មានមនុស្សជាច្រើននៅមានមន្ទិលថា៖ “តើខុសច្បាប់ប្រសិនបើយើងសាកល្បងធ្វើអ្វីឲ្យប៉ះពាល់ ដល់គេហទំព័រដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ?” ឬថា “វាខុសច្បាប់ដែរទេដែលបង្ហាញ ពីផលប៉ះពាល់ជាសាធារណៈ?”
ចម្លើយគឺអ្នកពិតជាត្រូវទទួលទោសទៅតាមច្បាប់ វាជាការខុសច្បាប់ច្រើនដងហើយការធ្វើដូច្នេះ អ្នកអាចជួបនឹងបញ្ហាទោះបីជាអ្នកមានបំណងល្អក៏ដោយ។ កាលពីឆ្នាំមុនប៉ូលីសហុងគ្រីចាប់ខ្លួនជនល្មើសច្បាប់អាយុ 20 ឆ្នាំម្នាក់ដែលរកឃើញ និងកេង ចំណេញលើភាពចន្លោះប្រហោងនៅក្នុងក្រុមហ៊ុនទូរគមនាគមន៍ធំបំផុតរបស់ហុងគ្រីដែលកំពុង ប្រឈមនឹងទោសជាប់គុក 8 ឆ្នាំ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយហុងគ្រីអ្នកការពាររកឃើញចំណុចខ្វះខាតនៅក្នុងប្រព័ន្ធ Magyar Telekom នៅខែមេសា ឆ្នាំ 2018 ហើយរាយការណ៍ទៅមន្រ្តីក្រុមហ៊ុន ដែលក្រោយមក អញ្ជើញគាត់ទៅកិច្ចប្រជុំ។ របាយការណ៍បញ្ជាក់ថាអ្នកវាយប្រហារនោះធ្វើដំណើរទៅកាន់ទីក្រុងប៊ុយដាប៉េសសម្រាប់ កិច្ចប្រជុំដែលមិនសម្រេចដូចដែលគាត់រំពឹងទុកហើយជាក់ស្តែងក្រុមហ៊ុនមិនអនុញ្ញាតឱ្យគាត់សាកល្បងប្រព័ន្ធរបស់ខ្លួនទៀតទេ។
ទោះជាយ៉ាងណាក៏ដោយបុរសរូបនេះបន្តរុករកក្នុងបណ្តាញរបស់ Magyar Telekom និងរក ឃើញភាពខ្វះខាតមួយទៀតនៅដើមខែឧសភា ដែលអាចឱ្យអ្នកវាយប្រហារចូលដំណើរការចរាចរ ទូរស័ព្ទចល័ត និងទិន្នន័យសាធារណៈ និងលក់រាយ និងត្រួតពិនិត្យម៉ាស៊ីនមេរបស់ក្រុមហ៊ុន។ នៅពេលដែល Magyar Telekom រកឃើញការឈ្លានពាន “មិនមានការចោទប្រកាន់” មួយទៅលើ បណ្តាញផ្ទៃក្នុងរបស់ពួកគេក្រុមហ៊ុននោះរាយការណ៍ពីហេតុការណ៍នេះទៅប៉ូលីសហើយបុរសរូបនោះត្រូវចាប់ខ្លួន។
Hacker បច្ចុប្បន្នកំពុងស្ថិតនៅក្នុងការកាត់ក្តី។ Hungarian Prosecution Service កំពុងស្នើសុំការកាត់ទោសជាប់គុក ខណៈដែលសហជីពស៊ីវិលសេរី ហុងគ្រីដែលជាអង្គការឃ្លាំមើលសិទិ្ធមនុស្សមិនរកប្រាក់ចំណេញកំពុងការពារអ្នកវាយលុកដោយអះអាងថាការចោទប្រកាន់គឺមិនត្រឹមត្រូវមិនពេញលេញ និងមិនពិត។
ទោះជាយ៉ាងណាការិយាល័យព្រះរាជអាជ្ញានិយាយថា “នរណាម្នាក់ដែលអានឯកសាររបស់ ព្រះរាជអាជ្ញាអាចធានាថាការចោទប្រកាន់មានព័ត៌មានទាំងអស់” ដោយលើកហេតុផលថាចុងចោទ ឆ្លងកាត់បន្ទាត់មួយនិងដោយសារតែសកម្មភាពរបស់គាត់អាចកើតមានគ្រោះថ្នាក់ដល់សង្គម គាត់ត្រូវប្រឈមមុខនឹងផ្នែកច្បាប់។
ការិយាល័យព្រះរាជអាជ្ញាក៏ផ្តល់ឱ្យបុរសនោះនូវការសុំទោសផងដែរដែលនិយាយថាប្រសិនបើគាត់សារភាពកំហុសរបស់គាត់ គាត់នឹងត្រូវព្យួរទោសរយៈពេល 2 ឆ្នាំ ហើយបើមិនដូច្នោះគាត់ នឹងត្រូវជាប់គុក 5 ឆ្នាំ។ បន្ទាប់ពីគាត់បដិសេធមិនព្រមទទួលយកនោះអ្នកវាយប្រហាររូបនេះត្រូវចោទប្រកាន់ពី បទឧក្រិដ្ឋកម្មដែលធ្វើឱ្យមានការរំខានដល់ប្រតិបត្តិការរបស់ “ឧបករណ៍ប្រើប្រាស់ជាសាធារណៈ” ដែលអាចជាប់គុករយៈពេល 8 ឆ្នាំ៕

ប្រភពពត៌មាន៖
https://thehackernews.com/2019/02/vulnerability-disclosure-hacker.html