ជនជាតិរ៉ូម៉ានី ២ នាក់ត្រូវចោទប្រកាន់ថាហេគទៅលើកាមេរ៉ាសុវត្ថិភាព CCTV របស់ប៉ូលិស

0

តើលោកអ្នកនៅចាំនៅពេលដែលឧក្រិដ្ឋជនធ្វើការបិទនូវកាមេរ៉ាសុវត្ថិភាពនៅក្នុងទីក្រុង Washington D.C. រយៈពេល ៤ ថ្ងៃនៅឆ្នាំ ២០១៧ ដែរឬទេ? ប៉ុន្មានថ្ងៃក្រោយពេលដែលរឿងនេះកើតឡើង អាជ្ញាធររបស់ចក្រភពអង់គ្លេសចាប់ខ្លួនមនុស្ស ២ នាក់នៅក្នុងប្រទេសអង់គ្លេសដែលម្នាក់ជាជនជាតិអង់គ្លេស និងស្រីម្នាក់ជាជនជាតិស៊ុយអ៊ែតហើយទាំងពីរនាក់នេះមានអាយុ ៥០ ឆ្នាំ។

ឥឡូវនេះ តុលាការសហព័ន្ធអាមេរិកបង្ហាញបន្ថែមថា ជនជាតិរ៉ូម៉ានី ២ នាក់ស្ថិតនៅពីក្រោយការវាយប្រហារជាច្រើនដែលហេគទៅលើកុំព្យូទ័រច្រើនជាង ៧០% នឹងគ្រប់គ្រងទៅលើបណ្តាញ network របស់កាមេរ៉ានៅក្នុងទីក្រុង Washington DC របស់នាយកដ្ឋាន Metropolitan Police Department នៅក្នុងខែមករា ឆ្នាំ ២០១៧ ។

ជនសង្ស័យទាំងពីរនាក់នេះមានឈ្មោះថា Mihai Alexandru Isvanca​ វ័យ ២៥ ឆ្នាំ និងម្នាក់ទៀតឈ្មោះថា Eveline Cismaru​ វ័យ ២៨ ឆ្នាត្រូវចាប់ខ្លួននៅ Bucharest នៅថ្ងៃទី ១៥​ ខែធ្នូដោយចោទប្រកាន់ពីបទផ្សំគំនិត និងការក្លែងបន្លំទៅលើទម្រង់នៃការប្រើប្រាស់លើកុំព្យូទ័រ។ យោងតាមបណ្តឹងព្រហ្មទណ្ឌបង្ហាញថា ហេគឃ័រវាយប្រហារទៅលើកាមេរ៉ាចំនួន ១២៣ នៅក្នុងនាយកដ្ឋាន Metropolitan Police Department ក្នុងចំណោមកាមេរ៉ា ១៨៧ ដើម្បីជំរិតទារប្រាក់។ មេរោគ Ransomware ធ្វើការចាក់សោរទិន្នន័យកុំព្យូទ័រ និងទាមទារប្រាក់លោះ (ជាធម្មតាគឺ Bitcoins) ដើម្បីជួយជនរងគ្រោះធ្វើការដោះសោរនូវទិន្នន័យរបស់ពួកគេវិញ។ សម្រាប់ជនជាតិរ៉ូម៉ានីទាំងពីរនាក់នេះអាចនឹងប្រឈមមុខនឹងការជាប់ពន្ធនាគារយ៉ាងតិចណាស់ក៏ ២០ ឆ្នាំដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here