គន្លឹះខ្លីៗស្តីពីសន្តិសុខក្នុងការប្រើប្រាស់ឧបករណ៍ចល័ត

0

ថ្ងៃទី 29 ខែតុលាឆ្នាំ 2013 គឺជាទិវាប្រារព្ធទិវាចំណេះដឹងសុវត្ថិភាពសន្តិសុខអាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំលើកទី 4 ។ ដើម្បីកត់សម្គាល់នូវឱកាសនេះ និងការប្រារព្ធខួបលើកទី 10 នៃការយល់ដឹងអំពីសន្តិសុខតាមអ៊ីនធឺណិតនៅក្នុងសហរដ្ឋអាមេរិក និង CERT រួមជាមួយដៃគូអន្តរជាតិរបស់ខ្លួនមកពីអាស៊ី និងអឺរ៉ុប កំពុងលើកកម្ពស់គន្លឹះខ្លីៗស្តីពីសន្តិសុខក្នុងការប្រើប្រាស់ឧបករណ៍ចល័ត ដែលត្រូវបានបង្កើតឡើងដោយ National Cyber Security Alliance, InfollutionZero ដែលជាសម្ព័ន្ធ ការយល់ដឹអំពីសន្តិសុខអ៊ីនធឺណិតនៅសិង្ហបុរី និងគម្រោង iZ HERO។

គោលបំណងនៃយុទ្ធនាការនេះគឺការផ្ញើរសារដើម្បីជួយដល់កុមារ គ្រួសារ និងសាលារៀននៅទូទាំងពិភពលោក ដើម្បីផ្តល់ឱ្យពួកគេនូវគោលការណ៍ស្នូល និងព័ត៌មានជំនួយសាមញ្ញដែលអាចជួយគ្រប់គ្នា ប្រើប្រាស់ឧបករណ៍ឌីជីថល និងអ៊ីនធឺណិតប្រកបដោយសុវត្ថិភាពជាងមុន។

ការណែនាំខាងក្រោម និងផ្តល់នូវគោលការណ៍ស្នូល និងអនុសាសន៍សម្រាប់ការប្រើប្រាស់ឧបករណ៍ឌីជីថល និងអ៊ីនធឺណិតកាន់តែមានសុវត្ថិភាព។

  • បន្តធ្វើបច្ចុប្បន្នភាពកម្មវិធីឲ្យដល់ជំនាន់ចុងក្រោយ។ ដំណើរការកំណែថ្មីបំផុតនៃប្រព័ន្ធប្រតិបត្តិការទូរស័ព្ទចល័តរបស់អ្នក កម្មវិធីសុវត្ថិភាព កម្មវិធីនិងកម្មវិធីរុករកអ៊ីនធឺណិត គឺស្ថិតនៅក្នុងចំណោមការការពារដ៏ល្អបំផុតក្នុងការប្រឆាំងនឹងមេរោគ និងការគំរាមកំហែងលើអ៊ីនធឺណិតផ្សេងៗ។
  • រក្សាឧបករណ៍របស់អ្នកឱ្យមានសុវត្ថិភាពដោយប្រើពាក្យសម្ងាត់ខ្លាំងដើម្បីចាក់សោស្មាតហ្វូន ឬថេប្លេត (tablet) របស់អ្នក
  • បើកដំណើរមុខងារចាក់សោរពីរជាន់បើសិនជាមាន ហើយប្តូរពាក្យសម្ងាត់ទៅគណនីណាមួយដែលអ្នកបានចូលដំណើរការ នៅពេលភ្ជាប់ទៅបណ្តាញដែលមិនសូវស្គាល់ (unfamiliar network)
  • មុនពេលទាញយកកម្មវិធីមកប្រើប្រាស់ (app) សូមអ្នកយល់ពីព័ត៌មានដែលត្រូវផ្តល់អោយកម្មវិធីនោះប្រើ និងចែករំលែកមុនពេលអ្នកទាញយកវា (ឧទាហរណ៍ ទីតាំង ឈ្មោះទំនាក់ទំនងក្នុងសៀវភៅទំនាក់ទំនងរបស់អ្នក ។ ល។ ) សូមធ្វើការទាញយកកម្មវិធីពីប្រភពដែលទុកចិត្តប៉ុណ្ណោះ
  • បម្រុងទុក (backup) ឈ្មោះទំនាក់ទំនងក្នុងសៀវភៅទំនាក់ទំនង រូបថតវីដេអូ និងទិន្នន័យឧបករណ៍ចល័តរបស់អ្នកជាមួយឧបករណ៍ផ្សេងទៀត ឬសេវាពពក (Cloud) លើមូលដ្ឋានប្រចាំសប្តាហ៍
  • នៅពេលប្រើប្រាស់បណ្តាញឥតខ្សែនៅទីសារធារណៈដែលមិនមានសុវត្ថិភាព សូមកុំប្រើគេហទំព័រ និងកម្មវិធីដែលតម្រូវឱ្យបញ្ចូលព័ត៌មានផ្ទាល់ (log in credential)
  • ការភ្ជាប់ទៅបណ្តាញដោយស្វ័យប្រវត្តិអាចបង្កើតភាពងាយរងគ្រោះដោយពួក Hacker និងអ្នកដទៃ។ បិទការតភ្ជាប់ Wifi និងប៊្លូធូសរបស់អ្នកនៅពេលមិនប្រើប្រាស់
  • លុបការប្រាស្រ័យទាក់ទងតាមអ៊ីនធឺណិតណាមួយ (ឧទាហរណ៍: អត្ថបទ សារអេឡិចត្រូនិច ការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម) ដែលមើលទៅគួរឱ្យសង្ស័យសូម្បីតែអ្នកគិតថាអ្នកដឹងប្រភព
  • នៅពេលដែលប្រើប្រាស់គណនីធនាគារ (E-Banking) ឬការទិញទំនិញតាមអ៊ិនធឺណិត សូមប្រើតែកម្មវិធីដែលទុកចិត្ត ឬវេបសាយដែលចាប់ផ្ដើមដោយ https: //
  • វិន័យដែលល្អនោះ គឺមានការថែរក្សា និងគោរពទូរស័ព្ទចល័តរបស់អ្នក។ ចេះគោរពអ្នកដទៃ បើអ្នកចង់ឲ្យគេគោរពអ្នក នៅពេលផ្ញើរសារ ហៅទូរស័ព្ទ ឬការប្រើបណ្តាញសង្គម
  • ធ្វើចែករំលែកព័ត៌មាន ឬទិន្នន័យដោយប្រុងប្រយ័ត្ន។ ធ្វើជាមិត្តពិតនៅពេលទទួលយក និងចែករំលែករូបថត និងវីដេអូជាមួយស្មាតហ្វូនរបស់អ្នក។ សូមទទួលបានការអនុញ្ញាតពីមិត្តភក្តិមុនពេលអ្នកចង់ ចែករំលែកវាតាមរយៈអត្ថបទ ឬបណ្ដាញសង្គម
  • មានភាពវ៉ៃឆ្លាតក្នុងការប្រើប្រាស់អ៊ីនធឺណិត (web)។ ដោយតាមដាន និងទទួលដំណឹងអំពីការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតទៅលើឧបករណ៍ និងកម្មវិធីរបស់អ្នក៕

ឯកសារយោងhttps://www.us-cert.gov/ncas/tips/13-002

LEAVE A REPLY

Please enter your comment!
Please enter your name here