អ្វីទៅជាការលួចទិន្នន័យ?
ការលួចទិន្នន័យគឺជាសកម្មភាពលួចយកពត៌មានដែលផ្ទុកនៅក្នុងកុំព្យូទ័រ ម៉ាស៊ីនមេ ឬឧបករណ៍អេឡិចត្រូនិកផ្សេងៗពីជនរងគ្រោះ ក្នុងគោលបំណងលួចយកព័ត៌មានឯកជនភាព ឬពត៌មានសម្ងាត់របស់ជនរងគ្រោះ។ ការលួចទិន្នន័យនេះ គឺជាបញ្ហាដែលកំពុងប្រឈមមួយដែលបានកើនឡើងជារៀងរាល់ថ្ងៃសម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រ ក៏ដូចជាសហគ្រាសធំៗ និងស្ថាប័នមួយចំនួនផងដែរ។ ពត៌មានដែលគេលួចនោះអាចរួមមាន ទិន្នន័យហិរញ្ញវត្ថុ ដូចជាលេខគណនី credit card គណនីធនាគារ ពត៌មានផ្ទាល់ខ្លួន ពាក្យសម្ងាត់ លេខប័ណ្ណបើកបរ និងរបាយកាណ៍សុខភាពជាដើម។ វាបានក្លាយជាបញ្ហាមួយសម្រាប់ស្ថាប័ន និងសហគ្រាសធន់ធំ ហើយការលួចទិន្នន័យកំពុងបានក្លាយជាបញ្ហាធំឡើងៗសម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រទាំងឡាយផងដែរ។
តើការលួចទិន្នន័យនេះអាចកើតឡើងតាមវិធីណា?
ការលួចទិន្នន័យកើតឡើងតាមរយៈមធ្យោបាយជាច្រើន។ ភាគច្រើនវាកើតឡើងដោយសារតែមាននរណាម្នាក់លួចចូលទៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់អ្នកដើម្បីលួចពត៌មានសំខាន់ៗ ដូចជាព័ត៌មានសម្ងាត់គណនី credit card របស់អ្នក ពត៌មានផ្ទាល់ខ្លួន ឬបុគ្គលិកនៅក្នុងក្រុមហ៊ុននោះធ្វើឲ្យបែកធ្លាយពត៌មានទាំងនោះ។ អាជីវកម្ម និងស្ថាប័នជាច្រើនបានធ្វើការរក្សាទុកពត៌មានផ្ទាល់ខ្លួនរបស់អ្នក ដូចជាពាក្យសម្ងាត់ អាសយដ្ឋានអ៊ីម៉ែល ថ្ងៃខែកំណើត និងពត៌មានគណនីធនាគាររបស់អ្នកទៅក្នុងពិភពឌីជីថល។
ទោះបីជាមានការជឿនលឿនផ្នែកបច្ចេកវិទ្យាថ្មីៗក៏ដោយ ឧក្រិដ្ឋជនបច្ចេកវិទ្យា (cyber-criminals) ក៏នៅតែអាចសម្របខ្លួនរបស់ពួកគេ និងស្វែងរកវិធីក្នុងការចូលទៅក្នុងប្រព័ន្ធរបស់អ្នកដើម្បីលួចយកទិន្នន័យ ជាពិសេសសម្រាប់អាជីវកម្មទាំងឡាយដែលបានដាក់ពត៌មានដែលទាក់ទងការទូទាត់ប្រាក់។ ក្រុមហ៊ុនភាគច្រើនសុទ្ធតែមានផែនការក្នុងការគ្រប់គ្រងការបែកធ្លាយនៃពត៌មាន ប៉ុន្តែបុគ្គលិករបស់ពួកគេមិនបានដឹងថាមានផែនការនេះនោះទេ ឬពួកគេមិនបានដឹងថាផែនការនេះដំណើរកា ឬអត់ទេ។ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលគ្រប់ក្រុមហ៊ុនទាំងអស់ដែលគ្រប់គ្រងទិន្នន័យសំខាន់ៗ គួរតែមានការបង្រៀន និងហ្វឹកហ្វឺនបុគ្គលិករបស់ខ្លួនអំពីការគ្រប់គ្រងពត៌មានសំខាន់ៗនេះ។
អ្វីដែលអ្នកគួរធ្វើនៅពេលដែលក្លាយជាជនរងគ្រោះ
