ការយល់ដឹងអំពី​​ Adware

0

១. លក្ខណះទូទៅ

Adware គឺជាកម្មវិធីមូយដែលបានបង្កើតឡើងដើម្បីបម្រើការផ្សព្វផ្សាយពាណិជ្ជកម្ម។ជាធម្មតាអ្នកប្រើប្រាស់ត្រូវបានឆ្លងមេរោគAdwareនៅលើកុំព្យូទ័ររបស់គាត់ដោយសារបានទាញយកកម្មវិធីផ្សេងៗ ដែលគេដាក់អោយទាញយកមកប្រើប្រាស់ដោយមិនគិតថ្លៃ នៅលើបណ្ដាញអ៊ីនធឺណិត។ Adware ជាប្រភេទមេរោគមូយ វាត្រូវបានគេដាក់ភ្ចាប់ជាមូយកម្មវិធីសម្រាប់បើកគេហ៍ទំព័រ (Browser) វានឹងបង្ហាញដូចជាការផ្សព្វផ្សាយពានិជ្ជកម្មនៅលើកុំព្យូទ័ររបស់អ្នកប្រើប្រាស់នៅពេលពូកគេធ្វើការស្វែងរកព័ត៏មានផ្សេងៗនៅលើគេហទំព័រតាមបណ្ដាញអ៊ីនធឺណិត។

វាមានលក្ខណះសំគាល់ដូចរូបខាងក្រោម៖

២. តើAdwareធ្វើដូចម្ដេចនៅក្នុងកុំព្យូទ័ររបស់អ្នក?

Adware វានឹងធ្វើការបង្ហាញនូវផ្ទាំងផ្សាយពាណិជ្ជកម្មផ្សេងៗជាច្រើន នៅលើកុំព្យូទ័ររបស់អ្នកប្រើប្រាស់ហើយនូវពេលដែលចុចបិទវា និងលោតផ្ទាំងថ្មីមកបន្ដរហូតធ្វើអោយកុំព្យូទ័រអ្នកមានការរអាករអួល ដើរយឺត ឬអាចគាំងតែម្ដង។ ប្រសិនបើអ្នកចុចលើងផ្ទាំងផ្សាយពានិជ្ចកម្មនោះវា និងលោតចេញផ្ទាំងថ្មី ឬក៏វាអាចធ្វើការដំឡើងកម្មវិធីអ្វីមូយនៅលើម៉ាស៊ីនកុំព្យូទ័ររបស់អ្នកភ្លាម។

មានមធ្យោបាយពីរសំខាន់ដែលAdware អាចទទួលបាននៅលើកុំព្យូទ័ររបស់អ្នក៖
តាមរយៈfreeware ឬ shareware
Adware អាចត្រូវបានរួមបញ្ចូលនៅក្នុងកម្មវិធី freeware ឬ shareware មួយចំនួនដូចជាវិធីស្របច្បាប់នៃការបង្កើតប្រាក់ចំណូលការផ្សព្វផ្សាយពាណិជ្ជកម្មដែលបានជួយផ្តល់មូលនិធិអភិវឌ្ឍនិងការចែកចាយនៃកម្មវិធី freeware ឬ shareware ។
តាមរយៈគេហទំព័រឆ្លងមេរោគ
ការចូលទៅកាន់គេហទំព័រមូយដែលមានមេរោគហើយ​ Adware អាចធ្វើការដំឡើងមេរោគនោះដោយគ្មានការអនុញ្ញាតនៅលើម៉ាស៊ីនរបស់អ្នក។នេះជាបច្ចេកវិទ្យាដែលត្រូវបានប្រើជាញឹកញាប់ (hacker) ។

៣. របៀបនៃការការពារ Adware​ នៅលើកុំព្យូទ័ររបស់អ្នក
ដូចនេះវិធីតែមូយគត់ដើម្បីទប់ស្កាត់វាបានគឺអ្នកត្រូវប្រើប្រាស់កម្មវិធីកម្ចាត់មេរោគដែលមានគុណភាពមានការអនុញ្ញាតនិងមានការទទួលស្គាល់ច្បាស់លាស់ល្បីៗដូចជា៖

Bitdefender Antivirus​​
Mcafee Antivirus
Eset Antivirus
Kaspersky Antivirus
Avast –Antivirus
AVG Antivirus
Norton Security Antivirus
F-Secure Anti-Virus
Avira –Antivirus
Panda Antivirus
Trend Micro Antivirus
BullGuard Antivirus
eScan AntiVirus
Avast Pro Antivirus
G Data AntiVirus
Norman Antivirus

LEAVE A REPLY

Please enter your comment!
Please enter your name here