Marriott កាត់បន្ថយការប៉ាន់ស្មានទៅលើទំហំនៃការហេគរបស់ Starwood

0

ក្រុមហ៊ុន Marriott International Inc (MAR.O) និយាយនៅថ្ងៃសុក្រនេះថា កំណត់ត្រាអតិថិជនតិចជាង 383 លាននាក់ត្រូវគេលួចនៅក្នុងការវាយប្រហារតាមអ៊ិនធឺណិតដ៏ធំមួយកាលពីខែមុននេះ ហើយវាមានការធ្លាក់ចុះពីការប៉ាន់ប្រមាណដំបូងរបស់ខ្លួនដែលថាមានភ្ញៀវរហូតដល់ 500 លាននាក់រងផលប៉ះពាល់នោះ។

ប្រតិបត្តិករសណ្ឋាគារនេះនិយាយផងដែរថា លេខលិខិតឆ្លងដែនចំនួន 25.55 លាននាក់ត្រូវគេលួចនៅក្នុងការវាយប្រហារលើប្រព័ន្ធបម្រុងទុករបស់សណ្ឋាគារ Starwood Hotels ដែលមានចំនួន 5.25 លាននាក់ដែលត្រូវរក្សាទុកជាអត្ថបទធម្មតា។ កាតទូទាត់អ៊ិនគ្រីបចំនួន 8.6 លានក៏រងការវាយប្រហារផងដែរ។ Marriott កាលពីមុននេះបញ្ជាក់ថា លេខលិខិតឆ្លងដែន និងកាតបង់ប្រាក់ត្រូវគេលួចយកបាន ប៉ុន្តែមិនបញ្ជាក់ថាមានប៉ុន្មាននោះទេ។

ក្រុមហ៊ុនបង្ហាញនៅថ្ងៃទី 30 ខែវិច្ឆិកាថា ខ្លួនរកឃើញមូលដ្ឋានទិន្នន័យបម្រុងរបស់សណ្ឋាគារ Starwood របស់ខ្លួនដែលត្រូវគេលួចចូលក្នុងរយៈពេល 4 ឆ្នាំនៅក្នុងការរំលោភដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ។ យ៉ាងហោចណាស់រដ្ឋអាមេរិកចំនួនប្រាំ និងការិយាល័យស្នងការព័ត៌មានចក្រភពអង់គ្លេសកំពុងស៊ើបអង្កេតលើការវាយប្រហារមួយនេះ។

Marriott និយាយថា ខ្លួនបញ្ចប់កិច្ចខិតខំប្រឹងប្រែងមួយដើម្បីលុបបំបាត់ចោលនូវមូលដ្ឋានទិន្នន័យបម្រុងទុករបស់ក្រុមហ៊ុន Starwood ដែលខ្លួនទិញនៅក្នុងខែកញ្ញាឆ្នាំ 2016 ជាមួយទឹកប្រាក់ 13.6 ពាន់លានដុល្លារ។ ការហេគចាប់ផ្តើមនៅឆ្នាំ 2014 ពោលគឺមួយឆ្នាំមុនពេល Marriott ស្នើទិញ Starwood នេះ៕

ប្រភព៖

https://www.reuters.com/article/us-marriott-intnl-cyber-idUSKCN1OY13K

LEAVE A REPLY

Please enter your comment!
Please enter your name here