ជាអកុសល ការបែកធ្លាយទិន្នន័យមិនត្រូវបានចាប់អារម្មណ៍ជាយូរណាស់មកហើយ។ ទោះបីជាការបែកធ្លាយនេះអាចធ្វើការកំណត់បានឆាប់រហ័សក៏ដោយ ឧក្រិដ្ឋជនបច្ចេកវិទ្យា (cyber-criminals) អាចនិងលក់ពត៌មានសំខាន់របស់អ្នកទៅឲ្យឧក្រិដ្ឋជនដទៃទៀតរួចបាត់ទៅហើយ។ ប្រទេសជាច្រើនទាមទារឲ្យក្រុមហ៊ុនដែលត្រូវបានគេលួចទិន្នន័យ ត្រូវតែជូនដំណឹងដល់ជនរងគ្រោះអំពីការលួចទិន្នន័យនេះ។ អាស្រ័យលើប្រភេទ និងភាពធ្ងន់ធ្ងរនៃការលួចទិន្នន័យ ក្រុមហ៊ុនអាចផ្ដល់ជាការត្រួតពិនិត្យដោយមិនគិតថ្លៃ ឬ tools ផ្សេងៗទៀតដើម្បីជួយការពារពត៌មានរបស់អ្នកបន្ថែមទៀត។
ប្រសិនបើអ្នកគិតថាពត៌មានគណនី credit ឬ debit card របស់អ្នកត្រូវបានគេលួច សូមទាក់ទងទៅកាន់ក្រុមហ៊ុន ឬធនាគាភ្លាមៗ ដើម្បីផ្អាកដំណើរការកាតនោះ។
របៀបការពារខ្លួនរបស់អ្នក
ការលួចទិន្នន័យនេះជាបញ្ហាជាក់ស្ដែងដែលអាចកើតឡើងចំពោះអ្នកគ្រប់គ្នា។ ខណៈពេលនេះ មិនមានវិធានការប្រឆាំងនិងការលួចទិន្នន័យនេះបាននៅឡើយទេ តែមានវិធីមួយចំនួនដែលអ្នកអាចធ្វើដើម្បីកាត់បន្ថយហានិភ័យរបស់អ្នក
- ទូទាត់ដោយប្រើប្រាស់សាច់ប្រាក់ជំនួសឲ្យការប្រើ credit ឬdebit កាត។
- ប្រើ credit ឬ debit កាតដែលមានបច្ចេកវិទ្យា pin-and-chip។
- ការពារកុំព្យូទ័ររបស់អ្នកពី viruses និង malware ដោយដំឡើង និងប្រើប្រាស់កម្មវិធី antivirusនិង anti-spyware និងធ្វើបច្ចុប្បន្នភាពឲ្យបានទៀងទាត់ នៅលើគ្រប់កុំព្យូទ័រ និងឧបករណ៍អេឡិកត្រូនិចរបស់អ្នក។
- រក្សាប្រព័ន្ធប្រត្តិបត្តិការ និងកម្មវិធីរបស់អ្នកឲ្យស្ថិតក្នុងបច្ចុប្បន្នភាព ដោយដំឡើងការធ្វើបច្ចុប្បន្នភាពទៅលើ security, web browsers, operating systems និងកម្មវិធីកុំព្យូទ័រឲ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន។
- កុំបើកអ៊ីម៉ែលទាំងឡាយណាដែលគួរអោយសង្ស័យ ឬអ៊ីម៉ែលដែលមានភ្ជាប់តំណរភ្ជាប់ផ្សេងៗ ព្រោះវាអាចជាអ៊ីម៉ែលដែលក្លែងបន្លំ។
- ពិនិត្យរបាយការណ៍ credit card របស់អ្នកជាប្រចាំថាតើមានការចំណាយដែលអ្នកមិនបានដឹង ឬ credit lines ថ្មីដែរឬអត់។
- ប្រើពាក្យសម្ងាត់ដែលខ្លាំង សម្រាប់់់វេបសាយទាំងអស់ដែលទាមទារការ login។ ផ្លាស់ប្ដូរវាឲ្យបានទៀងទាត់ ជាពិសេសប្រសិនបើពាក្យសម្ងាត់របស់គណនីត្រូវបានគេលួច។
- ប្រើតែ Wi-Fi ណាដែលមានសុវត្ថិភាពតែប៉ុណ្ណោះ។
- សម្អាតឯកសារដែលមានពត៌មានសំខាន់ ដោយការកាត់ក្រដាស និងលុបចោលនូវរាល់ទិន្នន័យទាំងឡាយចេញពីឧបកណ៍អេឡិចត្រូនិច។
- ការពារការភ្ជាប់បណ្ដាញ និងអិនធឺណេតរបស់អ្នកតាមរយៈជញ្ជាំងភ្លើង និងពាក្យសម្ងាត់ដែលមានសុវត្តិភាព។
