យល់ដឹងអំពីមេរោគ Logic Bomb

0

១. លក្ខណៈទូទៅ

មេរោគ Logic Bomb ទោះបីជាវាខុសពីមេរោគកុំព្យូរទ័រដ៏ទៃទៀតក៏ដោយ ក៏វាធ្វើសកម្មភាពស្រដៀងគ្នាដើម្បីធ្វើការវាយប្រហារដ៏មានគ្រោះថ្នាក់ ដូចជាការលុបឯកសារ ឬ ទិន្នន័យ (hard drive) ទាំងមូលនៅពេលដែលបង្កឡើងនៅពេលវេលា និងព្រឹត្តិការណ៍ដែលជាក់លាក់ណាមួយ។

២. ដំណើរការ និងផលប៉ះពាល់

Logic Bomb គឺជាកម្មវិធីមេរោគ ឬបំណែកនៃកម្មវិធីមួយដែលអាចត្រូវបានរចនាឡើងដើម្បី “បំផ្ទុះ(ដំណើរការ)” នៅលើកាលបរិច្ឆេទ និងពេលវេលាណាមួយ ឬនៅពេលដែលឯកសារជាក់លាក់ត្រូវបានលុប វាក៏អាចចាប់ផ្តើមដំណើរការនៅពេលដែលថាសរឹង (hard drive) មួយឈានដល់កម្រិតសមត្ថភាពដែលបានកំណត់ជាមុន។
យោងតាមអ្នកជំនាញខាងសន្តិសុខជាទូទៅ មេរោគ Logic Bomb ត្រូវបានដំឡើងនៅលើកុំព្យូទ័រ ឬប្រព័ន្ធដោយនរណាម្នាក់ដែលមានលទ្ធភាពប្រើប្រាស់ប្រព័ន្ធនេះដូចជាបុគ្គលិកជាដើម ភាគច្រើនករណី Logic Bomb គឺត្រូវបានរកឃើញថាបានបង្កើត និងទុកចោលដោយបុគ្គលិកដែលមិនពេញចិត្តពីក្រុហ៊ុន។ មេរោគ Logic Bomb អាចដំឡើងកូដមេរោគតាមរយៈកម្មវិធីក្លែងក្លាយ និងភ្ជាប់មេរោគ Trojan horse លើប្រព័ន្ធកុំព្យូទ័រ។
មេរោគ Spyware ក៏អាចត្រូវបានផ្សំជាមួយនឹងមេរោគ Logic Bomb ដែលនឹងដំណើរការនៅពេលដែលអ្នកប្រើប្រាស់បានធ្វើសកម្មភាពអ្វីមួយដូចជា ការបើកទៅកាន់វេបសាយធនាគារ ឬកម្មវិធីបណ្តាញសង្គមមួយ ពេលនោះមេរោគ Logic Bomb និងដំណើរការកម្មវិធី ឬមេរោគផ្សេងៗទៀតដូចជា Keylogger ដើម្បីលួចអត្តសញ្ញាណរបស់នរណាម្នាក់ហើយផ្ញើរព័ត៌មានទាំងនោះទៅកាន់អ្នកវាយប្រហារវិញ។

៣. វិធីសាស្ដ្រការពារ

– ត្រួតពិនិត្យយ៉ាងទៀងទាត់នូវប្រព័ន្ធរបស់អ្នកជាមួយកម្មវិធីកំចាត់មេរោគ និងកម្មវិធីដទៃទៀតដែលស្កេនរកឯកសារថ្មីដែលអាចដាក់នៅលើកុំព្យូទ័រ ហើយគួរអនុវត្តន៍ការត្រួតពិនិត្យនេះនៅលើបណ្តាញទាំងមូល ហើយរួមទាំងកុំព្យូទ័រនីមួយៗដែលបានប្រើលើបណ្តាញនោះផងដែរ
– គួរមានការកំណត់នូវសិទ្ធក្នុងការប្រើប្រាស់កុំព្យូទ័រ និងការទទួលខុសត្រូវបុគ្គលិក
– សូមធ្វើឱ្យប្រាកដថាកុំព្យូទ័រ និងប្រព័ន្ធរបស់អ្នក ត្រូវបានបម្រុងទុក (backup) និងអាចយកមកដាក់ឱ្យដំណើរការវិញបាន (restore) នៅពេលដែលមេរោគ Logic Bomb បានបំផ្លិចបំផ្លាញទិន្នន័យរបស់អ្នក
– មេរោគ Logic Bomb អាចត្រូវបានបង្កប់នៅខាងក្នុងមេរោគ Trojan horses ដូច្នេះត្រូវប្រុងប្រយ័ត្ន និងជៀសវាងការប្រើប្រាស់កម្មវិធីដែលមិនមានប្រភពច្បាស់លាស់ ដែលអាចក្លែងបន្លំជាកម្មវិធីធម្មតាមួយ
– កុំទាញយកកម្មវិធីលួចចម្លង (pirate software) ហើយជៀសវាងឯកសារភ្ជាប់តាមរយៈអ៊ីម៉ែលដែលគួរឱ្យសង្ស័យដែលអាចផ្ទុកនុវមេរោគ Logic Bomb ឬក៏កម្មវិធីមេរោគដ៏ទៃទៀត
– រក្សាប្រព័ន្ធប្រតិបត្តិការរបស់អ្នក ឱ្យទាន់សម័យ (up to date) ដើម្បីអាចជៀសផុតពីការហានិភ័យថ្មី ដែលត្រូវបានគេរកឃើញ និងជួសជុលនូវកំហុសឆ្គងនោះ។

៤. ឯកសារយោង
http://www.noidentitytheft.com/logic-bomb/
https://www.lifewire.com/what-is-a-logic-bomb-153072

LEAVE A REPLY

Please enter your comment!
Please enter your name here