របាយការណ៍​៖​​ពី​ឆ្នាំ​២០១១-២០១៧​​មនុស្ស​២៥៩​នាក់​​ស្លាប់​ដោយសារ​​ថត​ស៊ែ​ល​ហ្វី​

0
​ការថតរូប​ស៊ែ​ល​ហ្វី​ស្អាតៗ អាចជា​រឿង​ពេញនិយម​និង​ជា​រឿង​សប្បាយ​សម្រាប់​យុវវ័យ​នា​ពេលបច្ចុប្បន្ន​។ ប៉ុន្ដែ​ប្រសិនបើ​ថតរូប​នៅ​កន្លែង​គ្រោះថ្នាក់ នោះ​ក៏ត្រូវ​គិត​ឲ្យ​ច្បាស់លាស់​ដែរ​។ គិត​តាំងពី​ឆ្នាំ​២០១១​រហូតដល់​ឆ្នាំ​២០១៧ មាន​មនុស្ស​ប្រមាណ​២៥៩​នាក់​ហើយ បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារតែ​ការថតរូប​ស៊ែ​ល​ហ្វី​។

​តាម​ការសិក្សា​ស្រាវជ្រាវ​ដែល​ទើប​ចេញផ្សាយ​របាយការណ៍ នៅលើ​ទស្សនាវដ្ដី​Family Medicine និង Primary Care បាន​បង្ហាញថា​ចន្លោះ​ពី​ខែតុលា​ឆ្នាំ​២០១១​ដល់​ខែវិច្ឆិកា​ឆ្នាំ​២០១៧ មាន​មនុស្ស​២៥៩​នាក់​បាន​ស្លាប់បាត់​បង់ជីវិត ដោយសារតែ​ការថត​សែ​ល​ហ្វី ដោយ​ចំនួន​មនុស្ស​ស្លាប់​ភាគច្រើន​គឺ​នៅក្នុង​ប្រទេស​ឥណ្ឌា​។ តាម​ពីក្រោយ​ប្រទេស​ឥណ្ឌា​មាននៅ​រុស្ស៊ី អាមេរិក និង​ប៉ា​គី​ស្ថាន​។

​របាយការណ៍​បង្ហាញថា ក្នុង​ឆ្នាំ​២០១១​មាន​មនុស្ស​ស្លាប់​៣​នាក់ ២០១៣​ស្លាប់​២​នាក់ ២០១៤ ស្លាប់​១៣​នាក់ ២០១៥​ស្លាប់​៥០​នាក់ ២០១៦​ស្លាប់​៩៨​នាក់ និង​២០១៧​ស្លាប់​៩៣​នាក់​។ ការស្រាវជ្រាវ​បង្ហាញថា ក្នុងចំណោម​មនុស្ស​ស្លាប់​ទាំងអស់ ៧២.៥​ភាគរយ​ជា​បុរស​និង​២៧.៥​ភាគរយ​ជា​ស្ដ្រី មាន​អាយុ​ក្រោម​៣០​ឆ្នាំ​។ តាម​តួលេខ​នេះ​ស​បញ្ជាក់ថា បុរស​ហ៊ាន​ថតរូប​នៅ​កន្លែង​គ្រោះថ្នាក់​ច្រើនជាង​ស្ដ្រី​។ ករណី​លង់ទឹក គ្រោះថ្នាក់​នៅលើ​មធ្យោបាយ​ដឹកជញ្ជូន ធ្លាក់​ពីលើ​ទី​ខ្ពស់ៗ មាន​ច្រើន​ករណី​ជាងគេ​ក្នុង​គ្រោះថ្នាក់​ដែល​បណ្ដាលឲ្យ​មនុស្ស​ស្លាប់ដោយ​សារការថត​សែល​ហ្វី​នេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here