ហេគឃ័រលួចទឹកប្រាក់ជាង 500 លានដុល្លារអាមេរិកពីក្រុមហ៊ុនផ្លាស់ប្តូររូបិយប័ណ្ណ Cryptocurrency Exchange របស់ប្រទេសជប៉ុន

0

Coincheck ដែលជាកន្លែងផ្លាស់ប្តូររូបិយប័ណ្ណ Cryptocurrency ដែលមានមូលដ្ឋាននៅក្នុងទីក្រុងតូក្យូទទួលរងនូវការហេគទ្រង់ទ្រាយធំមួយនៅក្នុងប្រវត្តិសាស្រ្តនៃការហេគទៅលើ Cryptocurrency ដែលមានការបាត់បង់ទឹកប្រាក់ប្រមាណជា 532 លានដុល្លារអាមេរិកនៅក្នុងទ្រព្យសម្បត្តិឌីជីថលនេះ (ជិត 420 លានដុល្លារអាមេរិកសម្រាប់ NEM Tokens និង 112 លានដុល្លារអាមេរិកសម្រាប់ Ripples) ។

នៅក្នុងឆ្នាំ 2014 Mt Gox ដែលជាកន្លែងផ្លាស់ប្តូររូបិយប័ណ្ណ Bitcoin ដ៏ធំបំផុតនៅពេលនោះប្រកាសនូវការក្ស័យធនបន្ទាប់ពីអះអាងថាខ្លួនបាត់បង់នូវទឹកប្រាក់ដល់ទៅ 450 លានដុល្លារអាមេរិកសម្រាប់ Bitcoins ។ ជាក់ស្តែង ទីផ្សារនៃរូបិយប័ណ្ណ Cryptocurrency ទទួលរងនូវការប្រតិកម្មអវិជ្ជមានដោយសារតែតម្លៃរបស់ Bitcoin ពេលនេះមានការធ្លាក់ចុះដល់ទៅ 5% ថែមទៀតហើយ។

នៅក្នុងការបង្ហោះនៅក្នុងប្លុកមួយនៅថ្ងៃនេះ កន្លែងផ្លាស់ប្តូររូបិយប័ណ្ណ Cryptocurrency ដែលមានមូលដ្ឋាននៅក្នុងទីក្រុងតូក្យូបញ្ជាក់ថាអំពីការលួចនេះប៉ុន្តែមិនពន្យល់អំពីរបៀបនៃការលួចនោះទេ។ Coincheck និយាយថា ការផ្លាស់ប្តូររូបិយប័ណ្ណនេះក៏បញ្ឈប់ទៅលើ NEM Cryptocurrencies ដែលមានការធ្លាក់ចុះ 16.5% នៃតម្លៃកាក់ NEM ។ នៅក្នុងសន្និសីទកាសែតមួយនៅក្នុងកម្មវិធី Tokyo Stock Exchange លោក Yusuke Otsuka សហស្ថាបនិករបស់ក្រុមហ៊ុន​ Coincheck Inc. និយាយថា ទឹកប្រាក់នៃ NEM Tokens ច្រើនជាង 500 លានដុល្លារអាមេរិកត្រូវលួចចេញពីកាបូបឌីជីថលរបស់ក្រុមហ៊ុន Coincheck នៅថ្ងៃសុក្រនេះ ប៉ុន្តែក្រុមហ៊ុននៅមិនទាន់ដឹងថាតើ Tokens ទាំងនោះបាត់ទៅកន្លែងណានោះទេ។

ឧបទ្ទវហេតុនេះគឺជាការវាយប្រហារថ្មីមួយទៀតនៅក្នុងពិភពបច្ចេកវិទ្យាឌីជីថល ហើយការវាយប្រហារលើកនេះរំលឹកយើងថា ការប្រែប្រួលទៅលើតម្លៃនៃរូបិយប័ណ្ណ Cryptocurrency នឹងមានការបាត់បង់ថែមទៀតនាពេលខាងមុខនេះ។ ក្រុមហ៊ុនផ្លាស់ប្តូររូបិយប័ណ្ណនេះនៅមិនទាន់បញ្ជាក់អំពីមូលហេតុនៃការហេគនេះនៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here