កម្មវិធី WordPress ធ្វើបច្ចុប្បន្នភាពបិទមុខងារ Automatic Update តាមរយៈការប្រើប្រាស់ ​Manual Update

0

ពេលនេះ អ្នកគ្រប់គ្រង WordPress administrators ចាប់ផ្តើមមានបញ្ហាទៀតហើយ។ សម្រាប់ WordPress version 4.9.3 ដែលបញ្ចេញនៅដើមសប្តាហ៍នេះភ្ជាប់ជាមួយនឹង Patches ដែលមានចំណុចរងគ្រោះដល់ទៅ 34 ហើយសម្រាប់ជំនាន់ថ្មីនេះមិនមែនដំណើរការដោយស្វ័យប្រវត្តិនោះទេគឺអ្នកប្រើប្រាស់ដែលជាអ្នកគ្រប់គ្រង WordPress admins ត្រូវធ្វើការតម្លើងដោយដៃ។

យោងតាមគេហទំព័រសុវត្ថិភាព WordFence បញ្ជាក់ថា នៅពេលដែល WordPress CMS ព្យាយាមក្នុងការកំណត់មើលថាតើគេហទំព័រនេះមានតម្លើងនូវ Update Version ហើយឬនៅនោះ វានឹងបង្ហាញសារ PHP Error មួយនៅក្នុងដំណើរការនៃការ Update ទៅកាន់ 4.9.4 version ។

អ្នកគ្រប់គ្រង WordPress administrators ត្រូវជម្រុញឱ្យធ្វើការ Update ទៅកាន់ WordPress ជំនាន់ចុងក្រោយបំផុតដោយដៃហើយវាត្រូវការពារទៅលើចំណុចរងគ្រោះជាច្រើននោះ។ ដើម្បីធ្វើការ Update ទៅលើ WordPress នោះ Admins គ្រាន់តែធ្វើការ Sign in ចូលទៅក្នុងគេហទំព័រ WordPress à Dashboard→Updates ហើយចុចនៅលើ “Update Now” ។

ចាប់តាំងពីគេហទំព័រ WordPress គឺជាគោលដៅនៅក្នុងក្រសែភ្នែករបស់ Hackers នោះដោយសារតែវាគឺជា content management system (CMS) ដ៏ពេញនិយម អ្នកគ្រប់គ្រង administrators ត្រូវគេជូនដំបូន្មានក្នុងការធ្វើបច្ចុប្បន្នភាពទៅលើ Software និង Plugins ជាប្រចាំផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here