ឧស្សាហកម្មទូរស័ព្ទចល័តអំពាវនាវឱ្យមានគម្រោងសាកល្បងសន្តិសុខថ្មីមួយនៅអ៊ឺរ៉ុបដើម្បី ត្រួតពិនិត្យសុវត្ថិភាពឧបករណ៍ 5G មុនពេលដាក់ចែកចាយ។ប្រទេសជាច្រើនបញ្ឈប់ក្រុមហ៊ុនមិនឲ្យផ្គត់ផ្គង់ឧបករណ៍ជំនាន់ក្រោយរបស់ពួកគេដោយលើក ឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាព។
ក្រុមហ៊ុនយក្សចិន Huawei និង ZTE ប្រឈមមុខនឹងការ ត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់។ GSMA ដែលតំណាងឱ្យប្រតិបត្តិករបណ្តាញចំនួន 800 និយាយថាគម្រោងសាកល្បងមួយនឹងកាត់បន្ថយតម្រូវការដើម្បីហាមឃាត់អ្នកផ្គត់ផ្គង់។ ប្រទេស អូស្ត្រាលី នូវែលសាឡង់ និងសហរដ្ឋអាមេរិកហាមឃាត់ក្រុមហ៊ុន Huawei មិនឲ្យផ្គត់ផ្គង់ឧបករណ៍ បណ្តាញ 5G របស់ពួកគេនាពេលអនាគតទេ។
ទន្ទឹមនឹងនេះដែរប្រទេសកាណាដាកំពុងធ្វើការពិនិត្យសុវត្ថិភាពផលិតផលរបស់ក្រុមហ៊ុន Huawei និងអ្នកផ្តល់សេវាកម្មចក្រភពអង់គ្លេស BT កំពុងដកយកឧបករណ៍ Huawei ពីបណ្តាញ 5G របស់ខ្លួន ។ ប្រទេសជាច្រើនមានការភ័យខ្លាចថារដ្ឋាភិបាលចិនកំពុងប្រើ Huawei ជា proxy ដើម្បីឱ្យពួកគេអាច ស៊ើបការណ៍លើប្រទេសដែលជាគូប្រជែង និងទទួលព័ត៌មានដែលមានប្រយោជន៍។
ក្រុមហ៊ុន Huawei ឱ្យដឹងថាខ្លួនមានឯករាជ្យ និងមិនផ្តល់អ្វីដល់រដ្ឋាភិបាលរបស់ប្រទេសក្រៅ ពីពន្ធទេ។ តែអ្នករិះគន់ចោទសួរថាតើការដោះដូរពាណិជ្ជកម្មសំខាន់ៗរបស់ចិនអាចមានឥទ្ធិពល យ៉ាងណាពីឥទ្ធិពលរបស់ក្រុងប៉េកាំង។ GSMA មានការព្រួយបារម្ភថាការហាមឃាត់អ្នកផ្គត់ផ្គង់នឹងធ្វើ ឱ្យមានការពន្យារពេលក្នុងការដំឡើង 5G និងបង្កើនការចំណាយ។ សេចក្តីថ្លែងការណ៍នេះឱ្យដឹង ថា: “ផលវិបាកដ៏ធ្ងន់ធ្ងរបែបនេះមានបំណង ឬគ្មានបំណងក៏ដោយ តែយើងគួរតែជៀសវាងវាឲ្យ ទាំងស្រុង”។ វាមានបំណងដើម្បីដាក់បញ្ចូលគ្នារវាងក្រុមការងារបណ្តាញទូរស័ព្ទចល័តនៅអឺរ៉ុបដើម្បីកំណត់វិធីដែលធ្វើតេស្តឧបករណ៍គួរតែពង្រឹង។
ភ្នាក់ងារទំនាក់ទំនងរបស់អង់គ្លេស GCHQ មានភារកិច្ចពិសេសមួយ ដើម្បីពិនិត្យឧបករណ៍អេឡិចត្រូនិករបស់ក្រុមហ៊ុន Huawei។ របាយការណ៍ចុងក្រោយដែល GCHQ ចេញផ្សាយឱ្យដឹងថាខ្លួនរកឃើញកំហុសនៅក្នុងផលិតផលដែលមានន័យថាវាអាចផ្តល់ ”ការធានាតិចតួច” ដែលថាក្រុមហ៊ុននេះមិនគំរាមកំហែងនោះ។ GSMA និយាយថារដ្ឋាភិបាល គួរតែធ្វើការជាមួយក្រុមហ៊ុនទូរស័ព្ទចល័តដើម្បីយល់ព្រមលើគម្រោងសាកល្បងមួយដែលមាន លក្ខណៈស្តង់ដារនៅទូទាំងទ្វីបអឺរ៉ុបដើម្បីធានាឱ្យមានទំនុកចិត្តលើសន្តិសុខបណ្តាញ។
ក្រុមហ៊ុន Huawei និយាយថាខ្លួន “ធ្វើការប្តេជ្ញាចិត្តធ្វើការនៅទូទាំងពិភពលោកជាមួយគ្រប់គ្នាដែល ពាក់ព័ន្ធនឹងសន្តិសុខបណ្តាញ” ។ ក្រុមហ៊ុន Deutsche Telekom និយាយថាខ្លួនស្វាគមន៍ការ ផ្លាស់ប្តូរនេះ។ Telefonica របស់អេស្ប៉ាញដែលជាម្ចាស់បណ្ដាញ O2 នៅចក្រភពអង់គ្លេស និយាយថាខ្លួនយល់ស្របតាមគោលជំហររបស់ GSMA។ ក្រុមហ៊ុន Huawei គឺខ្លួនវាជាសមាជិករងនៃ GSMA ហើយជាទូទៅគឺជាអ្នកតាំងពិព័រណ៍ដ៏ធំបំផុតនៅក្នុងព្រឹត្តិការណ៍សមាជទូរស័ព្ទទូទាំង ពិភពលោក GSMA នៅក្នុងទីក្រុងបាសេឡូណា៕

ប្រភពព័ត៌មាន៖
https://www.bbc.com/news/technology-47253862