Operation Power Off បិទទីផ្សារខុសច្បាប់ធំជាងគេដែលផ្តល់សេវាកម្ម DDoS សម្រាប់ជួល Webstresser [។ ] org នៅខែមេសា។ អាជ្ញាធរប្រមូលព័ត៌មានរបស់អ្នកប្រើប្រាស់ ១៥១ ០០០ នាក់ដែលចុះបញ្ជីសម្រាប់សេវាកម្ម។ ក្រោយពីមានការបិទ សេវាកម្មនេះត្រូវគេបិទរួច ឥឡូវ នេះអាជ្ញាធរតាមដានអ្នកប្រើដែលចុះឈ្មោះសម្រាប់ជួលសេវា DDoS ។
ដោយសហការជាមួយ Europol រួមជាមួយ J-CAT នគរបាលហូឡង់ និងភ្នាក់ងារឧក្រិដ្ឋកម្មជាតិចក្រភពអង់គ្លេសតាមដានអ្នកប្រើដែលចុះឈ្មោះប្រើសេវាកម្មនេះនៅទូទាំងពិភពលោក។គេជឿថា webstresser [។ ] org ចាប់ផ្ដើមធ្វើការវាយប្រហារចំនួន ៤ លានដងហើយទាមទារការបង់ប្រាក់ចាប់ផ្តើមពី១៥ ០០ អឺរ៉ូក្នុងមួយខែ។
សេវា DDoS សម្រាប់ជួល អនុញ្ញាតឱ្យអ្នកវាយ ប្រហារមានឧបករណ៍ភ្ជាប់ bot ភ្ជាប់មួយចំនួនពីចម្ងាយដើម្បីដឹកនាំចរាចរណ៍ដ៏ធំទៅគេហ ទំព័រ ឬវេទិកាអនឡាញ។ នៅចក្រភពអង់គ្លេសអ្នកដាក់ពាក្យសុំជាច្រើននាក់ត្រូវប៉ូលិសទៅ រឹបអូសឧបករណ៍អេឡិចត្រូនិចផ្ទាល់ខ្លួនមានចំនួនច្រើនជាង ៦០ គ្រឿង និងអ្នកប្រើចំនួន ២៥០ នាក់រងការចោទប្រកាន់ពីបទធ្វើការវាយប្រហារដោយ DDoS ។
ប៉ូលីសន័រវែសបង្កើតគម្រោងថ្មីមួយឈ្មោះថា “Hack_Right” ដើម្បីដោះស្រាយជាមួយជនល្មើសលើកដំបូង និងដើម្បីរារាំងពួកគេពីការវាយប្រហារជាបន្តបន្ទាប់។ បណ្តាប្រទេសដែលចូលរួមប្រយុទ្ធប្រឆាំង នឹងការវាយប្រហារពី DDoS រួមមានប្រទែសបែលហ្សិក ក្រូអាត ដាណឺម៉ាក អេស្តូនី បារាំង អាល្លឺម៉ង់ ក្រិកហុងគ្រី អៀរឡង់ លីទុយអាន ព័រទុយហ្គាល់ រ៉ូម៉ានី ស្លូវេនី ស៊ុយអែត អូស្ត្រាលី កូឡុំប៊ី ស៊ែប៊ី ស្វីស ន័រវ៉េស និងសហរដ្ឋអាមេរិក។
នៅខែធ្នូឆ្នាំមុន FBI រឹបអូសយកគេហទំព័រសេវាកម្ម DDoS សម្រាប់ជួលចំនួន ១៥ ផ្សេងទៀតដែលមានឈ្មោះថា Down them និង Quantum Stresser រួចហើយចាប់យកភស្តុតាង និងព័ត៌មានរបស់អ្នកប្រើទាំងអស់។ទំហំមិនសំខាន់នោះទេ អ្នកប្រើគ្រប់កម្រិតស្ថិតក្រោមច្បាប់ទាំងនោះមានអ្នកលេង ល្បែងដែលចាប់ផ្ដើមការប្រកួតប្រជែងចេញពីល្បែងមួយ ឬក៏ជាអ្នកលួចបន្លំកម្រិតខ្ពស់ធ្វើ ការវាយលុក DDoS ប្រឆាំងនឹងគោលដៅពាណិជ្ជកម្មដើម្បីទទួលបានប្រាក់ចំណេញ។
អ្នកប្រើសេវាសេវាកម្ម DDoS សម្រាប់ជួល គឺមានហានិភ័យខ្ពស់ សេវាជំនួយទាំងនេះអាច អនុញ្ញាតឱ្យអ្នកជំនាញដែលធ្វើការវាយលុក DDoS ដោយគ្រាន់តែចុចប៊ូតុង ហើយអាចវាយបិទគេហទំព័រឱ្យនៅក្រៅបណ្ដាញ។ នៅខែតុលាកន្លងទៅនេះ ក្រុមហ៊ុន DDoS សម្រាប់ជួល មានឈ្មោះថា 0x-booter ផ្សព្វផ្សាយនៅលើហ្វេសប៊ុកដែលផ្តល់ល្បឿន Bandwith ឱ្យអ្នកវាយប្រហារនូវទំហំ ច្រើន ៥០០ Gbps និង ២០ ០០០ bots ដែលគ្រប់គ្រាន់សម្រាប់ បិទគេហទំព័រស្ទើរតែទាំងអស់៕
ប្រភពព័ត៌មាន៖