ប្រទេសវៀតណាមទើបតែអនុម័តច្បាប់អ៊ីនធឺណិតដែលអាចយកទៅប្រើប្រាស់ ហើយនេះគឺអាចក្លាយជាអន្ទាក់សម្រាប់អ្នកកាសែត និងអ្នកសរសេរប្លុកអ្នកសារព័ត៌មាន នេះបើតាមការព្រមានរបស់ក្រុមអ្នកតស៊ូមតិសេរី និងក្រុមសិទ្ធិមនុស្ស។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋឱ្យដឹងថា ច្បាប់ព្រហ្មទណ្ឌលើការរិះគន់រដ្ឋាភិបាល និងបង្ខំឱ្យក្រុមហ៊ុនអ៊ីនធឺណិតរក្សាទុកទិន្នន័យក្នុងមូលដ្ឋាន និងប្រគល់ទិន្នន័យអ្នកប្រើប្រាស់ទាំងនោះទៅឱ្យរដ្ឋាភិបាលដោយពុំចាំបាច់ទាមទារដីកាត្រូវបានចូលជាធរមានកាលពីថ្ងៃទី 1 ខែមករានេះ។
នៅក្នុងអត្ថបទដែលឈានមុខគេទៅលើច្បាប់ដែលត្រូវបានអនុម័តនេះ ប្រព័ន្ធផ្សព្វផ្សាយដោយរដ្ឋាភិបាលពណ៌នាច្បាប់ជំពូក 7 ជាផ្នែកមួយដែល«ការពារ»សន្តិសុខជាតិ និងធានានូវសណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត និងការទទួលខុសត្រូវរបស់ភ្នាក់ងារអង្គការ និងបុគ្គលជាច្រើន។”
ក្នុងសុន្ទរកថាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ នាយករដ្ឋមន្រ្តីរបស់វៀតណាមលោក Nguyen Xuan Phuc មានប្រសាសន៍ថា “ការខិតខំប្រឹងប្រែងទាក់ទងនឹងទំនាក់ទំនងត្រូវបង្កើនដើម្បីបង្កើត” ការយល់ដឹងក្នុងសង្គម។ អ្នកដែលរំលោភសិទ្ធិសេរីភាពខាងព័ត៌មាន និងសេរីភាពបញ្ចេញមតិដែលបណ្តាលឱ្យមានផលប៉ះពាល់ដល់ផលប្រយោជន៍របស់រដ្ឋ និងប្រជាជននឹងទទួលបានការផ្តន្ទាទោសយ៉ាងសមរម្យ”៕

ប្រភព៖
https://edition.cnn.com/2019/01/02/asia/vietnam-cybersecurity-bill-intl/index.html?no-st=1546749353