ក្រុមហ៊ុនសន្តិសុខបច្ចេកវិទ្យា Trend Micro បានរកឃើញប្រភេទកម្មវិធីលើកសម្រស់ (Beauty Camera) ទាំង ២៩ ចង់លួចយកទិន្នន័យរូបភាពរបស់អ្នកប្រើប្រាស់។ បច្ចុប្បន្នបណ្តា App ទាំងនោះសុទ្ធសឹងត្រូវបានលុបចេញពី Play Store ប៉ុន្តែអ្វីដែលជាបញ្ហាព្រួយបារម្ភគឺកន្លងមកមានការចុច Download រាប់លានដងរួចទៅហើយ។
ក្នុងចំណោមនោះបណ្តា App ខ្លះនៅពេលដែល Install វានឹងមានលោតផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មឬរូបភាពមាតិកាអាសអាភាសពេលអ្នកដោះសោអេក្រង់ ហើយខ្លះទៀតក៏ទាញឲ្យអ្នកប្រើចូលទៅកាន់គេហទំព័រណាមួយដោយស្វ័យប្រវត្តិក្នុងគោលដៅលួចយកទិន្នន័យឯកជនភាព។
លើសពីនេះទៅទៀត អំឡុងពេលអ្នកបើកប្រើ កែច្នៃរូបភាព កម្មវិធីនោះក៏នឹងលួចបញ្ជូនរូបភាពទាំងអស់របស់អ្នកដោយសម្ងាត់ទៅកាន់ Sever ឯកជនមួយនិងឆ្លើយជាសារ Error មួយត្រលប់មកវិញតម្រូវឲ្យអ្នកធ្វើការ Update កម្មវិធី។
បែបនេះជៀសវាងជួបបញ្ហាធ្ងន់ធ្ងរណាមួយ បើក្នុងចំណោម App ខាងក្រោមមានជាប់ក្នុងស្មាតហ្វូនរបស់អ្នក សូមប្រញាប់លុបជាបន្ទាន់៖
- Pro Camera Beauty
- Cartoon Art Photo
- Emoji Camera
- Artistic effect Filter
- Art Editor
- Beauty Camera
- Selfie Camera Pro
- Horizon Beauty Camera
- Super Camera
- Art Effects for Photo
- Awesome Cartoon Art
- Art Filter Photo
- Art Filter Photo Effcts
- Cartoon Effect
- Art Effect
- Photo Editor
- Wallpapers HD
- Magic Art Filter Photo Editor
- Fill Art Photo Editor
- ArtFlipPhotoEditing
- Art Filter
- Cartoon Art Photo
- Prizma Photo Effect
- Cartoon Art Photo Filter
- Art Filter Photo Editor
- Pixture
- Art Effect
- Photo Art Effect
- Cartoon Photo Filter
