ការគំរាមកំហែងហែកកេរ្តិ៍តាមអ៊ីនធឺណិត

0

ដោយមានការចង្អុលបង្ហាញ និងសហការជាមួយលោក រៀល សុភិន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យម្នាក់ អាយុ២៩ ឆ្នាំ មុខរបរ រត់កង់បី PassApp នៅថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩ ទាក់ទងនឹងការគំរាមកំហែងថានឹងសម្លាប់នារីម្នាក់ ក្រោយពីណាត់នារីនោះមករួមភេទមិនបានសម្រេច។

នារីរងគ្រោះបានស្គាល់ជនសង្ស័យ តាមរយៈការហៅ PassApp ជិះជាញឹកញាប់ ហើយក៏ត្រូវបានជនសង្ស័យលួងលោមក្នុងន័យបោកមនោសញ្ចេតនា ឲ្យទៅរួមភេទជាមួយហើយលួចថតរូបអាក្រាត។ បន្ទាប់មក ជនសង្ស័យក៏បានទាក់ទងនារីរងគ្រោះឲ្យមករួមភេទទៀត តែជនរងគ្រោះបានបដិសេធ ពេលនោះ ជនសង្ស័យក៏បានផ្ញើរូបអាក្រាតឲ្យមិត្តភ័ក្ត្រមើល និងគំរាមថានឹងសម្លាប់ចោលបើសិនជាបានជួបម្តងទៀត។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ក្រោមបទ គំរាមកំហែងថានឹងសម្លាប់ និង គំរាមកំហែងហែកកេរ្តិ៍។

នេះជាសារមួយសម្រាប់អប់រំដល់បងប្អូនទាំងអស់ឲ្យបានដឹងថា សម័យនេះជាសម័យបច្ចេកវិទ្យា ដែលតម្រូវឲ្យយើងមានការពិចារណាខ្ពស់ កុំជឿលើការលួងលោមរបស់ជនខិលខូចមួយចំនួន ដែលអាចបណ្ដាលឲ្យយើងរងគ្រោះនៅថ្ងៃមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here