ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបាននិយាយថា សហរដ្ឋអាមេរិកកំពុងព្យាយាមរារាំងក្រុមហ៊ុន Huawei តាមរយៈការចាប់ខ្លួនប្រធានហិរញ្ញវត្ថុ

0

ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបាននិយាយកាលពីថ្ងៃសុក្រថាសហរដ្ឋអាមេរិកកំពុងតែព្យាយាមរារាំងក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ចិននិងទប់ស្កាត់ការរីកចម្រើនទូទាំងពិភពលោករបស់ខ្លួនដោយការចាប់ខ្លួនមេដឹកនាំជាន់ខ្ពស់ម្នាក់។ ប្រធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei Technologies លោកស្រី Meng Wanzhou អាយុ 46ឆ្នាំដែលជាកូនស្រីស្ថាបនិកក្រុមហ៊ុននេះត្រូវបានចាប់ឃុំខ្លួននៅក្នុងប្រទេសកាណាដានៅថ្ងៃទី 1 ធ្នូ។ នៅថ្ងៃដដែលនោះប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានាធិបតីចិនលោក ស៊ីជីនភីង បានចូលរួមជាមួយគ្នានៅឯកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុង Buenos Aires ។

លោក Trump មិនបានដឹងពីផែនការចាប់ខ្លួននាយកប្រតិបត្តិកំពូលម្នាក់នៅក្រុមហ៊ុនទូរគមនាគមន៍របស់ប្រទេសចិននៅប្រទេសកាណាដាឡើយ។ នាយករដ្ឋមន្ត្រីប្រទេសកាណាដាលោក Justin Trudeau ក៏បានព្យាយាមដកខ្លួនចេញពីការចាប់ខ្លួននេះដែរដោយនិយាយថាការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយគ្មានការចូលរួមពាក់ព័ន្ធនយោបាយឬការជ្រៀតជ្រែកណាមួយឡើយ។

ប្រទេសចិនបានទាមទារឱ្យមានការដោះលែងលោកស្រី Meng Wanzhou ជាបន្ទាន់ហើយបានត្អូញត្អែរថាប្រទេសកាណាដាឬសហរដ្ឋអាមេរិកបានផ្តល់ហេតុផលមិនសមសម្រាប់ការចាប់ខ្លួននោះ។ សារព័ត៌មានចិន China Daily បាននិយាយនៅក្នុងអត្ថបទថា “នៅតែមិនប្រាប់ពីមូលហេតុ”ដែលលោកស្រី Meng Wanzhou ត្រូវបានឃុំឃាំងហើយថាវាហាក់ដូចជាផ្នែកមួយនៃផែនការរបស់សហរដ្ឋអាមេរិកក្នុងការដាក់សម្ពាធសម្ព័ន្ធមិត្តរបស់ខ្លួនមិនឱ្យប្រើទំនិញរបស់ក្រុមហ៊ុន Huawei ។

ដោយបាននិយាយថា “រឿងដែលជាការពិតគឺសហរដ្ឋអាមេរិកកំពុងតែព្យាយាមធ្វើអ្វីមួយមកលើក្រុមហ៊ុន Huawei ដើម្បីកុំឲ្យមានការរីកចម្រើនក្នុងពិភពលោកខ្លាំង ពីព្រោះតែក្រុមហ៊ុននេះគឺជាក្រុមហ៊ុនបច្ចេកវិទ្យាធំរបស់ប្រទេសចិន”។ កាសែតរបស់អង់គ្លេសបាននិយាយថា ”អ្វីដែលត្រូវការយ៉ាងចាំបាច់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន – អាម៉េរិកគឺជាការជឿទុកចិត្តនយោបាយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានដាក់សម្ពាធសម្ព័ន្ធមិត្តរបស់ខ្លួនឱ្យគេចចេញពីកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Huawei ដោយលុបបំបាត់ការទុកចិត្ត”។

សារព័ត៌មាន Global Times ដែលចេញផ្សាយដោយកាសែត People’s Daily របស់គណបក្សកុម្មុយនីស្តចិនបាននិយាយថាសហរដ្ឋអាមេរិកកំពុងប្រើវិធីសាស្ត្របញ្ឆោតតែវាមិនអាចបញ្ឈប់ការរីកចម្រើនរបស់ក្រុមហ៊ុន Huawei 5G នៅលើទីផ្សារបានទេ។ ដោយនិយាយថាសហរដ្ឋអាមេរិកបានរំលោភលើនីតិវិធីច្បាប់ដើម្បីរារាំងក្រុមហ៊ុន Huawei ។ កាសែតនេះបានសរសេរទៀតថា “ទោះបីជាព័ត៌មានមិនពេញលេញអំពីឧបទ្ទវហេតុនេះក៏ដោយ ក៏សហរដ្ឋអាមេរិកនៅតែបន្តការប្រឆាំង នឹងមេដឹកនាំប្រទេសចិនដ៏ដែលនៅក្នុងប្រទេសអាហ្សង់ទីន។ របាយការណ៍បានបង្ហាញថាប្រទេសចិនត្រូវប្រឈមមុខនឹងការប្រកួតប្រជែងដែលស្មុគស្មាញជាមួយសហរដ្ឋអាមេរិក។ ចំណែកទីក្រុងប៉េកាំងត្រូវការការសម្រេចចិត្តនិងប្រាជ្ញាដើម្បីការពារប្រយោជន៍របស់ខ្លួន៕

ប្រភព៖

https://www.channelnewsasia.com/news/technology/us-trying-to-stifle-huawei-with-arrest-says-chinese-state-media-11009390

LEAVE A REPLY

Please enter your comment!
Please enter your name here