់បន្ថយទៅលើការជាប់គាំងបណ្តាលមកពីកម្មវិធី 3rd Party Software នៅលើប្រព័ន្ធប្រតិបត្តិការ Windows នៅលើកម្មវិធី Google Chrome នៅត្រឹមពាក់កណ្តាលឆ្នាំ ២០១៨ នេះនឹងមិនអនុញ្ញាតឱ្យកម្មវិធីខាងក្រៅដំណើរការនូវកូដនៅក្នុង Chrome Browser នោះទេ។ សម្រាប់កម្មវិធី 3rd Party Software ប្រហែលជាកម្មវិធីកម្ចាត់មេរោគដែលប្រើប្រាស់នូវ inject code សម្រាប់ធ្វើការគ្រប់គ្រងទៅលើសកម្មភាពជាច្រើននៅលើអនឡាញ។ ក្រុមហ៊ុនបច្ចេកវិទ្យា Google កត់សម្គាល់ឃើញថា ១៥% នៃអ្នកប្រើប្រាស់នៅលើ Chrome ដំណើរការកម្មវិធី 3rd Party Software នៅលើម៉ាស៊ីននៃប្រព័ន្ធប្រតិបត្តិការ Windows ដោយការប្រើប្រាស់ inject Code ទៅក្នុង Web Browsers ដែលបណ្តាលឱ្យមានការជាប់គាំង។

នៅក្នុងការបង្ហោះនៅក្នុង  Chromium Blog ក្រុមហ៊ុនបច្ចេកវិទ្យា Google ប្រកាសបង្ហាញនូវគម្រោងក្នុងការ Block ទៅលើកម្មវិធី 3rd Party Software ចេញពី injecting code នៅក្នុង Chrome ហើយការផ្លាស់ប្តូរនេះនឹងមាន ៣​ ជំហានធំៗគឺ៖

១. ខែមេសា ២០១៨— ក្រុមហុននឹងបញ្ចេញនូវ Chrome 66

២. ខែកក្កដា ២០១៨— Chrome 68 នឹងធ្វើការ Block ទៅលើកម្មវិធី 3rd Party Software

៣. ខែមករា ២០១៩ — ក្រុមហ៊ុន Google នឹងបញ្ចេញនូវ Chrome 72

LEAVE A REPLY

Please enter your comment!
Please enter your name here