មជ្ឈមណ្ឌល Atrium Health ត្រូវបានគេវាយប្រហារលើប្រព័ន្ធទិន្នន័យដ៏សំខាន់ដែលបានប៉ះពាល់ដល់អ្នកជំងឺ ២.៦៥ លាននាក់ ដោយអ្នកវាយប្រហារបានចូលទៅយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជំងឺ។ ការវាយហារនេះបានកើតឡើងនៅចន្លោះថ្ងៃទី ២២-២៩ ខែកញ្ញា។
ក្រុម Hacker បានចូលទៅកាន់ប្រព័ន្ធទិន្នន័យដែលបានរក្សាទុកនៅក្នុង System ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន AccuDoc Solutions Inc. ដែលផ្តល់សេវាកម្មទូទាត់វិក័យប័ត្រទៅកាន់ Atrium និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រចំនួន 50 ផ្សេងទៀត។
លោក Atrium បាននិយាយនៅក្នុងរបាយការណ៍មួយឱ្យដឹងថាព័ត៌មានផ្ទាល់ខ្លួនដែលរួមមានឈ្មោះ អាសយដ្ឋាន ថ្ងៃកំណើត លេខវិក័យប័ត្រកំពុងត្រូវបានដោយស្រាយនឹងសម្របសម្រួល។ លោក Atrium បានបញ្ជាក់ទៀតថាមិនមានកំណត់ត្រាវេជ្ជសាស្រ្តឬព័ត៌មានហិរញ្ញវត្ថុបានប៉ះពាល់ឬការលួយយកទិន្នន័យ ដែលពួកគេបានរក្សាទុកនៅក្នុងប្រព័ន្ធស្នូលរបស់ពួកគេដែលមិនមែនជា system របស់ AccuDoc ។
ការរំលោភនេះត្រូវបានរាយការណ៍ដោយ AccuDoc ទៅ Atrium នៅថ្ងៃទី 1 ខែតុលានេះបើយោងតាមការស៊ើបអង្កេតកោសល្យវិច័យពួក ហេគឃ័រ អាចទទួលបានការអនុញ្ញាតឱ្យអានតែប៉ុណ្ណោះហើយពួកគេមិនអាចដកចេញឬទាញយកទិន្នន័យបានទេ។ ទីតាំងដែលទទួលរងផលប៉ះពាល់រួមមានមណ្ឌលសុខភាព Atrium, Blue Ridge Healthcare Columbus Regional Health Network, New Regional Medical Center Physician Group, Scotland Physicians Network, និង St. Luke’s Physician Network។
“លោក Atrium បានជូនដំណឹងដល់អ្នកជំងឺអំពីការវាយប្រហារនិងការធានាដែលអាចមានប៉ះពាល់ដោយហេតុការណ៍នេះ។ យើងយកចិត្តទុកដាក់លើការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណែតយ៉ាងខ្លាំងហើយយើងបានខិតខំយ៉ាងខ្លាំងដើម្បីកំណត់នូវអ្វីដែលបានកើតឡើងនិងវិធីបង្ការ “៕
ប្រភព៖
Atrium Health Data Breach Affected More than 2 Million Patients