ជារឿងគ្រោះថ្នាក់ ដែលអ្នកប្រើប្រាស់ Internet មិនដឹងពី Adress វិបសាយច្បាស់លាស់ ព្រោះឧក្រិដ្ឋជនតែងប្រើល្បិចធ្វើ URL របស់ពួកគេឱ្យដូចវិបសាយពិត ហើយដើម្បីសុវត្ថិភាព Google បានបង្កើតកម្មវិធីព្រមានថ្មីមួយ (Google Chrome Warning)។
ក្រុមហ៊ុនបានបង្កើតកម្មវិធីព្រមានថ្មីនេះ នៅក្នុង Chrome Browser របស់ខ្លួន ហើយវានឹងបង្ហាញប្រាប់អ្នកប្រើប្រាស់ ពេលពួកគេចូលទៅកាន់វិបសាយណាមួយ។ ការព្រមាននេះនឹងសួរអ្នកថា “តើអ្នកចង់ចូលទៅគេហទំព័រ “paypal.com” មែនទេ?” បើវាជាឬដូចមេរោគ នោះវានឹងលោតចេញ “paypa1.com (ក្លែងក្លាយ)” ជំនួសមកវិញ។
កម្មវិធីព្រមាននេះ ធ្វើឡើងក្នុងគោលបំណងឱ្យអ្នកប្រើប្រាស់កត់ចំណាំ ពេលអ្វីមួយខុសប្លែកជាមួយនឹង URL។ វិស្វករ Google Chrome លោកស្រី Emily Stark បាននិយាយនៅសន្និសីទ Enigma កាលពីថ្ងៃអង្គារថា ៖”អ្វីដែលមនុស្សឃើញក្នុងបារ URL មិនអាចជួយពួកគេបាន ដូចម៉ាស៊ីនសុវត្ថិភាពឡើយ”។
ទោះបីជាយ៉ាងណា លោកស្រីបញ្ជាក់ថា កម្មវិធីដដែលអាចពិបាកក្នុងការវែកមុខការវាយប្រហារខ្លាំងក្លា ដែលមានប្រសិទ្ធិភាពខ្ពស់ ប៉ុន្តែបើសិនអ្នកប្រើប្រាស់ស្ដាប់តាម កម្មវិធីលើ Chrome នេះ ពួកគេនឹងត្រូវបានសង្គ្រោះតាមរយៈ ការផ្ដល់ឈ្មោះអ្នកប្រើប្រាស់ លេខសម្ងាត់ ឬព័ត៌មាន Credit Card ទៅកាន់វិបសាយគ្រប់គ្រងដោយឧក្រិដ្ឋជន និងអាចជួយពួកគេ ពីការដោនឡូតកម្មវិធីមិនល្អ ពីវិបសាយបោកប្រាស់ ដែលវិបសាយទាំងនោះ អាច encrypt និងបំផ្លាញប្រាក់របស់ពួកគេជាដើម។
វិបសាយបោកប្រាក់បានប្រើល្បិច ធ្វើយ៉ាងណាឱ្យ URL ដូចវិបសាយស្របច្បាប់។ វាអាចខុសពាក្យ ឬអក្សរបន្តិចបន្តួច ដែលហៅថា Homograph Attack ហើយវាមានឥទ្ធិពលណាស់ ព្រោះអ្នកមិនធ្លាប់ទទួលការបណ្ដុះបណ្ដាល មិនអាចមើលដឹងឡើយ។
លោកស្រីបញ្ជាក់ថា កម្មវិធីព្រមានថ្មីដែលកំពុងស្ថិតក្នុងការធ្វើតេស្តសាកល្បងនេះ ធ្វើឡើងដើម្បីផ្ដល់ព័ត៌មានពិត និងសុវត្ថិភាពជូនអ្នកប្រើប្រាស់៕
