អូស្ត្រាលី ​ធ្វើតេស្ត​រថភ្លើងគ្មាន​មនុស្ស​បើក លើកដំបូង​ប្រកបដោយ​ជោគជ័យ!

0

រថភ្លើងគ្មាន​អ្នកបើកបរ​ដំបូងបំផុត​របស់ប្រទេស​អូស្រ្តាលី នាថ្ងៃចន្ទនេះបាន​​រត់​សាក​ល្បង ​​ដោយ​ជោគ​ជ័យ​ជា​​លើក​ទី​មួយ​។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មាន​ចិន​ស៊ីនហួរ នៅរសៀល​ថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩។

រថភ្លើងខាងលើ​បានធ្វើដំណើរចម្ងាយ ៣៦គីឡូម៉ែត្រ ក្នុងការរត់ធ្វើតេស្ត​ជាលើកដំបូង នៅតំបន់ភាគពាយ័ព្យ​នៃ​ទីក្រុងស៊ីដនី។ ​បណ្តាញ​រថភ្លើង Sydney Metro Northwest ថ្មីនេះ មានរថភ្លើងពុំមាន​អ្នកបើកបរសរុបចំនួន ២២គ្រឿង ហើយនឹង​ត្រូវបើកឲ្យ​​​​សាធារណជន ​ធ្វើដំណើរទៅមកបាន​នៅក្នុងឆ្នាំនេះ​តែម្តង ប្រកបដោយ​ទំនុកចិត្តលើ​សុវត្ថិភាព។

គួរជម្រាបថា គម្រោងរថភ្លើង​គ្មានអ្នកបើកបរនេះ​មានថវិកាចំនួន ៥.៩ពាន់លានដុល្លារ ដែលតិចជាង​ការគ្រោងទុក ​៣៥៩លាន​ដុល្លារ។ បើតាមរដ្ឋមន្រ្តី​ដឹកជញ្ជូនអូស្រ្តាលី លោក អាន់ឌ្រូ ខុនស្ទិនស៍ (Andrew Constance) គម្រោងបណ្តាញ​រថភ្លើងនេះ ជិត​រួច​រាល់​មែន​ទែន​ហើយ ដោយ​ការសាងសង់​​ស្ថានីយ និង​កន្លែងចត​​រថយន្ត​កំពុងត្រូវគេបង្ហើយ​ឲ្យចប់ជា​ស្ថាពរ ហើយ​ការធ្វើតេស្តរថភ្លើង ​នឹង​​​ប្រព្រឹត្តទៅជាបន្ត​បន្ទាប់ឲ្យចាប់បំផុតតាម​តែអាចទៅរួច៕

LEAVE A REPLY

Please enter your comment!
Please enter your name here