ក្រុមហ៊ុនបច្ចេកវិទ្យា Mozilla ទើបតែបញ្ចេញនូវការ Update ដ៏សំខាន់មួយសម្រាប់ Firefox web browser របស់ខ្លួនដើម្បីធ្វើការ Patch ទៅលើចំណុចរងគ្រោះដែលអនុញ្ញាតឱ្យអ្នកវាយប្រហារអាចធ្វើការបញ្ជាពីចម្ងាយទៅលើកូដមេរោគដើម្បីដំណើរការទៅលើម៉ាស៊ីនកុំព្យូទ័រដែលឆ្លងមេរោគចេញពី version នៃ Browser នេះ។
សម្រាប់ការ Update នេះធ្វើឡើងនៅក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍បន្ទាប់ពីក្រុមហ៊ុនបើកដំណើរការនៅលើ Firefox Quantum browser, a.k.a Firefox 58 ដែលបំពាក់នូវមុខងារថ្មីៗជាច្រើនសម្រាប់ការពង្រឹងទៅលើក្រាហ្វិក និងសមត្ថភាពនៃការដំណើរការ និងធ្វើការ Patches ទៅលើចំណុចងរងគ្រោះច្រើនជាង ៣០ ផងដែរ។
យោងតាមទីប្រឹក្សាបច្ចេកទេសដែលចេញផ្សាយដោយ Cisco ឱ្យដឹងថា Firefox 58.0.1 ដោះស្រាយកំហុស ‘ការប្រតិបត្តិកូដដោយបំពាន’ នៃបំណែក HTML នៅក្នុងឯកសារដែលមានសិទ្ធិជា Chrome (UI របស់កម្មវិធីរុករក) ។ ក្រុមហេគឃ័រអាចទាញយកភាពងាយរងគ្រោះនេះ (CVE-2018-5124) ដើម្បីដំណើរការកូដតាមចិត្តលើកុំព្យូទ័ររបស់ជនរងគ្រោះដោយគ្រាន់តែបោកបញ្ឆោតពួកវាចូលក្នុងការភ្ជាប់ឬ ‘បើកឯកសារដែលដាក់បញ្ចូលព័ត៌មានដែលមានគ្រោះថ្នាក់ដល់កម្មវិធីដែលរងផលប៉ះពាល់’ នេះ។
នេះអាចអនុញ្ញាតឱ្យអ្នកវាយប្រហារធ្វើការតម្លើងនូវកម្មវិធី Programs ការបង្កើតនូវគណនីជាច្រើនជាមួយនឹងសិទ្ធិក្នុងការប្រើប្រាស់ ការបើកមើល ការផ្លាស់ប្តូរ និងការលុបទិន្នន័យផងដែរ។ សម្រាប់ web browser versions ដែលឆ្លងមេរោគដូចជា Firefox 56 (.0, .0.1, .0.2), 57 (.0, .0.1, .0.2, .0.3, .0.4) និង 58 (.0)។ តាមអ្នកអភិវឌ្ឍកម្មវិធី Johann Hofmann របស់ក្រុមហ៊ុន Mozilla បញ្ជាក់ថា Firefox browser សម្រាប់ Android និង Firefox 52 ESR មិនមានរងគ្រោះនោះទេ។ សម្រាប់អ្នកប្រើប្រាស់ជាច្រើនត្រូវផ្តល់អនុសាសន៍ក្នុងការ Updates ទៅលើកម្មវិធី Software មុនពេលដែលក្រុមហេគឃ័រធ្វើការវាយប្រហារទៅលើចំណុចរងគ្រោះនេះ ហើយសូមជៀសវាងក្នុងការបើកទៅលើ Links នៅក្នុងអ៊ីម៉ែល ឬសារប្រសិនបើវាចេញពីប្រភពដែលសង្ស័យ ឬមិនស្គាល់នោះ៕