Skype បន្ថែម​មុខងារ​ធ្វើ​ឲ្យ​ព្រាល Background ក្រោយ ​ពេល​ជជែក​ Video Call

0

ក្រុមហ៊ុន Microsoft បាន​បន្ថែម​នូវ​មុខងារ Background Blur ទៅ​ក្នុង​ការ​ជជែក Video Call នៅ​លើ​កម្មវិធី Skype កាល​ពី​ពេល​ថ្មីៗ​នេះ។ អនុញ្ញាត​ឲ្យ​អ្នក​អាច​ធ្វើ​ឲ្យ​ផ្ទៃ​ខាង​ក្រោយ​មាន​សភាព​ព្រាល ជា​ផ្នែក​ជួយ​បិទបាំង​នូវ​ភាព​រញ៉េរញ៉ៃ​មួយ​ចំនួន​ក្នុង​ការិយាល័យ​ឬ​គេហដ្ឋាន។

ជា​រួម​គឺ​មាន​ប្រយោជន៍​ខ្លាំង​បំផុត​សម្រាប់​អ្នក​ចង់​បិទបាំង​ភាព​ខ្មាសអៀន​ឬ​របស់របរ​ឥត​សណ្តាប់​ធ្នាប់​មួយ​ចំនួន​នៅ​ទីតាំង​ឬ​ក្នុង​កាលៈទេសៈ​ចាំ​បាច់​ណា​មួយ។ បច្ចុប្បន្ន​ដាក់​ឲ្យ​ដំណើរការ​តែ​លើ​កម្មវិធី Skype ជំនាន់​ក្រោយ​ប្រភេទ Desktop ប៉ុន្តែ​មិន​មាន​ការ​បង្ហើប​ច្បាស់លាស់​ថា​ជំនាន់ Mobile អាច​ប្រើប្រាស់​មុខងារ​នេះ​បាន​ពេល​ណា​នោះ​ទេ។

ដំណើរការ​របស់​វា​ត្រូវ​បាន​ Microsoft ​ប្រាប់​ថា​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ដោយ​បច្ចេកវិទ្យា AI (Artificial Intelligence) ដើម្បី​បង្កើត​ភាព​ព្រាល​គ្រប់​បរិវេណ​ជុំវិញ ខណៈ​វា​ក៏​អាច​ពិនិត្យ​ដឹង​ពី​ផ្នែក​ដៃ​និង​សក់ ដើម្បី​ឲ្យ​ប្រាកដ​ថា​មិន​បាន​បង្កើត​ភាព​ព្រាល​ខុស​ប្រក្រតី​ត្រង់​ផ្នែក​ណា​មួយ​ក្នុង​អំឡុង​ Video Call។

LEAVE A REPLY

Please enter your comment!
Please enter your name here