ប្រធានផ្នែក Software ជាប់ពន្ធនាគារចំពោះការរកវិធីដើម្បីដកសាច់ប្រាក់ ១ លានដុល្លារពី អេធីអឹម

0

Qin Qisheng មានអាយុ ៤៣ ឆ្នាំជាអ្នកសរសេរកម្មវិធីជាន់ខ្ពស់ម្នាក់ត្រូវគេកាត់ទោសឱ្យ ជាប់គុករយៈពេល ១០ ឆ្នាំកន្លះពីបទបង្កើតមធ្យោបាយដកប្រាក់ជាង ១ លានដុល្លារតាមរយៈ ម៉ាស៊ីន ATM ។លោក Qin គឺជាអតីតនាយកគ្រប់គ្រងផ្នែកបច្ចេកវិទ្យានៅក្នុងធនាគារ Huaxia មានមូលដ្ឋាននៅប្រទេសចិន។

គាត់ប្រទះឃើញចន្លោះប្រហោងមួយក្នុងប្រព័ន្ធប្រតិបត្តិការ ស្នូល​ធនាគារ ដែលអនុញ្ញាតឱ្យដកសាច់ប្រាក់មិនមានការកត់ត្រានៅក្នុងពាក់កណ្តាល អាធ្រាត្រ។ លោកឆិនរកឃើញកំហុសនៅឆ្នាំ២០១៦ ហើយនៅក្នុងឆ្នាំដដែលនោះ​គាត់​បន្ថែមស្គ្រីបមួយចំនួនដែលអនុញ្ញាតឱ្យគាត់សាកល្បងភាពងាយរងគ្រោះដោយមិនបាច់ប្រាប់ឱ្យដឹង។ គាត់ដកប្រាក់ពី៥០០០ យន់ទៅ ២០០០០ យន់ក្នុងរយៈពេលប៉ុន្មានឆ្នាំពីគណនី​មិបានការរបស់ធនាគារដែលគេប្រើដើម្បីធ្វើតេស្ត ហើយនៅខែមករាឆ្នាំ២០១៨ គាត់ប្រមូល​ប្រាក់បានច្រើនជាង ៧ លានយន់ស្មើនឹង​១លានដុល្លារអាមេរិកដោយមិនបានរាយការណ៍ ទៅថ្នាក់លើរបស់គាត់។ ព័ត៌មានរាយការណ៍ដោយ South China Morning Post 

លោក Qin ដាក់ប្រាក់នោះទៅក្នុងគណនីធនាគារផ្ទាល់ខ្លួនរបស់គាត់ហើយលោកវិនិយោគខ្លះនៅក្នុងទីផ្សារភាគហ៊ុន។ ធនាគារទទួលយកការបកស្រាយរបស់លោក Qin អំពីការធ្វើតេស្តលើចន្លោះប្រហោងរបស់ប្រព័ន្ធ ប៉ុន្តែអាជ្ញាធរបដិសេធហើយគាត់ត្រូវជាប់គុកពីបទលួច និងត្រូវគេផ្តន្ទាទោសគាត់ រយៈពេល ១០ ឆ្នាំកន្លះឱ្យជាប់ពន្ធធនាគារ និងបង់ពិន័យ ១១ ០០០ យន់។

ធនាគារធនាគារ Huaxia ស្នើសុំឱ្យអាជ្ញាធរទម្លាក់រឿងនេះខណៈដែលលោកQin សងប្រាក់ទាំងអស់ប៉ុន្តែអាជ្ញាធរបដិសេធថាការស្នើសុំនេះមិនស្របតាមការអនុវត្តច្បាប់នោះទេហើយដូច្នេះលោកQin ត្រូវតែទទួលទោសរបស់គាត់។ នៅខែធ្នូឆ្នាំមុនឧបករណ៍ថ្មីមួយឈ្មោះថា KoffeyMaker cybercriminals ត្រូវគេប្រើដើម្បីលួចលុយពីម៉ាស៊ីន ATM ដោយភ្ជាប់កុំព្យូទ័រយួរដៃជាមួយម៉ាស៊ីន ATM 

ប្រភពព័ត៌មាន៖

https://gbhackers.com/one-million-through-atms-free-cash/

LEAVE A REPLY

Please enter your comment!
Please enter your name here