ចំណុចរងគ្រោះជាច្រើនត្រូវរកឃើញនៅលើឧបករណ៍ ‘My Cloud’ Storage របស់ក្រុមហ៊ុន Western Digital

0

ក្រុមអ្នកស្រាវជ្រាវផ្នែកសន្តិសុខសុវត្ថិភាពរកឃើញនូវចំណុចរងគ្រោះជាច្រើន និងកូដសម្ងាត់នៅទ្វារក្រោយនៅក្នុងឧបករណ៍ My Cloud NAS របស់ក្រុមហ៊ុន Western Digital ដែលអនុញ្ញាតឱ្យអ្នកវាយប្រហារធ្វើការចូលទៅកាន់ Root នៃឧបករណ៍នេះ។ My Cloud (WDMyCloud) របស់ក្រុមហ៊ុន Western Digital គឺជាឧបករណ៍ផ្ទុកមួយដែលត្រូវប្រើប្រាស់ផ្ទាល់ខ្លួន និងនៅក្នុងជំនួញសម្រាប់ធ្វើការ Host នូវ Files និងធ្វើការ Backup & Sync ដោយស្វ័យប្រវត្តិទៅលើសេវាកម្មនៃ Cloud & Web-Based ។ ឧបករណ៍នេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចែករំលែកនូវ Files នៅក្នុង Home Network ហើយចំណុចរងគ្រោះនេះនៅមិនទាន់ធ្វើការ​ Unpatched នៅឡើយទេ។ អ្នកស្រាវជ្រាវវរកឃើញនូវ “classic backdoor”—ជាមួយនឹងការប្រើប្រាស់ admin username “mydlinkBRionyg” និងលេខសម្ងាត់ password “abc12345cba” ដែលមិនអាចធ្វើការផ្លាស់ប្តូរបាននោះទេ។ សម្រាប់ My Cloud និង My Cloud Mirror firmware version 2.30.165 ទទួលរងនូវចំណុចរងគ្រោះនេះដែលមានម៉ួដែលដូចជា My Cloud Gen 2, My Cloud PR2100, My Cloud PR4100, My Cloud EX2 Ultra, My Cloud EX2, My Cloud EX4, My Cloud EX2100, My Cloud EX4100, My Cloud DL2100 និង My Cloud DL4100 ៕

LEAVE A REPLY

Please enter your comment!
Please enter your name here