កាលប៉ុន្មានថ្ងៃមុនកម្មវិធី FaceTime Group មានបញ្ហា ហើយ Apple បានបិទចោលភ្លាមៗ ដើម្បីពិនិត្យកែតម្រូវឡើងវិញ ហើយសន្យាថា នឹងចេញឱ្យប្រើប្រាស់វិញនៅសប្ដាហ៍ក្រោយ។
ក្នុងសេចក្ដីថ្លែង Apple បាននិយាយថា៖ “យើងបានធ្វើការត្រួតពិនិត្យ និងកែតម្រូវបញ្ហារបស់កម្មវិធី FaceTime Group ហើយយើងនឹងដាក់ឱ្យប្រើឡើងវិញសប្ដាហ៍ក្រោយ។ យើងអរគុណដល់ ក្រុមគ្រួសារ Thompson ដែលបានរាយការណ៍ពីបញ្ហានេះឱ្យយើងបានដឹង។ យើងសុំទោសអតិថិជនទាំងអស់ ដែលជួបបញ្ហានេះ និងបារម្ភពីបញ្ហាសុវត្ថិភាព”៕