Two-Factor Authentication ឬក៏ 2FA គឺជាលក្ខណៈសុវត្ថិភាពដែលអាចជួយការពារគណនី Facebook របស់អ្នកបន្ថែមពីលើពាក្យសម្ងាត់របស់អ្នក។
ប្រសិនបើអ្នកប្រើប្រាស់ 2FA ហើយអ្នកនឹងត្រូវបានទាមទារឱ្យបញ្ចូលនូវលេខកូដសុវត្ថិភាព ឬបញ្ជាក់ការចូលប្រើប្រាស់របស់អ្នកនៅពេលដែលនរណាម្នាក់ព្យាយាមចូលគណនី Facebook ពីកុំព្យូទ័រ ឬទូរស័ព្ទដៃដែលយើងមិនស្គាល់។ អ្នកក៏អាចទទួលបានការដាស់តឿនផងដែរ នៅពេលនរណាម្នាក់ព្យាយាមចូលពីកុំព្យូទ័រដែលយើងមិនស្គាល់។
អត្ថបទនេះណែនាំអំពីការប្រើប្រាស់គណនី Facebook ដោយបើកមុខងារ 2FA អោយដំណើរការជាមួយកម្មវិធីហ្វេសប៊ុករបស់ទូរស័ព្ទដៃ ដែលមានមុខងារអាចបង្កើតលេខកូដសំងាត់ដោយស្វ័យប្រវត្តិ (Code generator) និងការប្រើប្រាស់ third party app ជាមួយកម្មវិធី Google Authentication។
ការបើកមុខងារ 2FA អោយដំណើរការជាមួយកម្មវិធីហ្វេសប៊ុករបស់ទូរស័ព្ទដៃដែលមានមុខងារអាចបង្កើតលេខកូដសំងាត់ដោយស្វ័យប្រវត្តិ (Code generator)៖
១. ធ្វើការ log-in ចូលទៅក្នុងគណនី facebook។
២. នៅពេលដែលអ្នកធ្វើការ Log-in ហើយនោះ សូមចុចទៅលើរូបសញ្ញាព្រួញចុះក្រោមតូចនៅជ្រុងខាងស្ដាំដៃ ដើម្បីបង្ហាញផ្ទាំង Settings ហើយសូមចុចទៅលើពាក្យ “Settings” បន្ទាប់មកសូមចុចទៅលើចុចលើពាក្យ “Security” ដែលនៅខាងឆ្វេង ហើយសូមស្វែងរកពាក្យ Use two-factor authentication ដើម្បីចុចទៅលើចុចលើពាក្យ “Edit” ដូចរូបខាងក្រោម។
៣. នៅក្នុងទំព័រ Settings ដែលបានបង្ហាញនូវមុខងារចំនួនប្រាំមួយ នៅត្រង់មុខងារ Code generator ដោយចុចលើពាក្យ “Set up” ដើម្បីដាក់អោយដំណើរការមុខងារលេខកូដសំងាត់ដោយស្វ័យប្រវត្តិ ដូចរូបខាងក្រោម។
៤. សូមអនុវត្តតាមការណែនាំខាងក្រោមសំរាប់ ដូចរូបភាពខាងក្រោម។
៥. សូមបើកកម្មវិធីហ្វេសប៊ុកក្នុងទូរស័ព្ទដៃរបស់អ្នក ហើយចុចត្រង់សញ្ញាត្រេបីដងដែលស្ថិតនៅខាងលើនៃជ្រុងខាងស្ដាំដៃនៃកម្មវិធីហ្វេសប៊ុកនេះ បន្ទាប់មកសូមស្វែងរកពាក្យ “Code Generator” ដើម្បីទទួលបានលេខកូដសំងាត់ដោយស្វ័យប្រវត្តិ
៦. សូមបញ្ជូលលេខកូដសំងាត់ដោយស្វ័យប្រវត្តិផ្ទៀង ផ្ទាត់ ហើយនឹងចុចលើពាក្យា “close” ដើម្បីដាក់អោយដំណើរការមុខងារមួយនេះ ដូចរូបភាពខាងក្រោម។
ពេលក្រោយមកទៀត នៅពេលដែលអ្នកព្យាយាមធ្វើការ log-in ចូលគណនី Facebook អ្នកនឹងឃើញនូវផ្ទាំងមួយដូចខាងក្រោម (បន្ទាប់ពីអ្នកដាក់នូវ username និង password របស់អ្នក)
ការបើកមុខងារ 2FA អោយដំណើរការជាមួយកម្មវិធីហ្វេសប៊ុករបស់ទូរស័ព្ទដៃដែលមានមុខងារអាចបង្កើតលេខកូដសំងាត់ដោយស្វ័យប្រវត្តិ (Code generator) ដោយប្រើប្រាស់ third party app (Google Authentication)៖
១. សូមអនុវត្តតាមការណែនាំខាងលើ ចាប់ផ្ដើមពីចំនុចទី១ ដល់ចំនុចទី២។ បន្ទាប់មកនៅក្នុងទំព័រ Settings ដែលបានបង្ហាញនូវមុខងារចំនួនប្រាំមួយ នៅត្រង់មុខងារ Code generator ដោយចុចលើពាក្យ “third party app” ដើម្បីដាក់អោយដំណើរការមុខងារលេខកូដសំងាត់ដោយស្វ័យប្រវត្តិ ដូចរូបខាងក្រោម។
២. អ្នកិនឹងឃើញផ្ទាំងរូបដូចរូបភាពខាងក្រោម
៣. សូមធ្វើការតំឡើងកម្មវិធី “third party app” ដែលមានឈ្មោះថា Google Authentication ទៅក្នុងទូរស័ព្ទរបស់អ្នកដែលមានរូបដូចខាងក្រោម។
៤. បន្ទាប់ពីតំឡើងកម្មវិធី Google Authentication រួចរាល់សូមធ្វើការបើកកម្មវិធីនេះ និងចុចទៅលើសញ្ញា + និងជ្រើសយកពាក្យ Scan Barcode ដែលបង្ហាញដូចរូចខាងក្រោម ដើម្បីធ្វើការថតយកនូវផ្ទាំងកូដដែលបានបង្ហាញក្នុងចំនុចទី២
៥. ចុងក្រោយសូមធ្វើការបញ្ចូលេកូដដែលទទួលបានពីការ Scan Barcode ដាក់ទៅក្នុងប្រឡោះ security code ដូចរូបខាងក្រោម
ពេលក្រោយមកទៀត នៅពេលដែលអ្នកព្យាយាមធ្វើការ log-in ចូលគណនី Facebook នៅលើឧបករណ៍ថ្មី អ្នកអាចប្រើប្រាស់កម្មវិធី Google Authentication ដើម្បីយកលេខកូដសំងាត់ធ្វើការចូលប្រើប្រាស់ (log in)គណនីហ្វេសប៊ុករបស់អ្នក
វាត្រូវការតែ ប្រហែល៥នាទីប៉ុណ្ណោះដើម្បីដាក់ដំណើរការមុខងារ 2FA នៅក្នុងគណនី Facebook របស់អ្នក ហើយនេះជាអ្វីដែលយើងសូមធ្វើការណែនាំបំផុតសម្រាប់ការពារសុវត្ថិភាពហ្វេសបុករបស់អ្នក។
