១. វិធីសាស្ត្រទាញយកគណនីហ្វេសប៊ុកមកវិញ (How to recover your Facebook account?)
តើអ្នកត្រូវធ្វើដូចម្តេចដើម្បីស្រោចស្រង់គណនីហ្វេសប៊ុក សូមធ្វើតាមជំហ៊ានដូចខាងក្រោមៈ
ម្ចាស់គណនីត្រូវចូលទៅកាន់អាស័យដ្ឋាន www.facebook.com/hacked រួចចុចលើប៉ូតុង My Account is Compromised ធ្វើតាមជំហាន ដែលបានបង្ហាញ
២. ដើម្បីទាញយកមកកាន់កាប់វិញទំព័រហ្វេសប៊ុកដែលបាត់បង់
ដើម្បីធ្វើការទាញយកហ្វេសប៊ុកភេជ (Facebook Page) មកគ្រប់គ្រងវិញអ្នកត្រូវបំពេញនូវ Form ដែលមានអាស័យដ្ឋាន៖ https://www.facebook.com/help/contact/164405897002583 រួចបំពេញព័ត៌មានចាំបាច់ដូចបង្ហាញក្នុងរូបខាងក្រោម៖
៣. ដើម្បីបិទទំព័រហ្វេសប៊ុក (Facebook Page) ដែលក្លែងក្លាយ
ដើម្បីរាយការណ៍អំពីការបន្លំហ្វេសប៊ុកភេជ (Fake Facebook Page) សូមចូលទៅកាន់អាស័យដ្ឋាន
https://www.facebook.com/help/contact/?id=208282075858952 រួចបំពេញព័ត៌មានចាំបាច់ដូចមានបង្ហាញក្នុងរូបខាងក្រោម៖
៤. ដើម្បីប្តឹងទៅស្ថាប័នមានសមត្ថកិច្ច (នគរបាលជាតិ) សូមទំនាក់ទំនងព័ត៌មានខាងក្រោម៖
ប្រសិនបើលោកអ្នកជួបប្រទះបញ្ហាដូចជា ការលួច(hack) យក Facebook Account ឬ ការបោកប្រាស់តាមប្រព័ន្ធបណ្តាញសង្គមផ្សេងៗ លោកអ្នកអាចមកដាក់ពាក្យបណ្តឹងនៅ នាយកដ្ឋានប្រឆាំងបទល្មើលបច្ចេកវិទ្យារៀងរាល់ម៉ោងធ្វើការ នៅក្រសូងមហាផ្ទៃ មហាវិថីព្រះនរោត្តម ខណ្ឌចំការមន អគារ L ឬអាចទាក់ទងទៅកាន់លេខ 023726822 ឬករណីទាន់ហេតុការណ៍សូមទាក់ទងលេខរបស់អគ្គស្នងការនគរបាលជាតិគឺ ១១៧ ឬ១១៨ បានផងដែរ។