ពេលនេះ ក្រិចយល់ព្រមបញ្ជូនលោក Mr. Bitcoin ទៅកាន់ប្រទេសរុស្សី

0

លោក Mr. Bitcoin ដែលមានឈ្មោះថា Alexander Vinnik មិនបញ្ជូនទៅកាន់ប្រទេសបារាំង ឬសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែគាត់ពេលនេះបញ្ជូនទៅកាន់ប្រទេសកំណើតរបស់គាត់វិញគឺប្រទេសរុស្សី។ តុលាការស៊ីវិល និងឧក្រិដ្ឋកម្មកំពូលរបស់ប្រទេសក្រិចនៅថ្ងៃសុក្រនេះទម្លាក់កំហុសទៅលើការសម្រេចចិត្តកាលពីពេលមុននេះ និងសម្រេចធ្វើការបត្យាប័នលោក Vinnik ទៅកាន់ប្រទេសរុស្សី។

តុលាការជាច្រើនរបស់ប្រទេសក្រិចកាលពីពេលមុននេះចោទប្រកាន់ទៅលើលោក Vinnik ប្រឈមមុខទៅនឹងឧក្រិដ្ឋកម្ម និងការចោទប្រកាន់ការហេគ ហើយគាត់មិនទាន់សម្រេចថានឹងបញ្ជូនទៅកាន់ប្រទេសរុស្សី បារាំង និងសហរដ្ឋអាមេរិកនោះទេ។ លោក Vinnik វ័យ ៣៨​ឆ្នាំត្រូវចោទប្រកាន់ថាប្រតិបត្តិទៅលើការផ្លាស់ប្តូរ BTC-e cryptocurrency ដែលធ្វើការបិទចោលបន្ទាប់ពីការចាប់ខ្លួនគាត់ដោយប៉ូលិសក្រិចនៅក្នុងខែកក្កដា ឆ្នាំ ២០១៧ ទៅតាមសំណើរបស់សហរដ្ឋអាមេរិកដែលជាកន្លែងគាត់លាងលុយកង្វក់ច្រើនជាង 4 ពាន់លានដុល្លារអាមេរិកនៃទឹកប្រាក់របស់ Bitcoin (BTC) សម្រាប់ក្រុមឧក្រិដ្ឋជនពាក់ព័ន្ធទៅនឹងការហេគ ការលួចបន្លំពន្ធ និងការជួញដូរគ្រឿងញៀន។​

លោក Vinnik ត្រូវចោទប្រកាន់ថាធ្វើការផ្លាស់ប្តូរទៅលើអត្រាប្តូរប្រាក់ Bitcoin របស់ Mt. Gox ហើយក៏បិទចោលនៅក្នុងឆ្នាំ ២០១៤ បន្ទាប់ពីមានអំពើប្លន់ជាច្រើនដែលមានទឹកប្រាក់ Bitcoin សរុបចំនួន 375 លានដុល្លារអាមេរិកនោះ។ អាជ្ញាធររបស់សហរដ្ឋអាមេរិកជឿជាក់ថា លោក Vinnik ទទួលបានជំនួយពីពួកហេគឃ័រ ឬប្រភពខាងក្នុងដែលលួច Bitcoins ចេញពី Mt. Gox ហើយបញ្ជូន Bitcoin នេះទៅកាន់គាត់សម្រាប់ការលាងលុយតាមរយៈសេវាកម្ម BTC-e-service នៅក្នុងរយៈពេល ៣ឆ្នាំនោះ៕

ប្រភព៖

https://thehackernews.com/2018/09/bitcoin-extradition-alexander-vinnik.html

LEAVE A REPLY

Please enter your comment!
Please enter your name here