- ប្រសិនបើអ្នកបើកមុខជំនួញដែលមានពត៌មានសំខាន់ៗ ត្រូវប្រាកដថាបុគ្គលិករបស់អ្នកត្រូវបានហ្វឹកហាត់ដោយសមស្រ បក្នុងការគ្រប់គ្រងទិន្នន័យ ហើយពួកគេយល់ពីគោលនយោបាយក្រុមហ៊ុនច្បាស់លាស់មុននិងមានការចែករំលែកពត៌មានសំខាន់ណាមួយ។
គន្លឹះក្នុងការបង្ការការលួចទិន្នន័យចំពោះក្រុមហ៊ុន និងស្ថាប័នផ្សេងៗ
ព្រោះតែការលួចទិន្នន័យនេះ បានក្លាយជាបញ្ហាដែលកំពុងកើនឡើងយ៉ាងច្រើន ដូចនេះក្រុមហ៊ុន និងស្ថាប័នទាំងឡាយត្រូវតែការពារទិន្នន័យសំខាន់ៗរបស់ខ្លួន។ មានដំណាក់កាលមួយចំនួនដែលក្រុមហ៊ុនទាំងអស់អាចប្រើដើម្បីការពារទិន្នន័យរបស់ពួកគេ ដូចជា៖
- រក្សាសុវត្ថិភាពពត៌មានសំខាន់ៗរបស់អតិថិជន បុគ្គលិក និងអ្នកជម្ងឺ ដោយទុកឧបករណ៍ដែលផ្ទុកទិន្នន័យសំខាន់ៗទាំងនោះ នៅក្នុងកន្លែងដែលមានសោរចាក់ការពារ កន្លែងដែលមានសុវត្ថិភាព និងកំណត់ restricting access ដើម្បីចូលទៅក្នុងពត៌មានសំខាន់ៗទាំងនោះ។
- សម្អាតទិន្នន័យពត៌មានសំខាន់ៗ លុបទិន្នន័យទាំងអស់ចេញពីកុំព្យូទ័រ និងឧបកណ៍ទាំងឡាយមុនពេលបោះវាចោល។
- ប្រើពាក្យសម្ងាត់ដើម្បីការពារកុំព្យូទ័រ និងឧបករណ៍សម្រាប់ធ្វើការ និងតម្រូវឲ្យបុគ្គលិកទាំងអស់មាននូវ user names ផ្ទាល់ខ្លួន ជាមួយនិងពាក្យសម្ងាត់ដែលពិបាកក្នុងការស្មាន ហើយត្រូវផ្លាស់ប្ដូរវាជារឿយៗផងដែរ។
- Encrypt ពត៌មានសំខាន់ៗ និងប្រើ encryption នៅលើកុំព្យូទ័រ ឧបករណ៍ និងអ៊ីម៉ែលដែលមានពត៌មានសំខាន់ៗទាំងអស់។
- ការពារប្រឆាំង viruses និងmalware ដោយដំឡើង និងប្រើប្រាស់សូហ្វ៊ែ antivirus និងantispyware នៅលើកុំព្យូទ័រធ្វើការទាំងអស់។
- ធ្វើបច្ចុប្បន្នភាពទៅលើ សូហ្វ៊ែ និងប្រព័ន្ធប្រត្តិបត្តិការ ដោយតម្លើងបច្ចុប្បន្នភាពទៅលើផ្នែកសុវត្ថិភាព web browsers ប្រព័ន្ធប្រត្តិបត្តិការ និង antivirus software ឲ្យបានឆាប់រហ័យតាមដែលអាចធ្វើបាន។
- រក្សាសុវត្ថិភាពក្នុងការចូលទៅកាន់បណ្ដាញរបស់អ្នកដោយឆ្លងកាត់ជញ្ជាំងភ្លើង ការ access ពីចម្ងាយតាមរយៈ properly configured Virtual Private Networks និង បណ្ដាញ Wi-Fi ដែលមានសុវត្ថិភាព និង encrypted។
- ធ្វើការផ្ទៀងផ្ទាត់ការត្រួតពិនិត្យផ្នែកសុវត្ថិភាពរបស់ភាគីទីបី ហើយត្រូវប្រាកដថាការការពារទិន្នន័យនេះ ត្រូវជាមួយតម្រួវការរបស់អ្នក ហើយអ្នកអាចមានសិទិ្ធក្នុងការត្រួតពិនិត្យផងដែរ។
- បង្រៀនបុគ្គលិករបស់អ្នកដើម្បីប្រាកដថាពួកគេយល់ពីការអនុវត្តការពារទិន្នន័យ និងភាពសំខាន់របស់វា។

Reference
http://safety.lovetoknow.com/personal-safety-protection/what-is-data-theft