មួយរយៈពេលនេះយើងសង្កេតឃើញមាន ការលក់ចេញនូវអាជ្ញាបណ្ណរបស់ Windows 10 និង Microsoft Office ដោយអាចប្រើប្រាស់ពេញសិទ្ធ និងមានតម្លៃធូថ្លៃជាងតម្លៃដើមទៅដៅ១០ដងឯណោះ។ តើលោកអ្នកដឹងទេថា ហេតុអី្វបានជាតម្លៃរបស់វាថោកជាងរបស់ក្រុមហ៊ុនលក់រាយទៅទៀតនោះ?
យើងបានសិក្សាឬសគល់នៃផលិតផលទាំងនោះ គឺដំបូងយើងសង្កេតឃើញថា គ្រប់ហាង Online ដែលដាក់លក់ផលិតរបស់ក្រុមហ៊ុនទាំងនោះ គឺមិនមែនជាជាហាងលក់រាយផ្លូវការរបស់ក្រុមហ៊ុននោះឡើយ។
License key ខ្លះគឺមកពីបណ្តាទីផ្សារមួយចំនួនដែល Microsoft បើកឲ្យលក់ក្នុងតម្លៃថោកតែម្តង(គេហៅថា ផ្សាប្រផេះ – Grey market) ដូចជានៅ Windows នៅប្រទេសចិនតែម្តង។ ចំពោះផលិតផលដែលទិញមកគឺអាចនឹងស្របច្បាប់ គ្រាន់តែគេលក់ក្នុងតម្លៃតាមតំបន់តែប៉ុណ្ណោះ។
ចំនែកផលិផលខ្លះទៀត ត្រូវបានគេទិញពីក្រុមហ៊ុនMicrosoft ដោយផ្ទាល់ដូចគ្នា តែគេប្រើប្រាស់លុយដែលលួចបានចេញពីបណ្ណឥណទានតាមវិធិផ្សេងៗ។ ឧក្រិដ្ឋជនបច្ចេកវិទ្យាបានលួចយកលេខកូដរបស់ ក្រេឌីដកាតរបស់ជនរងគ្រោះ ហើយយកលុយរបស់ជនរងគ្រោះមកទិញផលិតផលផ្សេងៗ ហើយបង្វិលលក់ផលិតផលទាំងនោះនៅវេបសាយផ្សេង ឬ ក្នុងផ្សារងងឹត (Dark web)។
ក្រោយពេលដែលជនរងគ្រោះបានរាយការណ៍អំពីការលួចលេខកាតក្រេឌីតនោះ ខាង Microsoft ក៏បានធ្វើការបិតចោលនៅផលិតផលដែលលក់ចេញ ហើយបង្វិលលុយជូនម្ចាស់លុយដើម។ ចំណែកឯអ្នករងគ្រោះពិតប្រាកដនោះ គឺអ្នកដែលយកលុយទៅទិញផលិតថោកៗចេញវេបសាយផ្សេងនោះឯង។
ចំពោះ License key ខ្លះទៀតគឺជាប្រភេទដែលក្រុមហ៊ុន Microsoft ឲ្យប្រើតែចំពោះសិស្ស និង និសិ្សតនៅបណ្តា សាលារៀន និង សកលវិទ្យាល័យមួយចំនួនតែប៉ុណ្ណោះ តែវាក៏មិនអាចត្រូវយកទៅលក់វិញដោយស្រួលនោះដែរព្រោះវាជាប្រភេទ “Volume license”។
ប្រភេទអាជ្ញាបណ្ណខ្លះ ជាប្រភេទ Windows OEM (Original Equipment Manufacturer) ដែលភ្ជាប់មកស្រេចជាមួយនឹងម៉ាស៊ីនកុំព្យូទ័រមាន Windows មកជាមួយ ដូចជា Dell, HP, Lenovo, MSI … ជាដើម។
ប្រភពខាងលើមានខ្លះគឺជាប្រភពស្របច្បាប់ (ដូចជា OEM និង Grey market) ហើយខ្លះទៀតគឺប្រភពខុសច្បាប់ដូចជាប្រភពចេញពី dark web ជាដើម។ ដើម្បីជៀសវាងចំនាយដោយឥតប្រយោជន៍ សូមជ្រើសរើសប្រភេទ OEM ដែលល្អបំផុតសម្រាប់ពេលបច្ចុប្បន្ននេះ។ ទោះជាយ៉ាងណា វាក៏មានគុណវិបត្តិរបស់វាដែរ ហើយជាបន្ទាប់ Thekhmerherald និងបង្ហាញថា អ្វីជា Windows OEM ហើយវាមានគុណសម្បត្តិ និងគុណវបត្តិអ្វីខ្លះ?