ក្រុមហ៊ុន Microsoft ផ្តល់ប្រាក់រង្វាន់ដល់ទៅ $100,000 សម្រាប់ការស្វែងរកនូវ Bugs ក្នុងសេវាកម្មរបស់ខ្លួន

0

ថ្មីៗនេះ ក្រុមហ៊ុន Microsoft ប្រកាសបង្ហាញនូវកម្មវិធីថ្មីសម្រាប់អ្នកស្រាវជ្រាវដែលអាចស្វែងរកនូវកំហុសឆ្គងនៅក្នុងសេវាកម្មរបស់ខ្លួន។ ការហេគចូលទៅក្នុង Networks ការលួចទិន្នន័យបានក្លាយជារឿងធម្មតា និងងាយស្រួល ប៉ុន្តែវាមិនមែនគ្រប់ក្រុមហ៊ុនទាំងអស់នោះទេ។ ចាប់តាំងពីប្រព័ន្ធសុវត្ថិភាពមានការពង្រឹងមក អតិថិជនជាច្រើនប្រើប្រាស់នូវ Key ក្នុងការចូលទៅកាន់សេវាកម្មជាច្រើន និងការលេងនៅលើអនធើរណិតនោះ។

ក្រុមហ៊ុន Microsoft បញ្ជាក់ថា ខ្លួននឹងធ្វើការចំណាយសម្រាប់ការបង្កើត ការកែប្រែ និងការពង្រឹងទៅលើសមត្ថភាពនៃសេវាកម្មរបស់ខ្លួនអោយមានការផ្ទៀងផ្ទាត់រឹងមាំ ការធានាទៅលើការ Sign-in សុវត្ថិភាពនៅលើ API និងការងាររចនាសម្ព័ន្ធជាច្រើនទៀត។

នៅក្នុងការហៅឈ្មោះថា Microsoft Identity Bounty Program កម្មវិធីនេះមានការផ្តោតទៅលើការស្វែងរកនូវ Bug នៅលើ Microsoft Account និង Azure Active Directory រួមទាំងការកែប្រែនៅលើ OpenID ថែមទៀត។ កម្មវិធី Microsoft Identity Bounty Program មានប្រាក់រង្វាន់ចាប់ពី $500 ដល់ $100,000 ថែមទៀត។

បន្ថែមពីនេះទៀត កំហុសឆ្គងទាំងនោះត្រូវពាក់ព័ន្ធទៅនឹង Login Tools ដូចខាងក្រោមនេះ៖

  • windows.net
  • microsoftonline.com
  • live.com
  • live.com
  • windowsazure.com
  • activedirectory.windowsazure.com
  • activedirectory.windowsazure.com
  • office.com
  • microsoftonline.com
  • Microsoft Authenticator សម្រាប់ iOS និង Android applications

ប្រភព៖

https://thehackernews.com/2018/07/microsoft-bug-bounty.html

LEAVE A REPLY

Please enter your comment!
Please enter your name here