អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ប្រើ និងកំពុងប្រើប្រព័ន្ធប្រតិបត្តិការ Windows ។ តើមានធ្លាប់ឆ្ងល់ទេថា ហេតុអ្វី Windows ត្រូវរក្សាក្នុង Drive C: ហេតុអ្វីមិនរក្សាក្នុង Drive A ឬ B។
ព្រោះតែកុំព្យូទ័រកាលពីមុន មិនមាន Drive សម្រាប់ផ្ទុកទិន្នន័យជាប់ម៉ាស៊ីននោះទេ ហើយនៅពេលចង់ដំឡើង Windows គឺតម្រូវឲ្យរក្សាក្នុង Floppy Disk ដែលកំណត់ជា Drive A ឬ B។
ក្រោយមកក្នុងទសវត្សឆ្នាំ៨០ ទើបកុំព្យូទ័រ ចាប់ផ្ដើមមាន Hard Drive សម្រាប់រក្សាទិន្នន័យ និងចាប់ផ្ដើមកំណត់ Drive C ជាកន្លែងសម្រាប់រក្សា Windows និង Drive D, E, F សម្រាប់រក្សាទិន្នន័យផ្សេងៗ។
ដោយឡែកក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ពិភពលោកបានឈប់ប្រើប្រាស់ Floppy Disk ដែលជាមូលហេតុកុំព្យូទ័រពេលបច្ចុប្បន្នមិនមាន Drive A ឬ B ទៀតទេ៕
