សូមប្រយ័ត្ន! ណាក់ ស្រីណា ត្រូវ​បាន​ជន​ខិលខូច​ប្រើ​ឈ្មោះ បង្កើត​គណនី​ហ្វេសប៊ុក​ក្លែងក្លាយ ដើរ​ខ្ចី​លុយ​គេឯង

0

បច្ចុប្បន្ននេះ ហ្វេសប៊ុក គឺជាបណ្តាញសង្គមដ៏ល្បីល្បាញមួយ ដែលមានអ្នកប្រើប្រាស់រាប់លាននាក់ ក្នុងចំណោមនោះ អ្នកខ្លះក៏ប្រើ ដើម្បីកំសាន្តអារម្មណ៍ យល់ដឹងពីព័ត៌មានផ្សេង និងដើម្បីប្រកបអាជីកម្ម។ល។ យ៉ាងណាមិញ ក្នុងនោះ ក៏មានជនខិលខូចមួយចំនួន លេងហ្វេសប៊ុក ដើម្បីកេងចំណេញផលប្រយោជន៍ពីអ្នកដដៃ ដើរបោកប្រាស់គេជាដើម ខណៈថ្មីៗនេះ តារាសម្តែង និងពិធីការិនី កញ្ញា ណាក់ ស្រីណា ត្រូវបានជនខិលខូច ប្រើឈ្មោះ បង្កើតគណនីហ្វេសប៊ុកមួយ ឆាតខ្ចីលុយគេឯងឥតអាសូរ។

ដើម្បីកុំឱ្យមានការយល់ច្រឡំ និងក្លាយអ្នកសិល្បៈ ឬអ្នកដែលស្គាល់ខ្លួន ចាញ់បោកជនខិលខូច កញ្ញា ណាក់ ស្រីណា ដែលមានគណនីផ្លូវការឈ្មោះ «Nak Sreyna» បានបង្ហោះសារជាព័ត៌មានថា «សូមបងប្អូនទាំងអស់គ្នាជួយ shear ផង ដើម្បីកុំឱ្យមានការយល់ច្រលំ​ និងត្រូវចាញ់បោកជនខិលខូច​ 
នេះមិនមែនជាគណនេយ្យ Facebook របស់ខ្ញុំ​ទេ​ ដូច្នេះ​ប្រសិន​បើ​បងប្អូន​ឃើញ Facebook ឈ្មោះ​ អ៊ីសា​ អ៊ីសា (រ័ត្ន​មុន្នី​ពេជ្រ​) មួយនេះ ​chart ទៅខ្ចីលុយរឺក៏មានការប្រើប្រាស់ខុសឆ្គង ដោយប្រការណាមួយ នាងខ្ញុំសូមមិនទទួលខុសត្រូវឡើយ។ សូម​បញ្ជាក់​ថា ​Facebook ពិត​របស់ខ្ញុំ​មានតែមួយគត់គឺ ​Nak Sreyna ដែលខ្ញុំ​កំពុង​ប្រើ​រាល់ថ្ងៃនេះ អរគុណ​បងប្អូន ​និង​មិត្តភ័ក្ដិ​ទាំង​អស់​គ្នា ​ដែលបានផ្តល់ដំណឹងមកឱ្យខ្ញុំ»

បើទោះបីជា គណនីហ្វេសប៊ុកខាងលើ មិនបានដាក់ឈ្មោះ ណាក់ ស្រីណា ចំៗក្តី តែបានប្រើរូបភាពរបស់តារាស្រីរូបនេះ ដែលធ្វើឱ្យទស្សនិកជន និងអ្នកធ្លាប់ស្គាល់មានការយល់ច្រឡំ ថាស្មានតែគណនីផ្សេងមួយទៀតរបស់នាង តែយ៉ាងណាសាររបស់ នាងខាងលើ ប្រៀបបាននឹងសារមួយ ឱ្យមហាជនមានការប្រុងប្រយ័ត្ន កុំឱ្យចាញ់បោកបុគ្គលខិលខូច៕

LEAVE A REPLY

Please enter your comment!
Please enter your name here