បុរសជនជាតិអ៊ុយក្រែនឈ្មោះ Yuri Lysenko ជាប់គុកក្នុងការរៀបចំក្រុមឧក្រិដ្ឋជនដែល ប្តេជ្ញាចិត្តធ្វើចោរកម្មហិរញ្ញវត្ថុ និងក្លែងបន្លំតាមបណ្តាញអ៊ីនធឺណិត។ Lysenko សារភាព កំហុសពីបទរៀបចំក្រុមការងារតាមអ៊ីនធឺណេត OPS ហើយក្រុមនេះមានអ្នកចូលរួមចំនួន ២០ នាក់មកពីប្រទេសរុស្ស៊ី។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីនិយាយថា នៅថ្ងៃពុធ តុលាការ ស្រុក Meshchansky ផ្តន្ទាទោសលោក Lysenko ឱ្យជាប់ពន្ធនាគារចំនួន ១៣ ឆ្នាំ នៅធនាគារ រុស្ស៊ី។ យោងតាមសំណុំឯកសារដែលចេញផ្សាយដោយក្រុមហេគឃ័រលួចប្រាក់ ៣៩,៥ លានរ៉ូពី Promsvyazbank និង៤៥ លានរ៉ូពីធនាគារ Uralsib ប្រាក់ ១០៦ លានដុល្លារពីធនាគារ Trust និង ៨៨៣,៥ លានរូលពីធនាគារ Zenit ។
ក្រុមហេគឃ័រប្រើឧបករណ៍ពិសេស មួយចំនួនដើម្បីដកប្រាក់ពីគណនីអតិថិជនរបស់ធនាគារ និងធ្វើឱ្យធនាគារទូទាត់សងអតិ ថិជនដោយគិតថាប្រតិបត្តិការនេះបរាជ័យ។ យោងតាមប្រភពរបាយការណ៍ ការកាត់ទោស ក្រុមហេគឃ័រធ្វើឡើងពីបទផ្ទេរប្រាក់ទៅក្នុងប័ណ្ណរបស់ពួកគេ ក្រោយពីមេរោគនឹងលុបចោល ប្រតិបត្តិការនៅពាក់កណ្ដាលប្រតិបត្តិការ។
ប្រតិបត្តិការនេះនឹងបរាជ័យហើយធនាគារត្រូវទូទាត់សងទៅគណនីអ្នកផ្ញើរ ឧក្រិដអ៊ីនធឺណិតបន្លំយកលុយឌុបក្នុងគណនីនោះ។ ជនជាប់ ចោទចំនួនដប់បួននាក់ត្រូវគេចោទប្រកាន់ពីបទរៀបចំសមាជិកភាពនៅក្នុងក្រុមឧក្រិដ្ឋជនក្លែងបន្លំតាមអ៊ិនធឺណិត និងចោរកម្ម។ សមាជិកម្នាក់ក្នុងចំណោមសមាជិកក្នុងក្រុមនោះ គឺលោក Anton Testov ត្រូវគេផ្តន្ទាទោស។ នៅដើមខែនេះ អ្នកសរសេរកម្មវិធីជាន់ខ្ពស់របស់ ក្រុមហ៊ុន Huaxia Banks ដែលមានមូលដ្ឋាននៅប្រទេសចិនជាប់គុក ១០ ឆ្នាំ កន្លះពីបទបង្កើត វិធីដកប្រាក់ចំនួនជាង ១ លានដុល្លារតាមរយៈម៉ាស៊ីនអេធីអឹមដោយឥតគិតថ្លៃ៕

ប្រភពព័ត៌មាន៖