Facebook ប្រើ​ហ្គេម​រក​លុយ​ពី​ក្មេងៗ ទាំង​មិន​មាន​ការ​អនុញ្ញាត​ពី​អាណាព្យាបាល​

0

Facebook ដឹង​ថា​ក្មេងៗ​កំពុង​ចំណាយ​ថវិកា​ទៅ​លើ​ហ្គេម ទាំង​មិន​មាន​ការ​យល់ព្រម​ពី​អាណាព្យាបាល ហើយ​ក្រុមហ៊ុន​មិន​មាន​វិធានការ​អ្វី​នោះ​ទេ​។ នេះ​បើ​តាម​ឯកសារ​ចំហ​ថ្មីៗ​ពី​បណ្តឹង​មួយ​នៅ​ឆ្នាំ ២០១២។​

ឯកសារ​សំខាន់ជាង ១០០ទំព័រ ត្រូវ​បាន​បញ្ចេញ ក្រោយ​ការ​ស្នើ​ពី​អង្គការ CIR (Center for Investigative Reporting)។ អស់​ពេល​ជាច្រើន​ឆ្នាំ ក្រុមហ៊ុន​បាន​ដឹង​ថា​ក្មេងៗ​កំពុង​លេង​ហ្គេម​លើ​គណនី​ភ្ជាប់​ជាមួយ Credit Card ហើយ​ករណី​ខ្លះ​ត្រូវ​បង់​កម្រៃ​ច្រើន​ពាន់​ដុល្លារ ត្រឹម​ការ​ចុច​ប៊ូតុង​ក្នុង​ហ្គេម​បង្កើន​សមត្ថភាព​លេង​។

ក្រុមហ៊ុន​របស់សេដ្ឋី Zuckerberg បាន​មើល​រំលង គម្រោង​មួយ​បង្កើត​ដោយ​បុគ្គលិក​ម្នាក់​នៅ​ឆ្នាំ ២០១១​ ដែល​អាច​ទប់ស្កាត់​ក្មេងៗ​ពី​ការ​ចំណាយ​លុយ ដោយ​មិន​មាន​ការ​អនុញ្ញាត​ពី​អាណាព្យាបាល​។

ក្មេង​លេង​ហ្គេម​កាន់​តែ​ច្រើន ចំណូល Facebook ក៏​កើន​តាម​នោះ​ដែរ​។ ពេល​អាណាព្យាបាលដឹង​ពី​ការ​កាត់​លុយ​ពី Credit Card ក៏​បាន​រាយការណ៍ ប៉ុន្តែ​ពិបាក​នឹង​បាន​លុយ​ត្រលប់​មក​វិញ​ពី Facebook ណាស់ រហូត​ដល់​មាន​ការ​ប្តឹង​ផ្តល់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here