ប្រទេសបារាំងពិន័យ Google នូវទឹកប្រាក់ចំនួន៥០ លានផោនលើការប្រមូលទិន្ន័យដោយបង្ខំសុំការអនុញ្ញាតពីអ្នកប្រើប្រាស់

0

អ្នកឃ្លាំមើលការការពារទិន្នន័យរបស់ប្រទេសបារាំងកំពុងវាយលុកក្រុមហ៊ុន  Google ជាមួយ​នឹងការពិន័យមិនធ្លាប់មានពីមុនមកដោយលើកឡើងពីការខកខានរបស់ក្រុមហ៊ុនក្នុងការ សម្រេច​ស្តង់ដារភាពឯកជននិងតម្លាភាពជាមួយព័ត៌មានអ្នកប្រើ។ ទីភ្នាក់ងារព័ត៌មានបារាំង CNIL ចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទថា ការពិន័យជាទឹកប្រាក់ចំនួន៥០ លានផោន (៥៦,៨ លានដុល្លារ) ត្រូវដាក់ក្នុងពាក្យបណ្តឹងអំពីការអនុវត្តខុសច្បាប់របស់ក្រុមហ៊ុន​ក្នុង​ការ​ប្រមូល និងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន។

បច្ចុប្បន្នពុំមានព័ត៌មានអាចទុកចិត្តបានទេ អំពីរយៈ​ពេលដែលក្រុមហ៊ុនអាចរក្សាទុកទិន្នន័យអ្នកប្រើប្រាស់ ហើយក៏មិនអនុញ្ញាតឱ្យគេហទំព័រនេះ​ត្រូវគេហទំព័រផ្សេងទៀតប្រើដែរ។ មនុស្សមានចំនួនប្រហែលមួយ ម៉ឺននាក់ចុះហត្ថលេខាលើ ញត្តិដំបូងដើម្បីចាប់ផ្តើមការស៊ើបអង្កេតមួយដែលដាក់ដោយក្រុម Quadrature du Net របស់បារាំង និង None Of Your Business ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយតស៊ូមតិដើម្បី​សិទ្ធិឯកជនរបស់អ្នកប្រើប្រាស់។

អ្នកស៊ើបអង្កេតរកឃើញបទល្មើសចំនួនពីរចំពោះបទបញ្ជាការពារទិន្នន័យទូទៅរបស់សហភាពអឺរ៉ុប (GDPR) ដែលអនុម័តនៅក្នុងឆ្នាំ២០១៦។ ពួកគេ​រកឃើញថា ក្រុមហ៊ុនមិនផ្តល់នូវភាពងាយស្រួលក្នុងការទទួលបានព័ត៌មានដែលប្រមូលពី​អ្នកប្រើ​  ហើយព័ត៌មានដែលពួកគេផ្តល់ឱ្យជាញឹកញាប់មិនអាចយល់បាន។ វាបង្កើតស្ថាន ភាពមួយដែលមនុស្សមិនអាចគ្រប់គ្រងព័ត៌មានដែលពួកគេកំពុងប្រើ ជាពិសេសទាក់ទងនឹង ការផ្សាយពាណិជ្ជកម្មដែលកំណត់គោលដៅ។
“ការយល់ព្រម” របស់អ្នកប្រើបច្ចុប្បន្នត្រូវគេកំណត់ជាការកំណត់លំនាំដើមសកល ដែលមិន អាចបំពេញតាមតម្រូវរបស់និយតករដែលក្រុមហ៊ុនទទួលបានការព្រមព្រៀង “ជាក់លាក់” ។ ពួកគេបន្ថែមថា បច្ចុប្បន្ន pop-ups ត្រូវក្រុមហ៊ុនស្នើសុំការយល់ព្រមលើ Software  Android ដែលហាក់បីដូចជាការគំរាមកំហែងដល់សេវាកម្មទាំងនោះ និងមិនអាចប្រើបានប្រសិនបើអ្នក ប្រើប្រាស់មិនយល់ព្រម។

ខណៈពេលដែលចំនួននេះមើលទៅឡើងដល់កំពូល  CNIL និយាយថា គេសម្រេចចិត្តពិន័យលើការបំពានធ្ងន់ធ្ងរ ចំពោះក្រុមហ៊ុន Google ក្នុងទីផ្សារ ប្រទេសបារាំង។ ទោះបីជាក្រុមហ៊ុន Google ឆ្លើយតបចំពោះការសម្រេចនេះ ថា ពួកគេប្តេជ្ញា ឆ្លើយតបទៅនឹងស្តង់ដារខ្ពស់នៃតម្លាភាព និងការគ្រប់គ្រង ដែលអ្នក​ប្រើប្រាស់រំពឹងទុក និងច្បាប់រឹតបណ្តឹងទិន្នន័យថ្មីរបស់សហភាពអឺរ៉ុបយ៉ាងណាក៏ដោយពួកគេនៅតែប្រឈមនឹងការសម្រេចចិត្តនេះ។ខណៈពេលដែលមិនទាន់មានការសម្រេចជាផ្លូវការ តុលាការយុត្តិធម៌ អឺរ៉ុបនៅក្នុងប្រទេស Luxembourg ឈរនៅខាងជាមួយក្រុមហ៊ុននៅខែមុន។

ខណៈដែល ការពិន័យជាសំណួរមិនធ្លាប់មានពីមុនមក CNIL បង្ខំឱ្យក្រុមហ៊ុន Google បង់ប្រាក់រាប់សែន​អឺរ៉ូលើបញ្ហាស្រដៀងគ្នានេះ ដោយរាប់បញ្ចូលទាំងការខកខានក្នុងការប្រកាន់ខ្ជាប់នូវច្បាប់ “សិទ្ធិត្រូវបំភ្លេច” (“right to be forgotten” ) របស់សហភាពអឺរ៉ុប ដែលតម្រូវឱ្យម៉ាស៊ីនស្វែង រកអនុញ្ញាតឱ្យអ្នកប្រើប្រាស់ត្រូវលុបឈ្មោះរបស់ពួកគេពីលទ្ធផលស្វែងរក “ហួសសម័យ​ឬមិនទាក់ទង” ។ ក្រុមហ៊ុន Google រកឃើញខ្លួននៅក្នុងបញ្ហានៅខែមុននៅពេលតុលាការ ហូឡង់ផលិតឯកសារបង្ហាញថា ក្រុមហ៊ុនប្រើប្រាស់គណនីក្លែងក្លាយដើម្បីជៀសវាងការបង់ ពន្ធលើប្រាក់ចំណូលចំនួនរាប់ពាន់លានដុល្លារ៕

ប្រភពព័ត៌មាន៖

https://www.rt.com/news/449369-france-hits-google-with-record-fine/

LEAVE A REPLY

Please enter your comment!
Please enter your name here