Virtual Private Network (VPN) គឺជាផ្នែកមួយនៃដំណោះស្រាយដ៏ល្អបំផុតជាច្រើនដែលលោកអ្នកអាចការពារទៅលើទិន្នន័យឯកជនភាពរបស់អ្នក និងទិន្នន័យជាច្រើនទៀតនៅលើអ៊ីនធើណិត ប៉ុន្តែលោកអ្នកក៏ត្រូវតែមានការប្រុងប្រយ័ត្នខ្លាំងទៅលើការជ្រើសរើសនូវ VPN ដែលគោរពទៅលើភាពឯកជនរបស់អ្នកផងដែរ។
ប្រសិនបើអ្នកកំពុងតែប្រើប្រាស់នូវសេវាកម្ម VPN ដ៏ពេញនិយម Hotspot Shield សម្រាប់ការការពារទៅលើឯកជនភាពរបស់អ្នកនោះ វាក៏អាចបង្ហាញនូវព័ត៌មាននៃ IP Address និងព័ត៌មានសំខាន់ជាច្រើនថែមទៀត។ ក្រោមការអភិវឌ្ឍដោយ AnchorFree GmbH សេវាកម្ម Hotspot Shield គឺជា VPN ដែលដំណើរការឥតគិតថ្លៃនៅលើ Google Play Store និង Apple Mac App Store ដែលមានអ្នកប្រើប្រាស់ប្រមាណជា 500 នាក់នៅជុំវិញពិភពលោកនោះ។
សេវាកម្មនេះសន្យាថានឹងធានាទៅលើសកម្មភាពជាច្រើននៅលើអនឡាញដូចជាការលាក់ទៅលើ IP Addresses និងអត្តសញ្ញាណរបស់អ្នកប្រើប្រាស់ និងការការពារពួកគេពីការតាមដាននៅលើអ៊ីនធើណិតផងដែរ។ Hotspot Shield បង្ហាញនូវទិន្នន័យរបស់អ្នកប្រើប្រាស់ជាច្រើនដូចជាឈ្មោះនៃ Wi-Fi network លេខនៃ IP Address ដែលអាចបង្ហាញអំពីទីតាំង និងព័ត៌មានសំខាន់ៗជាច្រើនទៀត។
ចំណុចរងគ្រោះនេះត្រូវគេដាក់ឈ្មោះ CVE-2018-6460 ដែលត្រូវរកឃើញ និងរាយការណ៍ដោយក្រុមអ្នកស្រាវជ្រាវសន្តិសុខសុវត្ថិភាព Paulos Yibelo ។ Hotspot Shield ចាប់ផ្តើមចេញនៅក្នុងសារព័ត៌មាននៅក្នុងខែសីហាឆ្នាំមុននេះនៅពេលដែលមជ្ឈមណ្ឌល Centre for Democracy and Technology (CDT) ទោទប្រកាន់ទៅលើសេវាកម្មនេះសម្រាប់ការតាមដាន និងការប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់៕