Donald Trump គ្រោងនឹងចុះហត្ថលេខាលើបទបញ្ជាថ្មីមួយទៀត ដោយនឹងហាមឃាត់មិនអោយក្រុមហ៊ុនដឹកជញ្ជូនអាមេរិកប្រើប្រាស់ឧបករណ៍តភ្ជាប់បណ្តាញរបស់ចិនតទៅទៀតឡើយ

0

រហូតមកទល់នឹងពេលនេះ សហរដ្ឋអាមេរិក នៅតែគិតថា ក្រុមហ៊ុន Huawei និងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀតរបស់ចិន នៅតែជាក្រុមហ៊ុន ដែលអាចបង្ករការគំរាមកំហែងទៅលើសន្តិសុខសុវត្ថិភាពរបស់ខ្លួនដដែល។ កន្លងមកសហរដ្ឋអាមេរិក ក៏ធ្លាប់បានព្រមានទៅកាន់កុលបុត្រសម្ព័ន្ធជាច្រើនរបស់ខ្លួន អោយធ្វើពហិការ មិនប្រើប្រាស់រចនាសម្ព័ន្ធ 5G ដែលធ្វើការផលិតដោយក្រុមហ៊ុន Huawei ផងដែរ។ នៅក្នុងដំបូន្មានរបស់លោក Trump ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ក៏មានការយល់ស្របដោយក្រុមហ៊ុនមួយចំនួនដូចជាប្រទេសជប៉ុន ប្រទេសអូស្រ្តាលី និងប្រទេសនូវែលសេឡង់ផងដែរ។ ប្រទេសមួយចំនួនទៀត ត្រូវបានគេនិយាយថា កំពុងតែធ្វើការពិនិត្យមើលឡើងវិញអំពីការអនុញ្ញាតឱ្យក្រុមហ៊ុន Huawei ធ្វើការផ្គត់ផ្គង់ទៅលើ 5G Hardware នៅក្នុងប្រទេសរបស់ខ្លួន។

ក្រុមហ៊ុនជាច្រើនរបស់ចិន ដូចជាក្រុមហ៊ុន Huawei និង ZTE ក៏ត្រូវគេចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខជាតិដោយសភាសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ 2012 មក។ ក្រុមហ៊ុន Huawei ត្រូវបានរារាំងមិនឱ្យចេញលក់ស្មាតហ្វូនរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិកនោះទេ ហើយរដ្ឋាភិបាលនេះ ក៏បានហាមឃាត់ Hardware និងស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei នៅក្នុងស្ថាប័នសុវត្ថិភាពជាច្រើននៅសហរដ្ឋអាមេរិកផងដែរ។ យោងតាមរបាយការណ៍នៅ Politico បានឱ្យដឹងថា រដ្ឋាភិបាលអាមេរិក គ្រោងនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិថ្មីមួយទៀត ដែលនឹងធ្វើការហាមឃាត់មិនអោយក្រុមហ៊ុនដឹកជញ្ជូនអាមេរិកជាច្រើន ប្រើប្រាស់ឧបករណ៍បណ្តាញ Network ពីក្រុមហ៊ុនផលិតណាមួយរបស់ចិននោះទេ។

របាយការណ៍នេះនិយាយថា លោក Donald Trump ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើបញ្ជាទិញនៅសប្តាហ៍ក្រោយនេះ នៅមុនពេលការចាប់ផ្តើមនៃសមាជទូរស័ព្ទពិភពលោក (MWC 2019) នៅក្នុងទីក្រុងបាសេឡូណា។ ពិព័រណ៍ពាណិជ្ជកម្មនេះត្រូវគេនឹងចាប់ផ្តើមពីថ្ងៃទី 25 ខែកុម្ភៈដល់ថ្ងៃទី 28 ខែកុម្ភៈ។  យោងតាមប្រភពឧស្សាហកម្មអនាមិកមួយ បាននិយាយថាមានការជម្រុញដ៏ធំមួយមុនពេលដែលចាប់ផ្តើមព្រឹត្តិការណ៍ពិពរណ៍ MWC 2019នេះ។ ប្រភពដដែលនេះ ក៏បានប្រាប់ផងដែរថា ការកំណត់ពេលវេលានេះ ត្រូវបានបង្កើតឡើង ដើម្បីឱ្យពិភពលោកដឹងថា សហរដ្ឋអាមេរិក បាននឹងកំពុងតែផ្តោតទៅលើសន្តិសុខសុវត្ថិភាពទៅលើប្រព័ន្ធអ៊ីនធឺណិត។

បច្ចុប្បន្ននេះក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍បណ្តាញធំទី 1 នៅលើពិភពលោក ហើយក្រុមហ៊ុនដឹកជញ្ជូនធំៗ នៅជុំវិញពិភពលោកគ្រោង នឹងប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុន Huawei សម្រាប់បណ្តាញ 5G ជំនាន់បន្ទាប់របស់ពួកគេ។ យើងមិនអាចប្រាប់បានទេថា បម្រាមរបស់អាមេរិក នឹងរារាំងតុល្យភាពយ៉ាងមានប្រសិទ្ធភាពចំពោះជំហររបស់លោក Trump ឬបើក្រុមហ៊ុន Huawei នៅតែរក្សាកិច្ចសន្យា 5G របស់ខ្លួននោះទេ។ មានការលើកឡើងថា តើការហាមឃាត់នេះ នឹងប៉ះពាល់ដល់ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនដទៃទៀតដែរ ឬយ៉ាងណានោះទេ បើសិនជារឹតបន្តឹងបែបនេះពិតមែននោះ គឺពិតជាមិនល្អទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here