ក្រុមអ្នកស្រាវជ្រាវសន្តិសុខ Lukas Stefanko ប្រទះឃើញកម្មវិធីក្លែងក្លាយចំនួន09 នៅលើ Google play ដែលទទួលបានការដំឡើងច្រើនជាង៨ លានដង។ កម្មវិធីទាំងនោះត្រូវគេផ្សព្វផ្សាយថា ជាឧបករណ៍ដែលមានប្រយោជន៍សម្រាប់អ្នកប្រើប្រាស់។
កម្មវិធីក្លែងក្លាយទាំងនោះមិនអនុវត្តមុខងារណាមួយនៅពេលដែលវាកំពុងផ្សព្វផ្សាយទេ ផ្ទុយទៅវិញវាបង្ហាញការផ្សាយពាណិជ្ជកម្ម និងធ្វើការលាក់ខ្លួននៅពេលអ្នកប្រើប្រាស់ដំឡើង និងចាប់ផ្តើមប្រើ។ កម្មវិធីនេះលាក់ខ្លួនពីអ្នកប្រើប្រាស់ហើយវាចាប់ផ្តើមបង្ហាញការផ្សាយពាណិជ្ជកម្មរៀងរាល់២ ទៅ៣ វិនាទី ហើយវាបន្តបង្ហាញពីការផ្សាយពាណិជ្ជកម្ម។
នៅចុងបញ្ចប់វានិយាយថា “កុំព្យូទ័ររបស់អ្នកមិនអាចប្រើកម្មវិធីនោះបានទេ ហើយអ្នកត្រូវតែទាញយកកម្មវិធីផ្សេងទៀត” កម្មវិធីមិនមានមុខងារណាមួយដើម្បីសម្របសម្រួលការតភ្ជាប់ពីចម្ងាយបានទេ។
ខាងក្រោមនេះជាកម្មវិធីមេរោគ៖
- Remote control
- TV remote controller
- TV remote controlling
- Remote for Air conditioner
- Remote for television for free
- Air conditioner remote control
- Universal TV remote controller
- Remote control for the car (prank)
- Remote control for TV and home electronics
នេះគឺជាព័ត៌មានទីពីរនៅសប្តាហ៍នេះដែលបង្ហាញពីវត្តមានរបស់កម្មវិធីក្នុង Play store ។ កម្មវិធី Adware ដែលមានគំនិតអាក្រក់ចំនួន៨៥ នៅលើ Google play store ទទួលបានការទាញយកពីអ្នកប្រើ Android ជាង ៩ លាននាក់នៅជុំវិញពិភពលោក។ កម្មវិធីទាំងអស់ត្រូវបានបញ្ចូលដោយអ្នកអភិវឌ្ឍន៍សម្រាប់គោលបំណងតែមួយគត់គឺដើម្បីរកលុយខុសច្បាប់ ដោយបង្ហាញការផ្សាយពាណិជ្ជកម្មដែលមិនត្រូវការផ្សេងៗក្នុងទូរស័ព្ទចល័តជនរងគ្រោះដែលបានដំឡើងពួកវា។ ឥឡូវនេះ គេរាយការណ៍ពីកម្មវិធីនេះទៅ Google ហើយកម្មវិធីទាំងនោះត្រូវគេលុបចេញពី Goolge Playstore ប៉ុន្តែអ្នកអភិវឌ្ឍន៍នៅតែអាចរកប្រាក់បានរាប់លានពីឧបករណ៍អេឡិចត្រូនិកដែលដំឡើងរួចហើយ។
ដើម្បីលុបចូលទៅកាន់ Settings -> Apps -> [app name from image] -> Uninstall៕
ប្រភពព័ត៌មាន៖