ចូរមានការប្រុងប្រយ័ត្នជាមួយនឹងមេរោគចាប់ជំរិត (Ransomware)

0

មេរោគកុំព្យូទ័រដែលធ្វើការគំរាមលប់ចោលនូវឯកសាររបស់អ្នក លុះត្រាតែអ្នកបង់ប្រាក់លោះ ​(ransom) គឺត្រូវបានគេស្គាល់ជាទូទៅថា ransomware ។ អ្នកជំនាញផ្នែកសន្តិសុខ IT  ជាច្រើនបានធ្វើការព្រមានអំពីការរីករាលដាលយ៉ាងលឿននៃមេរោគកុំព្យូទ័រប្រភេទនេះ។

ដូចគ្នាទៅនឹងកុំព្យូទ័រមេរោគផ្សេងៗដែរ ជាទូទៅវាឆ្លងចូលទៅក្នុងកុំព្យូទ័រ ឬឧបករណ៍ចល័តរបស់អ្នកដោយវាយប្រហារទៅលើចំនុចខ្សោយ ដែលមាននៅក្នុងសូហ្វវែរ ឬដោយបញ្ជោតនរណាម្នាក់ឲ្យបញ្ចូលកម្មវិធីណាមួយ។ បើតាមរបាយការណ៍របស់រដ្ឋាភិបាលអូស្ត្រាលីបានឲ្យដឹងថា មានក្រុមហ៊ុនប្រមាណជា ៧២ភាគរយ ជួបប្រទៈនូវបញ្ហានេះក្នុងឆ្នាំ២០១៥ កន្លងទៅនេះ ដែលកើនឡើងពី ១៧ភាគរយក្នុងឆ្នាំ២០១៣ ។ វាក៍ជាការគំរាមគំហែងមួយដ៏ធំផងដែរ សម្រាប់ឧបករណ៍ចល័ត (mobile devices) ដោយសារតែមេរោគប្រភេទនេះ អាចធ្វើការលាក់ខ្លួននៅក្នុងកម្មវិធីនានា (apps) ។ ដើម្បីជៀសវាងបញ្ហានេះ អ្នកប្រើប្រាស់គួរតែមានការប្រុងប្រយ័ត្ន ខ្ពស់ក្នុងការបញ្ចូលកម្មវិធី ហើយកម្មវិធីនោះមកពីប្រភពណា ។

តើមេរោគដំណើរការយ៉ាងដូចម្តេច?

ជាទូទៅមេរោគប្រភេទនេះ វាទាមទារឲ្យមានការបង់ប្រាក់ក្នុងទម្រង់ជា ​BitCoins ។ អ្នកប្រើប្រាស់អាចឆ្លងមេរោគនេះតាមរយៈ phishing email, spam ឬក៍សូហ្វវែរក្លែងបន្លំ ឬក៍អ្នកប្រើប្រាស់ចុចទៅលើតំណរភ្ជាប់ (link) ឬបើកឯកសារ attachment ។ បន្ទាប់ពីឆ្លង មេរោគនេះនឹងធ្វើកូដនីយកម្ម (encryption) ទៅលើរាល់ឯកសាររបស់អ្នកប្រើប្រាស់ទាំងអស់ ដែលវាទាមទារឲ្យអ្នកធ្វើការបង់ប្រាក់លោះ ជា BitCoins (ដោយសារតែវាមានការលំបាក ក្នុងការតាមដានរកប្រភពដើម) ហើយជាទូទៅមានតម្លៃប្រមាណជា ៥០០ដុល្លាអាមេរិក ។

តើអ្នកប្រើប្រាស់ត្រូវធ្វើដូចម្តេច?

វិធីសាស្ត្រតែមួយគត់ក្នុងការទទួលយកឯកសាររបស់អ្នកមកវិញបានដោយមិនចាំបាច់បង់ប្រាក់នោះគឺ យកឯកសារដែលយើងបានចំលងទុកពីមុន (back-up) ។ អ្នកអាចប្រឈមមុខនឹងហានិភ័យក្នុងការបង់ប្រាក់ឲ្យឧក្រិដ្ឋជនទាំងនោះ ដោយអ្នកមិនអាចសង្គ្រោះឯកសារអ្នកបានឡើយ ហើយអ្នកមិនអាចដឹងទេថា ពេលណា ដែលពួកឧក្រិដ្ឋជនទាំងនោះមកម្តងទៀត ។ វិធីសាស្ត្រតែមួយគត់គឺការចំលងទុកឯកសារ (back-up) ឲ្យបានទៀងទាត់។

https://youtu.be/dTLELdqCK38

ប្រភព៖ http://www.bbc.com/news/technology-35091536

 

LEAVE A REPLY

Please enter your comment!
Please enter your name here