ក្រុមហ៊ុនលក់ទំនិញតាមអនឡាញAmazon បានក្លាយជាក្រុមហ៊ុនអាមេរិកទីពីរ ដែលមានតម្លៃភាគហ៊ុនកើនឡើងដល់១ពាន់ពាន់លាន(1trillion)ដុល្លារអាមេរិក គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ។ ក្រុមហ៊ុនAppleជាអ្នកទទួលបានចំណាត់ថ្នាក់នេះដំបូងគេក្នុងលោក។ ភាគហ៊ុនរបស់ក្រុមហ៊ុនAmazon បានកើនឡើង៧០ភាគរយចាប់តាំងពីដើមឆ្នាំ២០១៨នេះ។ នោះហើយជាចំណុចខ្លាំងក្នុងការលក់តាមអនឡាញ និងមានភាគហ៊ុនហក់ឡើងខ្ពស់ដូច្នេះ។
បន្ទាប់ពីមានព័ត៌មាននេះ ទស្សនាវដ្ដីពាណិជ្ជកម្មអាមេរិកForbesបានរាយការណ៍ថា ទ្រព្យសម្បត្ដិនាយកប្រតិបត្ដិក្រុមហ៊ុនAmazon លោកJeff Bezos បានកើនឡើងដល់១៦៧ពាន់លានដុល្លារអាមេរិកហើយ។ ចំនួននេះស្មើនឹងជិតពីរដងនៃទ្រព្យសម្បត្ដិស្ថាបនិកក្រុមហ៊ុនMicrosoft លោកBill Gates ដែលស្ថិតនៅចំណាត់ថ្នាក់លេខពីរក្នុងតារាងទស្សនាវដ្ដីForbes៕