ទីបំផុត ក្រុមហ៊ុន Skype បន្ថែមនូវមុខងារ End-to-End Encryption សម្រាប់ Private Conversations

0

នេះគឺជាដំណឹងដ៏ល្អសម្រាប់អ្នកប្រើប្រាស់កម្មវិធី Skype ដែលមានការព្រួយបារម្ភទៅលើ Privacy របស់គេ។ ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft កំពុងតែធ្វើការសហការជាមួយនឹងក្រុមហ៊ុន Signal ដែលនាំយកនូវមុខងារ end-to-end encryption សម្រាប់ប្រើប្រាស់នៅលើ Skype Messenger ។ ការប្រើប្រាស់នូវ End-to-end encryption ធានាទៅកាន់អ្នកប្រើប្រាស់ជាច្រើនថា គ្មានអ្នកណាម្នាក់ សូម្បីតែក្រុមហ៊ុន ឬ Server ដែលអាចធ្វើការបញ្ជូនទិន្នន័យបាននោះ។

សម្រាប់ Signal Protocol ប្រើប្រាស់នូវ open source cryptographic protocol ដែលត្រូវបានប្រើប្រាស់នៅក្នុងកម្មវិធី Facebook Messenger, Whatsapp និង Google Allo សម្រាប់ការធានាទៅលើការផ្ញើសារដ៏មានសុវត្ថិភាពនោះ។​

មុខងារថ្មីនេះមានឈ្មោះហៅថា Private Conversations ដែលប្រកាសបង្ហាញនៅលើកម្មវិធី Skype ក្នុងការផ្តល់នូវមុខងារ end-to-end encryption សម្រាប់ Audio calls, text និង multimedia messages ដូចជា Videos និង audio files ជាដើម។

Private Conversations គឺដំណើរការរួចរាល់ហើយនៅលើកម្មវិធី Skype Insider program ដែលជា Platform មួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ Skype ធ្វើការតេស្តនូវមុខងារថ្មីនេះមុនពេលដែលវាដាក់ឱ្យដំណើរការជាមួយនឹងអ្នកប្រើប្រាស់ជាង 300 លាននាក់នៅជុំវិញពិភពលោកនោះ។ ក្នុងការចាប់ផ្តើមនូវទំនាក់ទំនងសុវត្ថិភាពថ្មីជាមួយនឹង Skype contact អ្នកត្រូវចុចនៅលើសញ្ញា (+) icon និងរើសយកពាក្យថា ‘New Private Conversation’ ហើយជ្រើសរើស contact មួយណាដែលអ្នកចង់ធ្វើការទំនាក់ទំនងជាមួយនោះ។ សម្រាប់ Private Conversation នឹងបង្ហាញនូវ lock icon នៅជាប់ជាមួយនឹងឈ្មោះរបស់ Skype contact នោះ។ សម្រាប់ការបើកមើលនូវសារចេញពី Private Conversations មិនបង្ហាញនៅក្នុង Chat lists ឬសារជូនដំណឹងនោះទេ។

ខុសប្លែកពីកម្មវិធី WhatsApp ការប្រើប្រាស់មុខងារ end-to-end encryption នៅមិនទាន់ដំណើរការជាលក្ខណៈ Default នៅក្នុង Skype នោះទេ ហើយអ្នកប្រើប្រាស់ជាច្រើនត្រូវជ្រើសរើសយក ‘New Private Conversation’ ចេញពី Compose Menu ដើម្បីធ្វើការចាប់ផ្តើមនូវការទំនាក់ទំនងនេះ។ អ្នកប្រើប្រាស់ Skype Insider អាចធ្វើការតេស្តទៅលើ Private Conversations ដោយប្រើប្រាស់ Skype ជំនាន់ version ចាប់ពី 8.13.76.8 សម្រាប់ iOS, Android, Linux, Mac និង Windows Desktop ៕

LEAVE A REPLY

Please enter your comment!
Please enter your name here