អ៊ីតាលី​​ប្រកាស​​ហាមឃាត់​​ក្រុមហ៊ុន​Huawei​​ពី​ដំណើរការ​​ប្រព័ន្ធ​5G​របស់ខ្លួន​

0

​សារព័ត៌មាន​អ៊ីតាលី​La Stampa​បាន​ចុះផ្សាយ​ថ្មីៗ​នេះ​ថា អ៊ីតាលី​ប្រកាស​នឹង​ហាមប្រាម​ក្រុមហ៊ុន​Huawei​និង​ZTE មិនឲ្យ​ដើរតួនាទី​ក្នុង​ការដាក់ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​5G​របស់ខ្លួន​ឡើយ​។ ដើម្បី​ធ្វើដូច្នេះបាន រដ្ឋាភិបាល​អ៊ីតាលី​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការប្រើ​អំណាច​ពិសេស ដើម្បី​អនុញ្ញាតឲ្យ​ខ្លួន​មាន​សិទ្ធិដ​កកិច្ចសន្យា​ដែល​បានចុះ​ហត្ថលេខា​រួច ដោយ​គ្មាន​ការផាកពិន័យ​ឡើយ​។​

​សារព័ត៌មាន​ចុះផ្សាយ​ដោយ​ដកស្រង់​ប្រភព​ថា សម្ពាធ​ខ្លាំង​បំផុត​គឺ​មកពី​សហរដ្ឋអាមេរិក​។ អាមេរិក​ធ្លាប់​ចោទថា​ក្រុមហ៊ុន​Huawei បាន​សហការ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បំពាក់​ឧបករណ៍​ស៊ើបការណ៍​សម្ងាត់​លើ​ផលិតផល​របស់ខ្លួន ដើម្បី​លួច​តាមដាន​ព័ត៌មាន​ពី​អ្នកប្រើប្រាស់​។ ប៉ុន្ដែ​យ៉ាងណាមិញ​ក៏ត្រូវ​ក្រុមហ៊ុន​បដិសេធ​ដាច់អហង្កា​រដែរ​។​

​គួរ​បញ្ជាក់ថា ក្រុមហ៊ុន​Huawei​កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​ពី​អន្ដរជាតិ ពី​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​រដ្ឋាភិបាល​ចិន សង្ស័យថា​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់ធ្វើ​ចារ​កម្ម​។ ភ្លាមៗ​មិនទាន់​អាច​សុំ​ការឆ្លើយតប ពី​ការិយាល័យ​នាយករដ្ឋមន្ដ្រី​ចិន​បាន​នៅឡើយ​ទេ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here