WhatsApp បានចាប់ផ្តើមធ្វើការរឹតបន្តឹងទៅលើអ្នកប្រើប្រាស់ដោយ កំណត់ចំនួនសារក្នុងការចែករំលែកដើម្បីកាត់បន្ថយ ការចែករំលែកព័ត៌មានមិនពិត

0

WhatsApp បានចាប់ផ្តើមធ្វើការរឹតបន្តឹងទៅលើអ្នកប្រើប្រាស់ដោយ កំណត់ចំនួនសារក្នុងការចែករំលែកដើម្បីកាត់បន្ថយ ការចែករំលែកព័ត៌មានមិនពិត។ ឆ្លងកាត់រយៈពេល៦ខែនៃការពិសោធន៍កន្លងមកនៅក្នុងប្រទេសឥណ្ឌា ក្រុមហ៊ុនបានប្រកាសនៅថ្ងៃចន្ទនេះថានឹងធ្វើការរឹតបន្តឹងលើចំនួនចែករំលែកសារបានតែ៥ ក្នុងមួយដង ដែលកាលពីមុនបានរហូតដល់២០ នៅក្រៅប្រទេសឥណ្ឌា។ WhatsApp គឺជាក្រុមហ៊ុនចំណុះ របស់ក្រុមហ៊ុនយក្ស Facebook បានដាក់ការរឹតបន្តឹងក្នុងប្រទេសឥណ្ឌាមុនគេ ដែលជាទីផ្សារអន្តរជាតិដ៏ធំបំផុតមានអ្នកកំពុងប្រើប្រាស់ Internet ច្រើនជាង ៥០០លាន និងអាចកើនឡើងច្រើនជាង៩០០លាន នៅថ្ងៃអនាគត បន្ទាប់ពីមានសារបោកបញ្ឆោតបណ្តាលឱ្យមានជនរងគ្រោះប្រមាណ ១២នាក់ត្រូវបានសម្លាប់ ដោយគេយល់ច្រឡំថាជាអ្នកចាប់ពង្រត់កុមារដោយសារពាក្យចចាមអារ៉ាមមិនពិតតាមរយៈ WhatsApp ។

ក្រុមហ៊ុននេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការកំណត់សារនេះនឹង កាត់បន្ថយយ៉ាងខ្លាំងនូវសារដែលបានបញ្ជូនបន្តនៅទូទាំងពិភពលោកហើយថាដែនកំណត់នេះនឹងជួយរក្សា WhatsApp ជាវេទិកាផ្ញើសារឯកជនសម្រាប់ទំនាក់ទំនងជិតស្និទ្ធ។

ក្នុងការពិភាក្សាព័ត៌មានក្លែងក្លាយ រដ្ឋាភិបាលឥណ្ឌាបានទាមទារ ឲ្យក្រុមហ៊ុន WhatsApp ធ្វើការបន្ថែមទៀតដើម្បីបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត។ ខណៈពេលដែល ក្រុមហ៊ុន WhatsApp បានបដិសេធសំណើមួយចំនួនរបស់រដ្ឋាភិបាលដូចជាការតាមដានសារផ្ទាល់ខ្លួន ក្រុមហ៊ុនបានចាត់វិធានការផ្សេងទៀតដូចជា ការដាក់ស្លាកសារដែលត្រូវបានបញ្ជូនបន្ត ជាជាងការផ្សំឡើងដោយអ្នកផ្ញើ និងការផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហានេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here